ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមី
ក្នុងរយៈពេល២អាទិត្យនេះ ឆ្នាំមមី នឹងអាចលាចាកពីបញ្ហាទាំងឡាយ ហើយដើរតម្រង់ទៅរកផ្លូវដែលមានពន្លឺនាំអ្នកឲ្យដើរដល់ផ្លូវទ្រព្យ។ ជាពិសេស អ្នកក៏អាចរកឃើញគូស្រកររបស់ខ្លួនដែរ។
ឆ្នាំរកា
ក្នុងកន្លះខែដំបូងនៃខែ១២នេះ ឆ្នាំរកា នឹងអាចរំដោះខ្លួនចេញពីទុក្ខលំបាកខ្លាំង ហើយទទួលយកជីវភាពដែលប្រសើរខ្លាំង។ ប៉ុន្តែអ្នកគួរតែប្រយ័ត្នពីសុខភាពរបស់អ្នកបន្តិច ទើបមិនមានជំងឺចូលមក។
ឆ្នាំមមែ
ក្នុងរយៈពេលនេះ ឆ្នាំមមែ អាចនិយាយបានថាលាភចូលផ្ទួនៗតែម្តង ដោយធ្វើឲ្យអ្នកមិនដឹងទទួលយកលាភណា ហើយបោះបង់ចោលលាភណាទេ។ ជាពិសេស ក៏មានលាភក្រៅតូចមួយអាចចូលមកបានដែរ៕