ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីវិធីក្នុងការព្យាបាលឈាមរដូវតិច ហើយមានពណ៌ខ្មៅ។ តើមានអ្វីខ្លះទៅ?

នៅពេលដែលអ្នកមករដូវ អ្នកគួរតែរក្សារាងកាយអ្នកឲ្យមានភាពកក់ក្តៅ ហើយមិនគួរញ៉ាំរបស់ត្រជាក់ឡើយ ដូចជាទឹកកកជាដើម។ ជាពិសេស អ្នកគួរតែពិសារអាហារមួយចំនួនដូចជា ពុទ្ធ្រាក្រហម ស្ករក្រហម(អាចរកបានក្នុងហាងលក់ថ្នាំចិន) ឬត្រចៀកកណ្តុរជាដើម ព្រោះវាអាចធ្វើឲ្យរដូវអ្នកមកស្រួល។ ម្យ៉ាងទៀត អ្នកគួរតែហាត់ប្រាណឲ្យបានទៀងទាត់ សូម្បីតែពេកមករដូវក៏គួរតែហាត់ប្រាណដែរ ប៉ុន្តែចៀសពីការប្រើចលនាធ្ងន់។ ការហាត់ប្រាណនេះ អាចធ្វើឲ្យរដូវអ្នកមកទៀង ហើយមានបរិមាណល្មម ដោយជួយធ្វើឲ្យសុខភាពអ្នកល្អខ្លាំងតែម្តង៕