ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមី
ឆ្នាំមមី ទេវតាទ្រព្យចូលចិត្តដឹកទ្រព្យឲ្យគេណាស់។ ជាពិសេស ចាប់ពីឆ្នាំនេះទៅ នឹងមានផ្កាយសំណាងតាមជួយ ដោយធ្វើឲ្យលាភឡើងខ្ពស់ជាលំដាប់។ ដូចនេះ ឃ្លាំងទ្រព្យរបស់អ្នកនឹងកើនខ្ពស់ខ្លាំងណាស់។
ឆ្នាំរោង
ឆ្នាំរោង សូម្បីតែទេវតាក៏មិនចង់ឲ្យគេក្រដែរ។ ជាពិសេស ចាប់ពីពេលនេះ មិនថាបញ្ហាអ្វីទេ ក៏មិនអាចរារាំងគេបានដែរ។ ជាហេតុដែលធ្វើឲ្យលុយចូលខ្លាំងមិនធ្លាប់មានពីមុនឡើយ។
ឆ្នាំច
ឆ្នាំច ជាបុគ្គលមិនខ្លាចលំបាក ហើយហ៊ានលះបង់គ្រប់យ៉ាងដើម្បីរកបានប្រាក់ធំ។ ជាហេតុដែលធ្វើឲ្យគេតែងតែអាចរកឃើញផ្លូវដែលអាចដើរដល់កន្លែងដែលសម្បូរទៅដោយទ្រព្យច្រើនណាស់៕