​បូស​លើ​ប្រដាប់​ភេទ​បុរស​គឺជា​ការ​កកើត​ជា​ខ្ទុះ​នៅត្រង់​ប្រដាប់ភេទ រួច​បង្ក​ទៅជា​ជំងឺ​បូស​។ ហើយ​ជំងឺ​បូស​នេះ​កើតមាន​ទាំង​បុរស​និង​ស្ដ្រី ជាពិសេស​ក្មេងៗ​វ័យ​ជំទង់ ដែល​បង្កឡើង​ដោយ​បាក់តេរី​ម្យ៉ាង​ឈ្មោះ​ថា​ស្ដា​ភី​ឡូ​កូក រួច​ក៏​រាល​ក្លាយទៅជា​បូស​តែម្ដង​។​

​ជំងឺ​បូស លើ​ប្រដាប់​ភេទ​បុរស​គឺជា ជំងឺ​មួយ​ប្រភេទ​ដែល​កើតមាន​ចំពោះ​អ្នក ដែល​រស់​នៅ​មិន​ស្អាត និង​ខ្វះ​អនាម័យ​ក្នុង​ការ​ស្លៀកពាក់ ជាពិសេស​គឺ​ការប្រើប្រាស់​ខោ​ទ្រនាប់​ដែល​មិន​ស្អាត​ល្អ​។ ប្រសិនបើ​អ្នក មិនបាន​ធ្វើ​ការព្យាបាល និង ដោះស្រាយ​វា​អោយទាន់​ពេលវេលា នោះ​វា​អាច​នឹង ផ្តល់​ផល​លំបាក​ដល់​សុខភាព​នៃ ប្រដាប់​បន្ត​ពូជ​របស់​អ្នក នា​ថ្ងៃ​ក្រោយ​ទៀត​។

មូលហេតុ​ដែល​បណ្ដាល​ឱ្យ​មាន​បូស​លើ​ប្រដាប់​ភេទបុរស​

​មូលហេតុ​ដែល​នាំឱ្យ​កើត​ជំងឺ​បូស​នៅត្រង់​ប្រដាប់ភេទ​នោះ គឺ​បណ្ដាលមកពី​ភាពខ្វះ​អនាម័យ​ពេលដែល​លោក​អ្នក​ស្លៀកពាក់​ខោអាវ​មិនបាន ស្អាត ទើប​បណ្ដាល​ឱ្យ​ជាប់​មេរោគ​ស្ដា​ភី​ឡូកូ​កមក​ជា​មួយ​ខោអាវ ជាពិសេស​ខោ​ទ្រនាប់ ហើយ​មាន​ប៉ះ​ផ្ទាល់​ជាមួយ​ស្បែក បន្ទាប់មក​ក៏​រោល​ទៅជា​បូ​ស​។ ប្រសិន​បើ​លោក​អ្នក​កើត​ជំងឺ​បូស ហើយ​យក​ដៃ​ទៅ​អេះ​កន្លែង​ផ្សេងៗ មេរោគ​ស្ដា​ភី​ឡូ​កូក​អាច​នឹង​រោល​ទៅ​កន្លែង​នោះ​តាមរយៈ​ក្រចកដៃ​បាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង