បុរស និង ស្ត្រី​គឺ​មាន​លក្ខណៈ​ខុស​គ្នា​ជា​ច្រើន​យ៉ាង​។ ខណៈ​ពេល​ដែល​ស្ត្រី​ហាក់​នឹង ត្រូវការ​នូវ​ការ​ថែរក្សា​រាង​កាយ និង បំពេញ​នូវ​រាល់​តម្រូវការ ដែល​ពួក​គេ​នឹង​ត្រូវការ​ក្នុងអំឡុងពេល​នៃ​អាយុ​កាលដែល អាច​បង្ក​កំណើត​បាន បុរស​ហាក់​នឹង​មិនសូវ​ចាប់អារម្មណ៍​នឹង ការ​ផ្លាស់​ប្តូរ​រាង​កាយ​របស់​ពួក​គេ ក៏​ដូច​ជា តម្រូវការ​នូវ​អាហារ​បំប៉ន​ពិសេស សម្រាប់​រាង​កាយ​របស់​ពួក​គេ​ផង​ដែរ​។

ខាងក្រោម​នេះ គឺជា​អាហារ​បំប៉ន​ជា​ពិសេស​សម្រាប់​ជំនួយ​ដល់​សុខភាព​របស់​បុរស​៖

១.​ដោយសារ​តែ វា​ជា​ប្រភេទ​ផ្លែ​ឈើ​ប្រចាំ​តំបន់ និង មាន​ជាតិ​អាស៊ីត​ក្នុង​កម្រិត​ទាប វា​គឺជា​អាហារ​ដ៏​ល្អ មួយ​សម្រាប់​អ្នក​ក្នុង​ការ​ទទួលទាន​។ វា​មាន​ផ្ទុក​នូវ​កំហាប់ នៃ​សារធាតុ lycopene ក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់ ដែល​វា​ជា​សមាសធាតុ​ប្រឆាំង​នឹង​ប្រតិកម្ម​អុកស៊ីត ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ មហារីក​ក្រពេញ​ប្រូ​ស្តា​ត​។ ក្រៅពី​សមាសធាតុ​ដ៏​មាន​ប្រយោជន៍​នេះ វា​ក៏​មាន​ផ្ទុក​ផង​ដែរ​នូវ ជាតិ​ប៉ូ​តា​ស្យូ​ម និង ជាតិ​ស​សៃ​។

២.​ផ្លែ​ប៉េងប៉ោះ​។​នេះ​ក៏​ជា​ប្រភេទ​បន្លែ ម្យ៉ាងទៀត ដែល​មាន​ផ្ទុក​សារធាតុ lycopene ក្នុង​កម្រិត​មួយ​ដ៏ ច្រើន​ផង​ដែរ​។

៣.​បបរ​ស្រូវ​សាឡី​មួយ​ចាន ក្តៅ​ឧ​ណ្ណ​ៗ​សម្រាប់​អាហារ​ពេល​ព្រឹក ក៏​ត្រូវ​បាន​គេ​ជឿ​ផង​ដែរ​ថា វា​អាច​ជួយ​អ្នក​បំបាត់​នូវ​អាកា​រៈ​ស្ត្រេ​ស បាន​ដោយសារ​តែ​វា​មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន B និង រួម​ផង​ដែរ​នូវ​ជាតិ​សង្ក​សី​ដែល​អាច​ជួយ​បំពេញ​នូវ​តម្រូវការ​ជា​ប្រចាំ​ថ្ងៃ សម្រាប់​ក្រពេញ​ប្រូ​ស្តា​តរបស់​អ្នក​។

៤. សណ្តែកដី​ប្រេ​ស៊ី​ល និង គ្រាប់​ល្ពៅ​។ ការ​បរិភោគ​នូវ​ប្រភេទ​អាហារ​សម្រន់​ទាំងនេះ អាច​ជួយ​ថែទាំ​សុខភាព​អ្នក​បាន​ក្នុង វិធី​ជា​ច្រើន​យ៉ាង ដោយសារ​តែ​ពួក​វា​មាន​ផ្ទុក​ទៅ​ដោយ ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​, ស៊ី​លី​ញ៉ូ​ម និង សមាសធាតុ​ប្រឆាំង​នឹង​ប្រតិកម្ម​អុកស៊ីត​ដែល​មាន​ឥទ្ធិពល​ខ្លាំងក្លា​ជា​ច្រើន​ផ្សេង​ទៀត ដែល​ពួក​វា​ទាំងនេះ អាច​ជួយ​អ្នក​ក្នុង​ការ​បង្ការ​បាន​នូវ ជំងឺ​បេះដូង ជំងឺមហារីក និង ជួយ​ការពារ​ផង​ដែរ​នូវ​សុខភាព របស់​ក្រពេញ​ប្រូ​ស្តា​តរបស់​អ្នក ។

៥. អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​មាននៅ​ក្នុង​សាច់​ត្រី គឺ​ពិតជា​មាន​សារៈ​ប្រយោជន៍ ចំពោះ​បេះដូង ដែល​វា​នឹង​អាច​ជួយ ក្នុង​ការ​បន្ទាប​ដល់​កម្រិត​នៃ​សម្ពាធ​ឈាម​, ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​សាំ​, ធ្វើ​អោយ​ដំណើរ​ឈាម​រត់​ប្រសើរ​ឡើង ហើយ​ជា​ការ​ពិត​នោះ​គឺថា វា​នឹង​អាច​ជួយ កាត់​បន្ថយ​នូវ​អត្រា​ប្រឈម​នឹង ការ​វិវត្តន៍​មាននូវ​ជំងឺ​មហា​រី​ក្រពេញ​ប្រូ​ស្តា​ត​បាន ។​ប្រភេទ​ត្រី​ដែល​ល្អ​បំផុត ក្នុង​ការ​ទទួលទាន​មាននូវ​ពពួក​ត្រី ធូ​ណា​,​សា​ឌី​ន ,​ម៉ា​គែ​រែ​ល និង សាល់​មុន ជាដើម​។ អ្នក​គួរ​ធ្វើការ​ទទួលទាន​វា​អោយ​បាន ២​ដង ក្នុង​មួ​យស​ប្តា​ហ៍ ។

៦. ផ្កា​ខាត់ណា​ខៀវ និង​ស្ពៃក្តោប​។ តើ​អ្នកមាន​ដឹង​ទេ​ថា បន្លែ​ទាំង​ពីរ​ប្រភេទ​នេះ មាន​អត្ថប្រយោជន៍​ប៉ុណ្ណា​ចំពោះ​អ្នក? ការ​ទទួលទាន​ពួក​វា អោយ​បាន ៥​ដង​ក្នុង​មួ​យស​ប្តា​ហ៍ នឹង​អាច​ជួយ​បង្ការ​អ្នក​បាន ពី​ជំងឺមហារីក បាន​ដល់ ៥០​ភាគរយ​។ នេះ​ក៏​ដោយសារ តែ​ពួក​វា​មាន​ផ្ទុក​ទៅ​ដោយ សារធាតុ sulforaphane ដែល​ជាស​មាស​ធាតុគីមី ក្នុង​ការ​ជួយ​បង្កើន​ដល់ ផ​លិ​ផល​អង់ស៊ីម ដែល​ជួយ​ការពារ​កោសិកា ពី​ការ​បំផ្លាញ​របស់​ពពួក​រ៉ា​ឌី​កាល់​សេរី​។ លើស​ពី​នេះ​ទៅ​ទៀត វា​ក៏​មាន​ផ្ទុក​ផង​ដែរ​នូវ វីតាមីន C, beta carotene, sulphoraphane និង ប៉ូ​តា​ស្យូ​ម​។

៧.​សណ្តែកសៀង ។ វា​ល្អ​បំផុត​ចំពោះ​សុខភាព ដោយសារ​វា​សម្បូរ​ទៅ​ដោយ សារធាតុ isoflavnes និង ជា​អ្នក​បង្ការ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន​យ៉ាង​ល្អ ព្រមទាំង ប្រូតេអ៊ីន​នៃ​សណ្តែកសៀង ដែល​ល្អ​ប្រើ​សើរ​បំផុត​សម្រាប់​កូ​ឡេ​ស្តេ​រ៉ូ​ល​។

៨. គ្រំ​សមុទ្រ គឺជា​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព និង មាន​អត្ថប្រយោជន៍​ជា​ច្រើន​យ៉ាង ។ ជាតិ​ស័ង្កសី ដែល​មាននៅ​ក្នុង​គ្រំ​សមុទ្រ​តែ​ប៉ុន្មាន​គ្រាប់​នេះ នឹង​អាច​ជួយ​ផ្គត់ផ្គង់​នូវ កត្តា​នៃ​សមាសធាតុ​ប្រឆាំង​នឹង ប្រតិកម្ម​អុកស៊ីត ចំពោះ​សារធាតុ​ស័ង្កសី ដែល​រាង​កាយ​ត្រូវការ​។

៩. គ្រប់​ប្រភេទ​នៃ​ផ្លែ​បឺ​រី​។ តើ​អ្នកមាន​ដឹង​ទេ​ថា ផ្លែ​បឺ​រី​មាន​ផ្ទុក​នូវ​សមាសធាតុ​នៃ កត្តា​ប្រឆាំង​នឹង​ប្រតិកម្ម​អុកស៊ីត ច្រើន​ជាង ៤០០០​ប្រភេទ​ផ្សេង​ៗ​គ្នា​។ ដូច្នេះ​ការ​ទទួល​វា គឺ​ពិតជា​ល្អ​បំផុត​សម្រាប់​សុខភាព​ជា​ទូទៅ របស់​អ្នក​។

១០. ប៊ីយែរ​។ តើ​អ្នកដឹង​ទេ​ថា ប៊ីយែរ ឬ បៀរ​អាច​នឹង​ផ្តល់​ផល​ល្អ​ចំពោះ​បេះដូង​អ្នក ជាង​ស្រាក្រហម? បើ​ទោះជា​ជា​ការ​សិក្សា​នៃ​អត្ថប្រយោជន៍​របស់​ស្រាក្រហម ត្រូវ​បាន​គេ​បង្ហាញ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ អ្នក​ស្រាវជ្រាវ​ជនជាតិ​ហូ​ឡង់​បាន​រក​ឃើញ​ថា ប៊ីយែរ មាន​ផ្ទុក​នូវ​វីតាមីន B6 ដែល​ជួយ​ដល់​ការ​កសាង​នូវ សារធាតុ​គីមី​ម្យ៉ាង ដែ​ត្រូវ​បាន​គេ​ហៅ​ថា homocysteine​។ វា​ក៏​ត្រូវ​បាន​គេ​ជឿ​ផង​ដែរ​ថា វា​អាច​មាន​ទំនាក់ទំនង​ដល់​ការ បង្ការ​បាន​នូវ​ជំងឺ​គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់ និង ជំងឺ​តម្រងនោម​។ នោះ​ផឹក​ប៊ីយែ ក្នុង​កម្រិត​សម​ស្រប​វា នឹង​អាច​ផ្តល់​អត្ថប្រយោជន៍​បាន​ដល់​សុខភាព​ជា​ទូទៅ​របស់​អ្នក​បាន ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង