ចំពោះក្មេងប្រុសភាគច្រើន, ការនិយាយយ៉ាងម៉ត់ចត់អំពីផ្នែកសំខាន់របស់ពួកគេអាចជារឿងមួយខ្មាសអៀន។ ហើយចំពោះបុរសវ័យជំទង់វិញ, ការនិយាយអំពីបញ្ហានេះគឺប្រុងប្រយ័ត្ន ជាពិសេសនៅមុខម្តាយរបស់ពួកគេ។ ប៉ុន្តែប្រសិនបើអ្នកមានកូនប្រុសវិញ, ជារឿងសំខាន់ដែល គាត់ដឹងដើម្បីប្រាប់អ្នកប្រសិនបើគាត់មានការឈឺចាប់ត្រង់ប្រដាប់ភេទ ជាពិសេសនៅត្រង់ស្រោមពងស្វាស ឬពងស្វាស។
ជាធម្មតា, ការឈឺប្រដាប់ភេទគឺមិនមានអ្វីជាបញ្ហាទាំងអស់។ ប៉ុន្តែនៅពេលដែលវាកាន់តែឈឺខ្លាំងឡើងៗ, វាអាចត្រូវបានបង្កឡើងដោយបញ្ហាធ្ងន់ធ្ងរដែលត្រូវបានគេហៅថា ការរមួលពងស្វាស។ ការរមួលពងស្វាសគឺជារឿងមួយបន្ទាន់ដែលជាធម្មតាតម្រូវធ្វើការវះកាត់ដើម្បីសង្គ្រោះពងស្វាសនោះ។
ការយល់ដឹងអំពីការរមួលពងស្វាស
ការរមួលពងស្វាសកើតមានឡើងនៅពេលដែលខ្សែនៃបំពង់បង្ហូរទឹកកាមដែលផ្តល់ឈាមហូរទៅកាន់ពងស្វាសនោះ បានវិល និងក្លាយទៅជារមួលដែលជាធម្មតាត្រូវបានបង្កឡើងដោយបញ្ហាគ្រោះថ្នាក់ ឬបញ្ហាវេជ្ជសាស្ត្រ។ នេះកាត់បន្ថយការស្រោចស្រពឈាមទៅកាន់ពងស្វាស និងបណ្តាលអោយឈឺភ្លាមៗ និងធ្ងន់ធ្ងរ ហើយហើមផងដែរ។
ការរមួលពងស្វាសនេះតម្រូវអោយធ្វើការវះកាត់ជាបន្ទាន់។ ប្រសិនបើទុកវាមិនធ្វើការវះកាត់, ពងស្វាសអាចត្រូវបានខូចខាត និងក្មេងប្រុសនោះអាចមានហានិភ័យនៃការប៉ះពាល់នឹងពងស្វាស។ បញ្ហានេះអាចកើតមានឡើងទៅលើបុរសដែលរួមមាន ក្មេងប្រុសតូច និងក្មេងប្រុសធំ ប៉ុន្តែវាកើតមានជាទូទៅចំពោះនៅចន្លោះ១០ឆ្នាំ ទៅ២៥ឆ្នាំ និងក្មេងប្រុសជំទង់ដែលបានវិវត្តទៅជាពេញវ័យថ្មីៗ។
មូលហេតុ
ស្រោមពងស្វាសគឺជាកញ្ចប់នៃស្បែកដែលនៅពីក្រោមពងស្វាស។ នៅក្នុងស្រោមពងស្វាសមានពងស្វាសពីរគ្រាប់។ ពងស្វាសនីមួយៗត្រូវបានភ្ជាប់ទៅនឹងផ្នែកដទៃទៀតនៃខ្លួនដោយសរសៃឈាមដែលត្រូវបានគេហៅថា ខ្សែនៃបំពង់ទឹកកាម។ការរមួលពងស្វាសកើតមានឡើងនៅពេលដែលខ្សែនៃបំពង់ទឹកកាមនេះក្លាយទៅជារមួលចូលគ្នា, បានបន្ថយលំហូរឈាមទៅកាន់ពងស្វាស។
ករណីជាច្រើននៃការរមួលពងស្វាសកើតមានឡើងចំពោះបុរសដែលមានបញ្ហាសេនេទិចដែលត្រូវបានគេស្គាល់ថា bell clapper deformity។ ជាធម្មតា, ពងស្វាសត្រូវបានចងភ្ជាប់ទៅនឹងស្រោមពងស្វាស ប៉ុន្តែក្នុងបញ្ហានេះ ពងស្វាសមិនត្រូវបានចងភ្ជាប់នោះទេ ហើយលើសពីនេះវាហាក់ដូចជាបត់ និងរមួលនៅក្នុងស្រោមពងស្វាសទៅវិញ។ការរមួលពងស្វាសក៏អាចកើតមានឡើងក្រោយពីការធ្វើលំហាត់ប្រាណខ្លាំង, នៅពេលដែលកំពុងគេង ឬក្រោយពីគ្រោះថ្នាក់ប៉ះទៅលើស្រោមពងស្វាស។ ទោះជាយ៉ាងណាក៏ដោយ, ជារឿយៗមូលហេតុមិនត្រូវបានគេដឹងនោះទេ៕