ការ​រលាក​ក្រពេញ​ប្រូ​ស្តា​ត​ដោយសារ​បាក់តេរី​ស្រួច​ស្រាវ

វិធាន​ការណ៍​នៃ​ការ​ព្យាបាល​គឺ​ប្រើ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​រយៈពេល​មួយ​ខែ ដែល​ថ្នាំ​ច្រើន​តែ​ជា Ciprofloxacin (Cipro) ឬ Tetracycline (Achromycin)​។ ចំពោះ​ការ​ថែទាំ​ជំងឺ​នៅ​តាម​ផ្ទះ អ្នកជំងឺ​គួរតែ​ផឹកទឹក​អោយ​បាន​ច្រើន ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់ និង​សម្រាក​។
ប្រសិនបើ​អ្នកជំងឺ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ភ្លាម​ៗ ឬ​ប្រព័ន្ធ​ភាព​សាំ​ចុះ​ខ្សោយ (​ដូច​ជា កំពុង​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺមហារីក ឬ​ថ្នាំ​ទ​ប​ស្កាត់​ប្រព័ន្ធ​ភាព​សាំ ឬ​មាន​ជំងឺអេដស៍​) ពួក​គេ​គួរតែ​សម្រាក​ក្នុង​មន្ទីរពេទ្យ​ដើម្បី​អាច​ចាក់​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​តាម​សរសៃ និង​ថែ​ទាំង​ជំងឺ​ផ្សេង​ៗ​ទៀត​។

ការ​រលាក​ក្រពេញ​ប្រូ​ស្តា​ត​ដោយសារ​បាក់តេរី​រ៉ាំរ៉ៃ

ចំពោះ​ទម្រ​ង​ជំងឺ​ប្រភេទ​នេះ​ត្រូវ​ព្យាបាល​ជាមួយនឹង​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ដូច​ជា Ciprofloxacin (Cipro, Cipro XR), Sulfa Drug (Sulfamethoxazole និង Trimethoprim ឬ Bactrim) ឬ Erythromycin រយៈពេល​យូរ​រហូត​ដល់ ៨​ស​ប្តា​ហ៍​ឯណោះ​។ ប៉ុន្តែ​ទោះបីជា​ការ​ព្យាបាល​ធ្វើ​ទៅ​បាន​យ៉ាង​ល្អ​យ៉ាងណា​ក៏​ដោយ ក៏​ការ​រលាក​ក្រពេញ​ប្រូ​ស្តា​ត​ប្រភេទ​នេះ​អាច​កើតឡើង​វិញ​ម្តងទៀត​ដែរ​។ នេះ​មិនដឹង​ថា​មក​ពី​ហេតុ​អ្វី​នោះ​ទេ ប៉ុន្តែ​វា​អាច​ដោយសារ​តែ​ការ​ក្រ​នោម​អោយ​អស់​ទឹកនោម​ពី​ផ្លោ​ក​នោម​ពេក​មើលទៅ​។ ចំនួន​ទឹកនោម​ដែល​សល់​ក្នុង​ផ្លោ​ក​នោម​តិចតួច​អាច​គ្រប់គ្រាន់​នឹង​បង្ក​រោគ​បាន​។ ស្ថានភាព​បែប​នេះ​អាច​កើតឡើង​ដោយសារ Benign Prostatic Hypertrophy (BPH), គ្រួ​ស​ក្នុង​ផ្លោ​ក​នោម​ឬ គ្រួ​ស​ក្នុង​ក្រពេញ​ប្រូ​ស្តា​ត​។

ការ​រលាក​ក្រពេញ​ប្រូ​ស្តា​ត​ដោយ​គ្មាន​ការ​បង្ក​រោគ​រ៉ាំរ៉ៃ

ការ​ព្យាបាល​លើ​ស្ថានភាព​ជំងឺ​បែប​នេះ​គឺ​ផ្តោត​ទៅ​លើ​ការ​គ្រប់គ្រង​លើ​ការ​ឈឺចាប់​រ៉ាំរ៉ៃ និង​អាច​មានការ​ព្យាបាល​ដោយ​ចលនា និង​តិច​និ​ច​អោយ​សាច់ដុំ​សម្រាក គួប​ផ្សំ​នឹង​ការ​ប្រើ​ថ្នាំ Tricyclic Antidepressant​។ ចំពោះ​ថ្នាំ Alpha-adrenergic Blocker ប្រភេទ Tamsulosin (Flomax) និង Terazosin (Hytrin) ក៏​អាច​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ BPH និង​ការ​ស្ទះផ្លូវ​ចេញ​របស់​ផ្លោ​ក​នោម​បាន​ដែរ​។

ការ​រលាក​ក្រពេញ​ប្រូ​ស្តា​ត​ដែល​គ្មាន​រោគ​សញ្ញា

ស្ថានភាព​រលាក​ក្រពេញ​ប្រូ​ស្តា​ត​ប្រភេទ​នេះ​មិន​ទាមទារ​អោយ​មានការ​ព្យាបាល​អ្វី​ឡើយ ប៉ុន្តែ​ចំពោះ​អ្នកជំងឺ​ដែល​មាន​ស្ថានភាព​មិន​អាច​មានកូន​បាន​ដោយសារ​តែ​ការ​រលាក់ ការ​ព្យាបាល​ដោយ​ថ្នាំ Nonsteroidal Anti-inflammatory Medication (Ibuprofen, Motrin, Advil) ឬ អង់​ទី​បី​យ៉ូ​តិច​ប្រហែលជា​ត្រូវ​ប្រើ​មួយ​រយៈ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង