ប៉េងប៉ោះ​ផ្ទុក​ទៅ​ដោយ សារធាតុ​បំពាក់​ពណ៌​ក្រហម​មួយ​ប្រភេទ​ឈ្មោះ​ថា Lycopene​។ សារធាតុ​មួយ​នេះ​ក៏​ដើរ​នាទី​ជា​អង់​ទី​អុក​ស៊ី​ដង់​មួយ​ផង​ដែរ សម្រាប់​ជួយ​បន្សាប​កោសិកា​ដែល​បំផ្លាញ​ដោយ​រ៉ា​ឌី​កាល់​សេរី​មុន​ពេលវេលា​ធ្វើ​អោយ​ខូចខាត​។ ភាគច្រើន​គ្មាន​នរណា​អាច​ទទួល​អត្ថប្រយោជន៍​ពី​ផ្លែ​ប៉េងប៉ោះ​ច្រើន​ជាង​ជនជាតិ​អ៊ី​តា​លី​ឡើយ ព្រោះ​ពួក​គេ​ញ៉ាំ​វា​ស្ទើរតែ​រាល់ថ្ងៃ​ទៅ​ហើយ​។ ខណៈ​ពេល​ដែល​ប៉េងប៉ោះ​ឆ្អឹង​ប៉ះពាល់​ជាមួយ​ប្រេង​ធ្វើ​អោយ​មាន​កម្រិត​សារធាតុ Lycopene ខ្ពស់​បំផុត​នោះ ក៏​ប៉េងប៉ោះ​ឆៅ​ផ្តល់​នូវ​ថាមពល​ការពារ​យ៉ាង​ខ្លាំងក្លា​ផង​ដែរ​។ អ្នក​ស្រាវជ្រាវ​នៅ​ប្រទេស​អ៊ី​តា​លី​បាន​រក​ឃើញ​ថា​អ្នក​ដែល​ញ៉ាំ​ប៉េងប៉ោះ​ស្រស់​ឆៅ ចាប់ពី ៧​ដង​ឡើង​ទៅ​ក្នុង​មួ​យស​ប្តា​ហ៍​អាច​កាត់​បន្ថយ​ឱកាស​កើត​ជំងឺមហារីក​ក្រពះ​, ពោះវៀនធំ​, ឬ​ចុង​ពោះវៀនធំ​ច្រើន​ជាង​អ្នក​ញ៉ាំ​តែ​ពីរ​ដង​ឬ​តិច​ជាង​នេះ​រហូត​ដល់ ៦០​ភាគរយ​ឯណោះ​។

ការ​សិក្សា​ដ៏​ធំ​មួយ​របស់​សហរដ្ឋអាមេរិក​ទៅ​លើ​បុរស​ចំនួន ៤៨០០០​នាក់ ធ្វើ​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​មក​ពី Harvard បាន​រក​ឃើញ​ថា បុរស​ដែល​ញ៉ាំ​ប៉េងប៉ោះ​យ៉ាងតិច​បំផុត ១០​ដង​ក្នុង​មួ​យស​ប្តា​ហ៍ មិន​ថា​ឆៅ​, ឆ្អិន ឬ​ទឹកជ្រលក់​ប៉េងប៉ោះ​ទេ សុទ្ធតែ​អាច​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រូ​ពេទ្យ​ប្រូ​ស្តា​ត​បាន​រហូត​ដល់ ៤៥​ភាគរយ​។ ការ​ដែល​ញ៉ាំ​រហូត​ដល់ ១០​ដង​ស្តាប់​មើលទៅ​ដូច​ជា​ច្រើន​ណាស់ ប៉ុន្តែ​នៅ​ពេល​យើង​បែក​ចែកពេល​វេលា​អោយ​វែង​បន្តិច​ក្នុង​មួ​យស​ប្តា​ហ៍​ទៅ វា​ដូច​ជា​មិនឃើញ​អ្វី​ច្រើន​ជាង​ញ៉ាំ​ម្តង​ទាំង​១០​ឡើយ​។

វេជ្ជបណ្ឌិត ម៉ែ ស្តាំ​ហ្វឺ (Dr. Meir Stampfer, MD) អ្នក​បង្កើត​ការ​សិក្សា និង​ជា​សាស្ត្រាចារ្យ​ខាង​ជំងឺ​រាតត្បាត និង​អាហារ​រូប​ត្ថ​ម្ភ​នៅ​ឯ​សាលា​សុខភាព​សា​ធា​រៈ Harvard និយាយ​ថា “​សារធាតុ Lycopene គឺជា​អង់​ទី​អុក​ស៊ី​ដង់​ដ៏​ខ្លាំង​បំផុត​មួយ​។ មាន​ហេតុផល​មួយ​ចំនួន​ថា កំហាប់​របស់​សារធាតុ​នេះ​ក៏​មាននៅ​ក្នុង​ក្រពេញ​ប្រូ​ស្តា​ត​ដែរ​។ បុរស​ដែល​មាន​កម្រិត​សារធាតុ Lycopen ខ្ពស់​ក្នុង​ឈាម​ឃើញ​ថា​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​”​។

ការ​កាត់​បន្ថយ​ការ​ប្រឈម​មុខងារ Lycopene ប្រហែលជា​វា​ទៅ​ទុបស្កាត់​ការ​លូតលាស់ និង​បំបែក​ខ្លួន​របស់​កោសិការ​មហារីក​។ ការ​ស្រាវជ្រាវ​ក្នុង​មន្ទីរពិសោធន៍​ថ្មី​ដែល​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ Illinosis នៅ​ឯ Urbana-Champaign បានអោយ​ដឹង​ថា សារធាតុ Lycopene ក៏​ប្រហែលជា​ជួយ​ធ្វើ​អោយ​អ័រម៉ូន​បុរស​ដែល​ធ្វើ​អោយ​កើតជា​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​នោះ​មាន​តុល្យភាព​បាន​។ ប៉ុន្តែ​ការ​សិក្សា​ថ្មី​ៗ​នេះ​មិន​បាន​ឯកភាព​ចំពោះ​របៀប​ការពារ​របស់​សារធាតុ Lycopene នេះនោះ​ទេ​។ ចំនុច​សម្គាល់​មួយ​របស់​ការ​សិក្សា​នៅ​វិទ្យាស្ថាន​មហារីក​ជាតិ​ដែល​បាន​តាមដាន​សុខភាព និង​របប​អាហារ​របស់​បុរស​ចំនួន ២៩៣៦១ រយៈពេល ៤​ឆ្នាំ បាន​រក​ឃើញ​ថា ការ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ចំពោះ​អ្នក​ញ៉ាំ​ភី​ហ្សា​ម្តង​មាន​តែ ១៧ ភាគរយ​ទេ នេះ​បើ​យើង​ប្រៀបធៀប​ជាមួយ​អ្នក​ញ៉ាំ​ភី​ហ្សា​តិ​ជាង​ពីរ​ដង​ក្នុង​មួយ​ខែ​។ ចូរ​ចាំ​ថា ក្នុង​ចំណោម​បុរស​ដែល​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺមហារីក​ប្រូ​ស្តា​ត ការ​ប្រឈម​មុខ​របស់​គេ​នឹង​កាត់​បន្ថយ​បើសិនជា​ពួក​គេ​ញ៉ាំ​ផលិតផល​ធ្វើ​ពី​ប៉េងប៉ោះ​កាន់តែ​ច្រើន​ដូច​ជា ទឹកជ្រលក់​ប៉េងប៉ោះ ឬ​ម្ហូបអាហារ​ដែល​មាន​ប៉េងប៉ោះ​នៅ​ក្នុង​នោះ​។

បើ​យោង​ទៅ​តាម​រយៈពេល​ពីរ​ឆ្នាំ​នៃ​ការ​វិភាគ​របស់​រដ្ឋាភិបាល​បានអោយ​ដឹង​ថា វា​មាន​តែ​អំណះអំណាង​ដែល​មិន​ជាក់លាក់​ប៉ុណ្ណោះ​ដែល​ថា ការ​ញ៉ាំ​ប៉ោង​ប៉ោះ​មួយ​ផ្លែ ឬ​ទឹក​ជ្រ​លួ​ក​ប៉េងប៉ោះ​ក្នុង​មួ​យស​ប្តា​ហ៍​អាច​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ក្រពេញ​ប្រូ​ស្តា​ត​។ រដ្ឋបាល​ចំណីអាហារ និង​ថ្នាំពេទ្យ​ក៏​បាន​សន្និដ្ឋាន​ឃើញ​ថា វា​ទំនងជា​មិន​ដូច​គ្នា​សោះ​ថា ប៉េងប៉ោះ និង​ទឹក​ជ្រ​លួ​ក​ប៉េងប៉ោះ​អាច​ជួយ​បង្ការ​មហារីក​ក្រ​ពេះ​, ក្រពេញ​អូ​វ៉ែ ឬ​លំពែង​នោះ​ទេ​។

គ្មាន​ជីវជាតិ​របស់​អាហារ​តែ​មួយ​ណា​មាន​ថាមពល​ខ្លាំង​ខ្លាំង​ដែល​អាច​បញ្ឈប់​ការ​គម្រាម​គំ​ហែង​ដល់​សុខភាព​យ៉ាង​ធំ​មួយ​បាន​ឡើយ​។ ប៉ុន្តែ​ក៏​មិន​ត្រូវ​លះបង់​ចោល​នូវ​សាឡា​ត និង​នំ​បុ័ង​ឆី​ស​បឺ​ហ្គ័​រដែរ​។ ការ​ស្រាវជ្រាវ​ថ្មី​មួយ​បានអោយ​ដឹង​ថា អត្ថប្រយោជន៍​ដល់​សុខភាព​ច្រើន​កើតឡើង​នៅ​ពេល​អ្នក​ញ៉ាំ​ផ្លែ​ឈើ​, និង​បន្លែង​ដែល​សម្បូរ​ពណ៌​ជា​ច្រើន​ប្រភេទ​។ ការ​សិក្សា​ក្នុង​មន្ទីរពិសោធន៍​ថ្មី​មួយ​ពី​ប្រទេស Netherlands បាន​អោ​ដ​យឹ​ង​ថា សារធាតុ Lycopen រួម​គ្នា​នឹង​វីតាមីន E ដែល​បាន​មក​ពី​ទឹកជ្រលក់​ប៉េងប៉ោះ និង​ស្រូវ​សាលី អាច​ជួយ​ទប់ស្កាត់​ការ​លូតលាស់​របស់​កោសិកា​មហារីក​ប្រូ​ស្តា​ត​បាន​។

ការ​ស្រាវជ្រាវ​ក៏​បានអោយ​ដឹង​ទៀត​ថា ការ​ទទួល​បាន​សារធាតុ Lycopene ពី​របប​អាហារ​កាន់តែ​ច្រើន​ប្រហែលជា​ជួយ​អោយ​មនុស្ស​ចាស់​មាន​សកម្មភាព​រៀង​កាយ​បាន​យូរ​ជាង​មុន​។ ការ​សិក្សា​ទៅ​លើ​ដូនជី​ចំនួន ៨៨​នាក់ ដែល​មាន​អាយុ​ចាប់ពី ៧៧ ទៅ ៩៨​ឆ្នាំ​បានអោយ​ដឹង​ថា អ្នក​ដែល​ទទួល​បាន​សារធាតុ Lycopene ច្រើន​បំផុត ទំនងជា​មិនសូវ​ត្រូវការ​គេ​ជួយ​ខាង​ការងារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ទេ​ដូច​ជា ការ​ស្លៀកពាក់ និង​ការ​ដើរ​ជាដើម​។

របប​គំហើញ​ថ្មី​ៗ
គ្រូពេទ្យ​ប្រហែលជា​ណែនាំ​អោយ​ទទួលទាន​ផ្លែ​ប៉េងប៉ោះ​អោយ​បាន​ច្រើន​ដើម្បី​ជា​វិធី​បង្ការ​ជំងឺមហារីក​សួត​។ ប៉េងប៉ោះ​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ដ៏​ពូកែ​ៗ​ចំនួន​ពីរ​ប្រភេទ​នោះ​គឺ Coumaric Acid និង Chlorogenic Acid ដែល​វា​ប្រហែលជា​ជួយ​ទប់ស្កាត់​ឥទ្ធិពល​របស់ សារធាតុ Nitrosamine ដែល​បណ្តាល​អោយ​កើតជា​ជំងឺមហារីក​បាន​។ វេជ្ជបណ្ឌិត ជោ​សេ​ប ហូ​ឆ​ឈី​ស (Dr. Joseph Hotchkis, PhD) សាស្ត្រាចារ្យ​ខាង​គីមី​អាហារ និង​ធាតុ​ពុល នៅ​ឯ​សាកលវិទ្យាល័យ Cornel ក្នុង​តំបន់ Ithaca ទីក្រុង​ញ៉ូ​យក់​និយាយ​ថា “​វា​គឺជា​សារ​ភ្នាក់ងារ​បង្ក​ជំងឺមហារីក​ដ៏​ខ្លាំងក្លា​បំផុត​នៅ​ក្នុង​បារី​”​។

រហូត​ដល់​សព្វ​ថ្ងៃនេះ អ្នក​វិទ្យាសាស្ត្រ​ជឿជាក់​ថា វា​គឺជា​វីតាមីន C នៅ​ក្នុង​ផ្លែ​ឈើ និង​បន្លែ​ដែល​ជួយ​បន្សាប​សារធាតុ​បង្ក​គ្រោះថ្នាក់​ទាំងនេះ​។ ប៉ុន្តែ​ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​វេជ្ជបណ្ឌិត ហូ​ឆ​ឈី​ស និ​សហការី​របស់​គាត់​បានអោយ​ដឹង​ថា ប៉េងប៉ោះ​ទៅ​ទប់ស្កាត់​ការ​បង្កើត​សារធាតុ Nitrosamines ទោះបីជា​ក្រោយ​ពី​វីតាមីន C ត្រូវ​បាន​ដក​ចេញពី​ផ្លែ​ឈើ​ហើយ​ក៏​ដោយ​។

សារធាតុ Coumaric និង Chlorogenic Acid ដែល​មាន​មុខងារ​ការពារ​មាននៅ​ក្នុង​ផ្លែ​ប៉េងប៉ោះ​ក៏​ត្រូវ​បាន​រក​ឃើញ​ក្នុង​ផ្លែ​ឈើ និង​បន្លែ​ផ្សេង​ៗ​ទៀត​ដែរ ដូច​ជា ការ៉ុត​, ម្រេច​បៃតង​, ម្នាស់​, និង​ស្ត្រូ​បឺ​រី​។ វេជ្ជបណ្ឌិត​ហូ​ឆ​ឈី​ស បាន​សន្និដ្ឋាន​ឃើញ​ថា សារធាតុ​ទាំងនេះ​ប្រហែលជា​ក្លាយជា​ហេតុផល​មួយ​ដែល​មនុស្ស​ញ៉ាំ​ផ្លែ​ឈើ និង​បន្លែ​ច្រើន​មានការ​ប្រឈម​មុខ​តិច​នឹង​ការ​កើត​ជំងឺមហារីក​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង