ការ​ដុះ​ក្បាលពោះ​គឺជា​បញ្ហា​ដល់​សុខភាព​ទាំង​បុរស​និង​ស្ត្រី​។​នៅ​ទី​ន អ្នក​ជំនាញការ​ស្រាយ​ច​ម្ង់​ច​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ការ​ដុះ​ក្បាលពោះ​ចំពោះ​បុរស​។
ការ​ដុះ​ក្បាលពោះ​ចំពោះ​បុរសៈ ហេតុ​អ្វី​សម្រក​ទម្ងន់​មាន​សារសំខាន់?


ការ​ដុះ​ក្បាលពោះ​គឺ​មិនមែន​ជា​រឿង​អ្វី​ត្រូវ​សើច​ទេ​។ សូម​ស្វែងរក​នូវ​មូលហេតុ​អ្វី​ដែល​នាំ​អោយ​មានការ​ដុះ​ក្បាលពោះ​, ហានិភ័យ​សុខភាព​អ្វី​ដែល​ត្រូវ​ចោទ​លើ​បុរស និង​អ្វី​ដែល​អាច​នាំ​អោយ​អ្នក​ស្រក​ទម្ងន់​។
ប្រសិនបើ​អ្នក​ឡើង​ទម្ងន់​ត្រឹមតែ​១ ឬ​២​គីឡូ​, គឺ​មិនមែន​មាន​តែ​អ្នក​នោះ​ទេ​។ ការ​ឡើង​ទម្ងន់​បន្ថែម ជា​ពិសេស​ដុះ​ក្បាលពោះ អាច​នាំ​អោយ​មាន​គ្រោះថ្នាក់​។
ហេតុ​អ្វី​ការ​ដុះ​ក្បាលពោះ​គឺជា​ការ​ព្រួយបារម្ភ​មួយ​ចំពោះ​បុរស?
អ្នក​ដែល​ឡើង​ខ្លាញ់​ត្រង់​ក្បាលពោះ​(​ដុះ​ក្បាលពោះ​) គឺ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​ផ្សេង​ៗ, អាច​រហូត​ដល់​ស្លាប់​ជា​ជាង​អ្នក​ដែល​ប្រមូលផ្តុំ​ខ្លាញ់​ត្រង់​កន្លែង​ផ្សេង និង​បុរស​ច្រើន​ជាង​ស្ត្រី​ដែល​ឡើង​ទម្ងន់​ត្រង់​ម្តុំ​ចង្កេះ​។ មិន​ចំពោះតែ​ទម្ងន់​របស់​អ្នក​ទាំង​អស់នោះ​ទេ​, ការ​ដុះ​ក្បាលពោះ​ខ្លាំង​បង្កើន​នូវ​ហានិភ័យ​នៃៈ
-​ជំងឺ​បេះដូង
-​ជំងឺលើសឈាម
-​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល
-​ជំងឺមហារីក​មួយ​ចំនួន
-​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២
-​ស៊ាំ​នឹង​អាំង​ស៊ុ​យ​លី​ន
-​មាន​ជាតិ​ខ្លាញ់​(triglycerides)​ខ្ពស់
-​មាន​កូ​លេ​ស្តេ​រ៉​ល​ល្អ​(HDL)​ទាប
-​បណ្តុំ​រោគ​សញ្ញា​មេតា​បូ​លី​ក
-​គេង​អត់​ដកដង្ហើម
តើ​អ្នក​អាច​ប្រាប់​យ៉ាងម៉េច​ប្រសិនបើ​អ្នកមាន​ខ្លាញ់​ម្តុំ​ក្បាលពោះ​(​ដុះ​ក្បាលពោះ​)​នោះ​ច្រើន?
ទំហំ​ចង្កេះ​របស់​អ្នក​គឺជា​អ្នក​ចង្អុលបង្ហាញ​យ៉ាង​ល្អ​ថា​តើ​អ្នក​មានការ​ដុះ​ក្បាលពោះ​ខ្លាំង​។ ទោះ​ជាង​យ៉ាងណា​ក៏​ដោយ​, ការ​វាស់​ដែល​ប្រៀបធៀប​ពី​រង្វង់​ត្រគាក និង​ចង្កេះ ឬ​ប្រៀបធៀប​ពី​កម្ពស់ និង​ទម្ងន់​គឺ​ច្បាស់​ជាង​, ទំហំ​ចង្កេះ​តែឯង​ដែល​អាច​អោយ​អ្នកធ្វើការ​ប៉ាន់ស្មាន​មួយ​ដែល​ល្អ​។ បុរស​ភាគច្រើន​, កត្តា​ហានិភ័យ​សំរាប់​ជំងឺ​បេះដូង និង​ជំងឺ​ដទៃ​ទៀត​កើនឡើង​កាលបើ​ទំហំ​ចង្កេះ​មាន​រហូត​ដល់​១០២​សង់ទីម៉ែត្រ​។
ដើម្បី​វាស់​ចង្កេះ​របស់​អ្នកៈ
-​សូម​យក​ម៉ែត្រ​វ៉ាស់​ដាក់​ជុំវិញ​ក្រោម​ពោះ​បន្តិច និង​លើ​ឆ្អឹងត្រគាក​បន្តិច
-​សូម​រុញ​ម៉ែត្រ​វាស់​រហូត​ដល់​វា​សម​នឹង​ចង្កេះ តែ​កុំ​ដាក់​វា​ផ្អិ​ប​នឹង​ស្បែក
តើ​អាយុ​ដើរតួ​ក្នុង​ការ​កើនឡើង​នូវ​ខ្លាញ់​ត្រង់​ក្បាលពោះ​(​ដុះ​ក្បាលពោះ​)​ដែរ​ឬទេ?
តាម​អាយុ​របស់​អ្នក​, អ្នក​នឹង​ថយ​ចុះ​នូវ​សាច់ដុំ ជា​ពិសេស​ប្រសិនបើ​អ្នក​មិន​បាន​ធ្វើ​នូវ​សកម្មភាព​រា​ង្គ​កាយ​មួយ​ចំនួន​។ ការ​ថយ​ចុះ​សាច់ដុំ​អាច​បន្ថយ​នូវ​អត្រា​ដែល​ខ្លួន​របស់​អ្នក​ដុត​កាឡូរី​។ មួយវិញទៀត​, ប្រសិនបើ​អ្នក​មិន​កំនត់​នូវ​កាឡូរី ឬ​បង្កើន​នូវ​សកម្មភាព​រា​ង្គ​កាយ​របស់​អ្នក​ទេ​, អ្នក​នឹង​ឡើង​ទម្ងន់​។
តើ​ការ​មាន​ខ្លាញ់​ត្រង់​ក្បាលពោះ​(​ការ​ដុះ​ក្បាលពោះ​)​ជា​កា​រត​ពូជ​ឬទេ?
ហ្សែ​ន​របស់​អ្នក​អាច​ជះ​ឥទ្ធិពល​ទៅ​នឹង​ឪ​កាស​ក្នុង​ការ​លើស​ទម្ងន់ ឬ​ធាត់ គឺ​ដូច​គ្នា​នៅ​កន្លែង​ដែល​អ្នក​លើស​ជាតិ​ខ្លាញ់​នៅ​ក្នុង​ខ្លួន​របស់​អ្នក​។ យ៉ាងណាមិញ​, ចំពោះ​បុរស​ភាគច្រើន​, បញ្ហា​ហាក់ដូចជា​មាន​ដោយសារ​របៀប​រស់នៅ​ជា​ជាង​ដោយសារ​កា​រត​ពូជ​។
តើ​អ្នក​អាច​មាន​ក្បាលពោះ​ដោយសារ​ការ​ផឹកស្រា​បៀរ?
ការ​ផឹកស្រា​ច្រើន​ពេក​អាច​បណ្តាល​អោយ​អ្នក​កើន​នូវ​ជាតិ​ខ្លាញ់​ត្រង់​ក្បាលពោះ​(​ដុះ​ក្បាលពោះ​)​ដែល​គេ​ហៅ​ថា beer belly​។ ទោះជា​យ៉ាងណា​ក៏​ដោយ​, ស្រា​បៀ​តែ​មួយ​មុខ​មិន​ត្រូវ​បាន​គេ​ចោទប្រកាន់​នោះ​ទេ​។ ការ​ទទួល​ស្រា​បៀរ​ប្រភេទ​ណា​ក៏​ដោយ​ច្រើន​ពេក អាច​បង្កើន​នូវ​ជាតិ​ខ្លាញ់​ត្រង់​ក្បាលពោះ​ទោះជា​ការ​ស្រាវជ្រាវ​បាន​និយាយ​ថា​ស្រា​(wine)​អាច​ត្រូវ​បាន​គេ​លើកលែង​។ ប្រសិនបើ​អ្នក​ផឹកស្រា​, សូម​ផឹក​វា​ក្នុង​កំរិត​មួយ​ទាប​។ អ្នក​ផឹក​តិច​ប៉ុណ្ណា​, កាឡូរី​ដែល​អ្នក​បាន​ពី​ការ​ផឹក និង​ធ្វើ​អោយ​ការ​ឡើង​ជាតិ​ខ្លាញ់​ត្រង់​ក្បាលពោះ​នោះ​ទាប​ប៉ុណ្ណឹង​។
តើ​អ្នក​គេច​ផុត​ពី​ការ​ដុះ​ក្បាលពោះ​ដោយ​របៀប​ណា?
ការ​សម្រក​ជាតិ​ខ្លាញ់​នៅ​ត្រង់​ក្បាលពោះ​ក៏​ដូច​ជា​កន្លែង​ផ្សេង​ទៀត​នៃ​រាង​កាយ​ដែរ​វា​មាន​គោលការណ៍​ជា​មូលដ្ឋាន​ដូច​គ្នា​។
-​បន្ថយ​កាឡូរីៈ សូម​ធ្វើ​អោយ​ខ្លួន​របស់​អ្នក​ស្គម​ទៅ​តាម​ទំហំ​មួយ​ដែល​សម​ស្រប​។ សូម ជំនួស​អាហារ​ធម្មតា​ជាមួយនឹង​អាហារ​ដែល​ផ្តល់​នូវ​សុខភាព​ដែល​ផ្សំ​ពី​កាឡូរី​តិច​។ នៅ​ឯ ភោជនីយដ្ឋាន​, សូម​ចែករំលែក​ទៅ​នឹង​មិត្ត​របស់​អ្នក ឬ​ញុំ​ា​តែ​ពាក់កណ្តាល​នៃ​សាច់ និង​យក​វា​មក​ផ្ទះ​ខ្លះ​សំរាប់​អ្នក​ផ្ទះ​។
-​បង្កើន​នូវ​លំ​ហាត់ប្រាណៈ ចំពោះ​មនុស្ស​ពេញវ័យ​ដែល​មាន​សុខភាព​ល្អ​ភាគច្រើន​, ផ្នែក​នៃ​សុខភាព និង​សេវា​ភាព​ជា​មនុស្ស​(Department of Health and Human Services) បាន​ណែនាំ​អោយ​មានការ​ធ្វើ​លំ​ហាត់ប្រាណ​យ៉ាងតិច​ណាស់​១៥០​នាទី​ក្នុង​មួ​យស​ប្តា​ហ៍ ឬ​៧៥​នាទី បន្ថែម​ដោយ​ការ​ហ្វឹកហាត់​ខ្លាំង​។ អ្នក​អាច​ប្រហែល​ចា​ត្រូវការ​បញ្ចុះទម្ងន់ និង រក្សា​រាង​អោយ​នៅ​ដដែល​។ ប្រសិនបើ​អ្នក​មិន​អាច​រៀបចំ ម៉ោង​អោយ​ស្រប នឹង ម៉ោង ធ្វើការ​ទេ​នោះ​, សូម​ព្យាយាម​ធ្វើការ​បន្តិចបន្តួច​ក្នុង​មួយ​ថ្ងៃ​។ ចាប់ផ្តើម​ដើរ​បន្ទាប់​ពី​ញាំ អាហារ​ពេល​ល្ងាច​រួច​ជាដើម​។
បន្ទាប់​ពី​អ្នក​បញ្ចុះ​នូវ​ទម្ងន់​បាន​ហើយ​, សូម​រក្សា​ទម្ងន់​នោះ​អោយ​បាន​ថេរ​ជាមួយ នឹង ការ​ញាំ​អាហារ​ដែល​ផ្តល់​នូវ​សុខភាព និង​លំ​ហាត់ប្រាណ​ជា​ទៀងទាត់​។
តើ​អ្នក​អាច​បន្ថយ​នៃ​ការ​ដុះ​ក្បាលពោះ​ដោយ​ការ​ងើប​ចុះ​ងើបឡើង​បាន​ទេ?
ការ​ងើប​ចុះ​ងើបឡើង​អាច​ធ្វើ​អោយ​សាច់ដុំ​ពោះ​របស់​អ្នក​រឹង​, ប៉ុន្តែ​ការ​ធ្វើ​លំ​ហាត់ប្រាណ បែប​នេះ​តែ​មួយ​នឹង​មិន​អាច​បន្ថយ​នូវ​ការ​ដុះ​ក្បាលពោះ​ជាក់លាក់​បាន​ទេ​។ មធ្យោបាយ ដែល​នាំ​អោយ​ទំហំ​ចង្កេះ​របស់​អ្នក​រួម​តូច​គឺ​បន្ថយ​នូវ​ខ្លាញ់​ក្នុង​ខ្លួន​សរុប​អោយ​បាន​ទាប​ដោយ​អម​ជាមួយនឹង​ការ​ញាំ​អាហារ​ដែល​ផ្តល់​សុខភាព និង​លំ​ហាត់ប្រាណ ជា​ទៀង ទាត់​។
សូម​ចាំ​ថា​, អ្នក​អាច​អស់​ការ​ដុះ​ក្បាលពោះ​, តែ​វា​ត្រូវការ​ភាព​អត់ធ្មត់ និង​ការ​ធ្វើការ​ខ្លាំង​។ ជា​ការ​ពិត​ណាស់​, ការ​ថយ​ចុះ​ទម្ងន់​អាច​ជួយ​អ្នក​អោយ​មាន​អារម្មណ៍​ថា​ល្អ និង​ជួយ​បន្ថយ នូវ​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​ផ្សេង​ៗ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង