Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំខាល

ឆ្នាំខាល មិនថាជានារី ឬបុរសទេ គឺមានខួរក្បាលអ្នកជាជំនួញទាំងអស់។ ជាពិសេស គេមានស្មារតីតស៊ូខ្ពស់ណាស់ ដោយធ្វើឲ្យគេងាយទទួលបានជោគជ័យខ្លាំងណាស់។ ដូចនេះ កាន់តែរវល់ លុយនឹងកាន់តែចូលមករកច្រើន។

ឆ្នាំថោះ

ឆ្នាំថោះ ជាបុគ្គលមិនចេះនៅស្ងៀមឡើយ ដោយតែងតែប្រឹងប្រែងរកលុយជានិច្ច។ ជាហេតុដែលធ្វើឲ្យលុយអាចចូលមកក្បែរគេបានច្រើនណាស់។ ដូចនេះ ក្នុងជីវិតនឹងមិនចេះខ្វះក្រដាសប្រាក់ឡើយ។

ឆ្នាំរកា

ឆ្នាំរកា​ ជាមនុស្សដែលមិនចេះខ្លាចលំបាក ដោយពុះពារបានគ្រប់យ៉ាង។ ជាហេតុដែលធ្វើឲ្យគេងាយដើរចូលផ្លូវដែលសម្បូរទៅដោយទ្រព្យ។ ដូចនេះ គេនឹងអាចរស់ក្នុងជីវភាពដែលសុខស្រួលបានលឿនជាងអ្នកដទៃ៕