Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពណ៌នៃកាបូបលុយដែលអាចនាំលុយធំចូលមករកអ្នក។ តើមានអ្វីខ្លះទៅ?

  • កាបូបលុយពណ៌លឿង និងពណ៌មាស ជាពណ៌ដែលអាចលើកលាភអ្នកឲ្យខ្ពស់ខ្លាំង ដោយជួយមុខរបរ និងការងារអ្នកបានល្អណាស់។ ចំពោះពណ៌លឿង ក្រោយពេលដែលអ្នកប្រើរួច នឹងមានអ្នកតាមជួយច្រើន។ ចំណែកពណ៌មាសវិញ សាកសមចំពោះអ្នកដែលធ្វើការបណ្តាក់ទុន ដោយអាចប្រមូលបានផលខ្ពស់ខ្លាំងចូលមក។
  • កាបូបលុយពណ៌កាហ្វេ និងពណ៌ត្នោតវិញ អាចប្រមូលផ្តុំទ្រព្យធំមកក្បែរខ្លួនអ្នក។ ជាពិសេស ក៏មានលុយច្រើនចូលមកដែរ។ ដូចនេះ បើអ្នកមិនស្រឡាញ់ពណ៌លឿង និងពណ៌មាស អ្នកអាចប្រើពណ៌កាហ្វេ និងត្នោតបាន។
  • កាបូបលុយពណ៌ខ្មៅ ក៏ជាកាបូបដែលអាចការពារ និងទប់លុយជាប់ដែរ មិនសូវហូរចេញក្រៅទេ។ ដូចនេះ មិនថានារី ឬបុរសគឺអាចប្រើពណ៌នេះទាំងអស់ ព្រោះអាចនាំទ្រព្យជូនអ្នកដូចគ្នា៕