Join with Health.com.kh on Telegram

ពងបែកលើអណ្ដាតអាចបង្កការឈឺចាប់និងភាពរំខានជាខ្លាំង។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិមួយចំនួនព្យាបាលអាការៈពងបែកមាត់ ឬលើអណ្ដាតឆាប់រហ័ស ៖

១. ខ្ញីនិងខ្ទឹមស

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបង្កើនការរួមបញ្ចូលខ្ទឹមសនិងខ្ញីក្នុងរបបអាហារប្រចាំថ្ងៃជាការស្រេច។ អ្នកក៏អាចទំពារខ្ទឹមសនិងខ្ញីបន្តិចឱ្យបានពី ២ ទៅ ៣ដងក្នុងមួយថ្ងៃ ឬប្រើប្រាស់ខ្ទឹមសមួយចំនិតតូចដុសថ្នមៗស្អំលើពងបែកសម្រាប់រយៈពេលពី ៣ ទៅ ៥នាទី និងរងចាំសម្រាប់រយៈពេល ២០នាទី សឹមខ្ពុរសម្អាតមាត់ចេញផងដែរ។

២. រមៀត

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅរមៀត ១ ស្លាបព្រាកាហ្វេក្នុងទឹកដោះគោក្ដៅ ១ កែវ។ កូរឱ្យសព្វ សឹមទទួលទានឱ្យទាន់នៅក្ដៅឧណ្ហៗ។ អ្នកក៏អាចលាយម្សៅរមៀតជាមួយទឹកឃ្មុំរហូតក្លាយជាល្បាយខាប់ៗសឹមលាបផ្ទាល់លើពងបែកនិងលាងសម្អាតចេញរយៈពេល ១០ ទៅ ១៥ នាទីក្រោយ។ អនុវត្តម្ដងក្នុងមួយថ្ងៃជាប្រចាំ។

៣. យ៉ាអួរ

ការទទួលទានយ៉ាអួរសុទ្ធ ១ពែងយ៉ាងហោចណាស់ម្ដងក្នុងមួយថ្ងៃ គឺប្រសើរណាស់ដើម្បីព្យាបាលអាការៈពងបែកលើអណ្ដាត។

៤. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើស្រស់លើពងបែក និងរងចាំសម្រាប់រយៈពេលពី ៥ ទៅ ១០នាទី សឹមខ្ពុរសម្អាតក្នុងមាត់ចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ អនុវត្តឱ្យបានពី ៣ ទៅ ៤ដងជាប្រចាំ។

៥. ប្រេងដូង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ដុំសំឡីជ្រលក់លាបប្រេងដូងផ្ទាល់លើពងបែកអណ្ដាត។ រងចាំសម្រាប់រយៈពេលពី ៥ ទៅ​ ១០នាទី សឹមលាងសម្អាតមាតក្នុងមាត់ជាមួយទឹកធម្មតា។ អនុវត្តឱ្យបានពី ៣ ទៅ ៤ដងជាប្រចាំ។

៦. ទឹកឃ្មុំ

ផ្សើមដុំសំឡីជាមួយទឹកបន្តិចសិន រួចសឹមជ្រលក់ក្នុងទឹកឃ្មុំ និងលាបលើពងបែកអណ្ដាត។ រងចាំសម្រាប់រយៈពេលពី ៣ ទៅ ៥នាទី សឹមខ្ពុរសម្អាតមាត់ចេញ។ អ្នកក៏អាចបន្ថែមរមៀត ១ចិបលើទឹកឃ្មុំផងដែរ។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ៣ដងក្នុងមួយថ្ងៃ។

កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ011688855