ការ​ជ្រុះ​សក់​ក៏​អាច​ធ្វើ​ឲ្យ​អ្នកមាន​គ្រោះថ្នាក់​បាន​ដែរ​។ ចំពោះ​ស្ត្រី​មួយ​ចំនួន សក់​គឺជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា គេ​ជា​ស្ត្រី ឆើតឆាយ និង មាន​សុខភាព​ល្អ​។ តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ទំលាប់ អាក្រក់​ក្នុង​ការ​ទទួលទាន​អាហារ ស្ត្រេ​ស ឬ​ក៏​ការ​លេង​ម៉ូ​ដ​ជ្រុល​ក៏​អាច​ធ្វើ​ឲ្យ​សក់​អ្នក​ជ្រុះ បាន​ដែរ ទោះបីជា​មាន​ព​ត៌​មាន​ថា ការ​ជ្រុះ​សក់​គឺ​គ្រាន់តែ​ជា​ការ​បាត់បង់​សក់​ក្នុង​តែ​ពេល​មួយ​រយៈ​ក៏​ដោយ ហើយ​សក់​នោះ​នឹង ដុះ​ត្រឡប់​មក​វិញ​។ ប្រសិនបើ​អ្នកមាន​បញ្ហា​ជ្រុះ​សក់ អ្វី​ដែល​ត្រូវធ្វើ​មុន​ដំបូង​នោះ​គឺ​ចាប់ផ្ដើម​រាប់​សរសៃសក់​ដែល​ជាប់​នៅ​នឹង​ធ្មេញ​ក្រាស់​សិតសក់​ដែល​អ្នក​សិត​ជា​រៀងរាល់ថ្ងៃ​។ មួ​យស​ប្ដា​ហ៍​ក្រោយមក ប្រសិនបើ​បើ​សរសៃសក់​ដែល​ជ្រុះ​នោះ​មាន​លើស​ពី​៧០០ អ្នក​ត្រូវ​ជួប​ជាមួយ​គ្រូពេទ្យ​។

បញ្ហា​ដែល​ធ្វើ​ឲ្យ​សក់​អ្នក​ជ្រុះ
ជា​ការ​ចាប់ផ្ដើម អ្នកគ្រូ​ពេទ្យ ឬ លោកគ្រូ​ពេទ្យ នឹង​សួរ​អ្នក​នូវ​សំនួរ​មួយ​ចំនួន​ដើម្បី​ស្វែង​យល់​ថា​សក់​អ្នក​ជ្រុះ​ដោយសារ​តែ​ការ​ប្រើ​ថ្នាំ ឬ​ដោយសារ​តែ​ការ​ជួប​នូវ​ព្រឹត្តិការណ៍​នៅ​ក្នុង​ជីវិត​ដូច​ជា​ការ​ឈឺ​ដែល
ទាមទារ​ឲ្យ​អ្នក​ត្រូវ​តែ​ធ្វើការ​វះកាត់ ឬ​ក៏​ការ​ចុះ​ទំងន់​ជាដើម​។ បន្ថែម​ពី​នេះ​ទៅ​ទៀត​គ្រូពេទ្យ​នឹង​ឲ្យ​អ្នក​ធ្វើតេស្ត​ពិនិត្យ​មើល​ឈាម សំរាប់​លក្ខ​ខ័​ណ្ឌ​ផ្សេង​ៗ​ដែល​អាច​បង្ក​

ឲ្យ​សក់​អ្នក​ជ្រុះ ដែល​រួម​ទាំង
ដំណើរការ​នៃ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត រោគ​សើរ​ស្បែក ខ្វះ​ជាតិ​ដែក ឈាម​មិន​គ្រប់គ្រាន់​ជាដើម​។

ការ​ធ្វើ​ឲ្យ​សក់​អ្នក​រឹង​មាំ
ការ​ព្យាបាល​សក់​អាស្រ័យ​លើ ប្រភេទ​សក់​ជ្រុះ​។ សក់​ជា​រឿយ​ៗ​អាច​ដុះ​សារ​ជា​ថ្មី ប៉ុន្តែ​ត្រូវការ​ពេល​វា​លា​។ មន​ន័យ​ថា ការ​ធ្វើ​ឲ្យ​សក់​អ្នក​ដុះ​មក​រឹង​មាំ​ដោយ​ការ​អាហារ​សំខាន់​ៗ​មួយ​ចំនួន​ដែល​ទាញ​ឬ​ស​សក់​កាលពី​ពេល​កន្លង​មក ជាយថាហេតុ​បណ្ដាល​ឲ្យ​សក់​អ្នក​ជ្រុះ​។ បញ្ហា​នេះ​បណ្ដាល​មក​ពី​ការ​លេង​ម៉ូ​ដ​សក់
តឹង​ៗ​ពេក ដូច​ជា ការ​បួងសក់​តឹង​ពេក ការ​ក្រង​សក់​ណែន​ពេក ដែល​បណ្ដាល​ឲ្យ​ទាញ​ឬ​ស​សក់​ខ្លាំង​ពេក​។ ការ​ទាញ​សក់​ខ្លាំង​បែប​នេះ សុទ្ធតែ​បង្ក​របួស​ដល់​ស្បែក​ក្បាល​ដែល​អាច​បំផ្លាញ​ឬ​ស​សក់ មាន​ន័យ​ថា សក់​នឹង​មិន​ដុះ​សារ​ជា​ថ្មី​នោះ​ទេ​។

តើ​សក់​អ្នក​ដុះ​ដោយ​របៀប​ណា
សរសៃសក់​នីមួយ​ៗ​ដុះ​ពី​ឬ​ស​សក់​នៅ​ក្នុង​សាច់​។ នៅ​ក្នុង​ឬ​ស​សក់ កោសិកា​ចែក​ខ្លួន​ដើម្បី​ក្លាយជា​សរសៃសក់​។ ឬ​ស​សក់​នីមួយ​ៗ ធ្វើ​ទៅ​តាម​វដ្ដ​សក់​ដែល​ដុះ និង សក់​ដែល​ជ្រុះ ប៉ុន្តែ​មិនមែន​នៅ​ក្នុង​ពេល
តែ​មួយ​នោះ​ទេ ដូច្នេះ​ជា​រៀងរាល់ថ្ងៃ​សក់​ខ្លះ​ដុះ ហើយ​សក់​ខ្លះ​ជ្រុះ​។ ស្បែក​ក្បាល​អ្នក​ប្រហែលជា​មាន​សរសៃសក់​១០០០០០ ហើយ​សក់​សក់​ភាគច្រើន​កំពុង​ស្ថិត​ក្នុង
ដំណាក់កាល​លូតលាស់​។ សក់​ដែល​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នេះ​មាន​ពី​២ ទៅ​៧​ឆ្នាំ ទោះបីជា​ពេលវេលា​ពិតប្រាកដ​អាស្រ័យ​ទៅ​លើ​ហ្សែ​ន​ដែល​ទទួល​បាន​មក​ពី​កំណើត​ក៏​ដោយ​។ ឬ​ស​សក់​ដុះ​ទៅ​តាម​ដំណាក់កាល intermediate catagen phase បន្ទាប់​មក​វា​ផ្អាក​ដុះ ឬក៍​telogen phase នៅ​ចុង​ដំណាក់កាល​នៃ ការ​ឈប់​ដុះ​សក់ សក់​ខ្លះ​ជ្រុះ សក់​ខ្លះ​ទៀត​ចាប់ផ្ដើម​ដុះ​។ ជា​ធម្ម​តាសក់​ជ្រុះ​ជា​រៀងរាល់ថ្ងៃ (​ជា​មធ្យម ១០០​សរសៃ​ជា​រៀងរាល់ថ្ងៃ​) ដោយសារ​តែ​សក់​ចាប់ផ្ដើម​ដុះ​សារ​ជា​ថ្មី​និង ជំនួស​សក់​ដែល​ជ្រុះ​នោះ​។

អាហារ​សំរាប់​សក់
ប្រសិនបើ​អាហារ​អ្នក​គ្មាន​តុល្យភាព​ទេ​នោះ អាច​និយាយ​ថា​អ្នក​ចុះ​ទម្ងន់​ពីរ​បី​គីឡូ ហើយ​ធ្វើ​តាម​ទំលាប់​ល្អ​ៗ
ទាំងនេះ នោះ​សក់​អ្នក​គឺជា​ផ្នែក​មួយ​នៃ​សម្រស់​។ ដើម្បី​ធ្វើ​ឲ្យ​សក់​អ្នក​មើលទៅ​មាន​សោ​ភណ្ឌ​ភាព​សូម​ទទួលទាន​អាហារ​ដែល​មាននូវ​សារជាតិ​ទាំងនេះ​៖

ស័​ង្គ​សី
គ្រាប់​ល្ពៅ សាច់​គោ គឺ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​ស័​ង្គ​សី​ដែល​មាន​ប្រយោជន៍​សំរាប់​សក់​លូត
លាស់​។ វា​ជួយ​ឲ្យ​សក់​អ្នកមាន​ជាតិ​ប្រេង និង ស្បែក​ក្បាល​គ្មាន​អង្គែ​ល​។ បើសិនជា​អ្នក​តម​អាហារ អ្នក​មិន​ត្រូវ​ញ៉ាំ​ឲ្យ​លើស​ពី ៤០​ក្រាម​ក្នុង​មួយ​ថ្ងៃ​ទេ​។

វីតាមីន​B
ផ្លែ​ចេក សំបូរ​ទៅ​ដោយ​វីតាមីន​B​សារៈ​ប្រយោជន៍​ជួយ​ធ្វើ​ឲ្យ​សក់​មើលទៅ​មាន​សុខភាព​ល្អ ហើយ​ផ្លែ​ចេក
ក៍​ផ្ទុក​ទៅ​ដោយ​វីតាមីន​B3 , B5 and folic acid. គ្រប់​វីតាមីន​B​ទាំងអស់ នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​ស្បែក និង​សក់​ស្អាត​។

ជាតិ​ដែក
apricots សួត ស៊ុត នំ​បុ័ង ជា​អាហារ​សំបូរ​ទៅ​ដោយ​ជាតិ​ដែក ដែល​ផ្ដល់​ឲ្យ​អ្នក​នូវ​សក់​លូតលាស់​ប្រកបដោយ​សុខភាព​ល្អ ។ ការ​ជ្រុះ​សក់​អាច​ជា​សញ្ញា​ដែល​បណ្ដាល​មក​ពី​ខ្វះ​ជាតិ និង មាន​ឈាម​មិន​គ្រប់គ្រាន់​។

ប្រូតេអ៊ីន
ត្រី សាច់ ស៊ុត តៅហ៊ូ ជា​ប្រភព​ប្រូតេអ៊ីន ។ ការ​ទទួលទាន​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​ប្រ​តេ​អ៊ី​ន​ជា​រៀងរាល់ថ្ងៃ ធ្វើ​ឲ្យ​សក់​លូតលាស់​បាន​ល្អ​។
ប៊ី​យ៉​ទី​ន​(BIOTIN)​អាល់​មុន និង សណ្ដែក​ផ្សេង​ៗ​ទៀត ផ្ទុក​ទៅ​ដោយ biotin ជួយ​រក្សា​សក់​និង​ក្រចកដៃ​អ្នក​ឲ្យ​បាន​ក្រាស់ និង​មាន​សុខភាព​ល្អ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង