បបូរមាត់​របក​គឺជា​រឿង​ខ្មាស់​គេ​មួយ​។ បបូរមាត់​របក​អាច​ក្លាយជា​បបូរមាត់​ប្រេះ​ហើយ​អ្នក​នឹង​កាន់តែ​ខ្មាស់​គេ ប្រសិនបើ​អ្នក​មិន​ខ្វល់​ពី​វា​។ វា​អាច​ឈឺ​និង​ចេញ​ឈាម​។ សំណាងល្អ​ដែល​មាន​វិធី​ព្យាបាល​ជា​ច្រើន​សម្រាប់​អ្នកមាន​បបូរមាត់​របក ឬ ប្រេះ​។


មូលហេតុ
– បបូរមាត់​របក ឬ ប្រេះ មក​ពី​មូលហេតុ​មួយ​ចំនួន​។ បបូរមាត់​របស់​អ្នក​ងាយ​នឹង​ស្ងួត​ដោយសារ​វា​មិន​ផលិត​ប្រេង​ដូច​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​។ ការ​ទទួលទាន​ទឹក​តិច​ឬ​សកម្មភាព​ដែល​ទាក់ទង​នឹង​ការ​ហាត់ប្រាណ អាច​ធ្វើ​ឱ្យ​បបូរមាត់​ងាយ​នឹង​ស្ងួត​។
អាកាសធាតុ​ក៏​អាច​មាន​ឥទ្ធិពល​លើ​សំណើម​បបូរមាត់​ដែរ​។ ការ​ត្រូវ​កម្តៅថ្ងៃ​យូរ ក៏​ដូច​ជា​ការ​ត្រូវ​ខ្យល់​ខ្លាំង​ហើយ​ត្រជាក់ អាច​ធ្វើ​ឱ្យ​បបូរមាត់​ស្ងួត​។​ជំងឺ​ដូច​ជា កង្វះ​ឈាមក្រហម ក៏​អាច​ធ្វើ​ឱ្យ​បបូរមាត់​ស្ងួត​ដែរ​។ បបូរមាត់​អ្នក​អាច​នឹង​កាន់តែ​ប្រេះ​រហូត​ដល់​ចេញ​ឈាម បើ​អ្នក​មិន​ព្យាបាល​។
ការ​ព្យាបាល
– អ្នកមាន​ជម្រើស​ព្យាបាល​ខុស​ៗ​គ្នា​ជា​ច្រើន បើសិនជា​បបូរមាត់​អ្នក​របក​។ ថ្នាំលាប​បបូរមាត់​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​មួយ​ចំនួន​មាន​លក់​នៅ​ក្នុង​ទីផ្សារ​។ ការ​លាប​ផលិតផល​ទាំងនេះ​អាច​បន្ថែម​ជាតិ​សំណើម​លើ​បបូរមាត់​និង​ការពារ​បបូរមាត់​អ្នក​។ Petroleum jelly និង cocoa butter ជា​ផលិតផល​បន្ថែម ២ ទៀត ដែល​អាច​ជួយ​អ្នក​។
អ្នក​ក៏​អាច​ព្យាបាល​នៅផ្ទះ​បាន​ដែរ​។ ការ​លាប​ទឹកឃ្មុំ​លើ​បបូរមាត់​អាច​ជួយ​បន្ថយ​ភាព​ស្ងួត​។
ពេល​បបូរមាត់​អ្នក​ស្ងួត វា​ជា​រឿង​ធម្មតា​ដែល​អ្នក​ចង់​លិ​តវា​។ ប៉ុន្តែ​ទឹកមាត់​របស់​អ្នក​ឆាប់​ស្ងួត​ហើយ​បបូរមាត់​អ្នក​នឹង​កាន់តែ​ប្រេះ​។ បើសិន​ភាព​ស្ងួត​និង​បបូរមាត់​ប្រេះ​នៅ​តែ​បន្ត អ្នក​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​មើល​ថា​នេះ​ជា​សញ្ញា​នៃ​ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ​ឬទេ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង