ឥឡូវនេះ​បកស្រាយ​ពី​បញ្ហា និង​កត្តា​ដែល​បណ្ដាល​ឲ្យ​ស្បែក​របស់​អ្នក​ចាស់​មុន​អាយុ ហើយ​ថា​តើ​អ្វី​ទៅ​ដែល​ជា​ដំណោះស្រាយ​ដ៏​ពិតប្រាកដ​ដើម្បី​សម្រាល​ឥទ្ធិពល​ទាំងនោះ?​ជារ​រៀងរាល់ថ្ងៃ យើង​ត្រូវ​បាន​ទាក់ទាញ​ដោយសារ​ការ​ផ្សព្វផ្សាយ​ដែល​សំអាង​ថា​អាច​ជួយ​កែប្រែ​នូវ​ដំណើរការ​ចាស់​មុន​អាយុ​។​ពេល​នោះ​មាន​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​យើង​បាន​ព្យាយាម និង ការ​ពិត​មួយ​ចំនួន​ទៀត​គ្រាន់តែ​ជា​ពាក្យ​ដែល​ពេញ​និយម​ចុង​ក្រោយ​នៃ​ឧស្សាហកម្ម​ថ្នាំ​កែ​សម្ផស្ស​តែ​ប៉ុណ្ណោះ​។ ជំហាន​ខាងក្រោម​នេះ​នឹង​ជួយ​ឲ្យ​អ្នក​សម្រាល​នូវ​វិបត្តិ​ទាំងនោះ​ដោយ​មិន​ឲ្យ​ខកចិត្ត​នោះ​ទេ​។

ប្រើ​ក្រែ​ម​ការពារ​កំ​ដៅ​ថ្ងៃ

ទោះបីជា​អ្នក​អាច​គេច​ផុត​ពី​កំ​ដៅ​ថ្ងៃ​នៅ​ពេល​ថ្ងៃ​ក៏​ដោយ ក៏​ក្រែ​ម​ការពារ​កំ​ដៅ​ថ្ងៃ​នៅ​តែ​មាន​សារៈសំខាន់​ចំពោះ​អ្នក​ដែរ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ជៀស​ផុត​ពី​ឥទ្ធិពល​កាំរស្មី​UV​។ ផលិតផល​មួយ​ចំនួន​នៅ​លើ​ទីផ្សារ​ពិបាក​នឹង​ដឹង​ថា​មួយ​ណា​ជា​ផលិតផល​ដ៏​មាន​ប្រសិទ្ធភាព​នោះ​ណាស់​។ មុន​នឹង​ពិភាក្សា​ចំនុច​នេះ​ឲ្យ​បាន​ជាក់លាក់​នោះ មានរឿង​រ៉ាវ​មួយ​ចំនួន​ដែល​ត្រូវ​លើក​មក​និយាយ​។ គ្រឿង​ការពារ​កំ​ដៅ​ថ្ងៃ​គួរតែ​ត្រូវ​បាន​នៅ​ឲ្យ​ជាប់លាប់​ទៅ​នឹង​ទឹក ទោះបីជា​អ្នក​មិន​មាន​បំណង​ចង់​ហែល​ទឹក​ក៏​ដោយ ។ ក្រែ​ម​ការពារ​កំ​ដៅ​ថ្ងៃ​ក៏​គួរតែ​ត្រូវ​បាន​លាប​ទៅ​តាម​ពេលវេលា ។ សូម​ចាំ​ថា ការ​ប្រើ​ថ្នាំ​ការពារ​ស្បែក​ពី​កំ​ដៅ​ថ្ងៃ​គឺ​ពិតជា​វិធី​មួយ​ដ៏​ល្អ​។

ជា​ទូទៅ ការ​ការពារ​ស្បែក​ពី​កំ​ដៅ​ថ្ងៃ​មាន​ពីរ​ប្រភេទ​៖ ជា​ប្រភេទ​ក្រែ​ម​លាប​មាន​ជាតិ​គីមី និង ប្រភេទ​សំភារៈ​ការពារ​រាង​កាយ​ពី​កំ​ដៅ​ថ្ងៃ​។ ក្រែ​ម​លាប​មាន​ជាតិ​គីមី​ស្រូប​យក​កាំរស្មី​UV ផ្ទុយ​ទៅ​វិញ​ប្រភេទ​សំភារៈ​ការពារ​កំ​ដៅ​ថ្ងៃ​ជះ​ត្រឡប់​កាំរស្មី​នោះ​ឲ្យ​ឆ្ងាយ​ពី​ស្បែក​របស់​អ្នក ដូច​ជា​អាវ​វែង​ជិត​ដៃ​ជាដើម​។ តើ​ប្រភេទ​ការ​ការពារ​កំ​ដៅ​ថ្ងៃ​ណាមួយ​ដែល​ល្អ​ជាង0x017d7 ការ​សិក្សា​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា សំភារៈ​ការពារ​កំ​ដៅ​ថ្ងៃ​គឺជា​ជម្រើស​ដ៏​មាន​សុវត្ថិភាព និង ប្រសិទ្ធភាព​បំផុត​។ ទី​១ វា​រារាំង​ទាំង​កាំរស្មី​UVA​និង​កាំរស្មី​UVB​ដែល​ក្រែ​ម​លាប​ការពារ​កំ​ដៅ​ថ្ងៃ​ភាគច្រើន​មិន​មាន​។​ទី​២​វា​មាន​សកម្មភាព​នៅ​ពេល​ដែល​យើង​ប្រើ​វា ផ្ទុយ​ទៅ​វិញ​ក្រែ​ម​លាប​ការពារ​ទាមទារ​ពេលវេលា​(​យ៉ាង​ហោច​ណាស់​៣០​នាទី​នៅ​ពេល​ដែល​លាប​) វា​ស្រូប​ចូល​ទៅ​ក្នុង​ស្បែក​។ ទី​៣ មនុស្ស​មួយ​ចំនួន​ប្រហែលជា​យល់​ថា ក្រែ​ម​ការពារ​ធ្វើ​ឲ្យ​ស្បែក​មាន​ប្រតិកម្ម ផ្ទុយ​ទៅ​វិញ សំភារៈ​ការពារ​មិន​បាន​ធ្វើ​ឲ្យ​ស្បែក​មាន​បញ្ហា​នោះ​ទេ​។ ទី​៤​ការ​ស្រាវ​ជ្រា​បាន​បង្ហាញ​ថា ក្រែ​ម​ការពារ​កំ​ដៅ​ថ្ងៃមួយ​ចំនួន​ធ្វើ​ឲ្យ​ស្បែក​កាន់តែ​យ៉ាប់​យឺន​ឡើង​ៗ​។ សរុបសេចក្ដី​មក មានការ​ស្រាវជ្រាវ​មួយ​ចំនួន បាន​បង្ហាញ​ថា ក្រែ​ម​ការពារ​កំ​ដៅ​ថ្ងៃ​អាច​បង្កើត​នូវ​រ៉ា​ឌី​កាល់​សេរី ដែល​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​មនុស្ស​មួយ​ចំនួន​ចង់បាន​។ ការ​ប្រើ​ថ្នាំ​ប្រឆាំង​អុកស៊ីតកម្ម​មុន​ការ​លាប​chemical sunscreen​ក៏​អាច​ជួយ​អ្នក​បាន​ផង​ដែរ​។

ការ​ទទួលទាន​អាហារ​ដែល​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ

ដូចដែល​អ្នក​បានដឹង​រួច​មក​ហើយ សារធាតុ​ប្រឆាំង​ទៅ​នឹង​អុកស៊ីតកម្ម​គឺ​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការ​ការពារ​សុខភាព​អ្នក​ទាំងមូល ក៏​ដូច​ជា​ស្បែក​របស់​អ្នកផង​ដែរ​។ ជា​សំណាងល្អ អាហារ​ដែល​យើង​បរិភោគ​មួយ​ចំនួន​សំបូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​ទៅ​នឹង​អុកស៊ីតកម្ម​។ គោលការណ៍​របស់​អ្នក​គឺ​ត្រូវ​ញ៉ាំ​អាហារ​យ៉ាង​ហោច​ណាស់​ពី​២ ទៅ​៣​ដង​ក្នុង​មួយ​ថ្ងៃ​ដែល​អាច​ផ្ដល់​ឲ្យ​រាង​កាយ​អ្នក​នូវ​ការ​ការពារ​ដ៏​រឹង​មាំ​ប្រឆាំង​ទៅ​នឹង​ការ​បំផ្លាញ​រ៉ា​ឌី​កាល់​សេរី​។​ការ​លេបថ្នាំ​វី​តា​មី​បន្ថែម ដែល​គេ​ឲ្យ​ឈ្មោះ​ថា ជា​ការ​បន្ថែម ចំពោះ​ហេតុផល​មួយ​ចំនួន​មនុស្ស​គួរតែ​ដឹង​ពី​របៀប​បន្ថែម​វីតាមីន​ទាំងនោះ ដែល​អ្នក​បាន​ទទួល​ពី​អាហារ ប្រសើរ​ជា​ជាង​ពី​ការ​បាន​វីតាមីន​ដោយ​ការ​លេបថ្នាំ​បន្ថែម​។

ការ​ទទួលទាន​អាហារ​ដែល​សំបូរ​ទៅ​ដោយ nucleic acid ផ្ដល់​ឲ្យ​យើង​នូវ​វិធីសាស្ត្រ​មួយទៀត​ក្នុង​ករ​ប្រឆាំង​ទៅ​នឹង​ការ​ចាស់​មុន​អាយុ​។ អាហារ​ទាំងនោះ​មាន​ដូច​ជាៈ ត្រីសូ​ម៉ុង ខ្ច​ង ដើម​រុក្ខជាតិ​ម្យ៉ាង សណ្ដែក គ្រាប់​ធញ្ញជាតិ​ម្យ៉ាង អាហារ​ទាំងនេះ​ត្រូវ​បាន​គេ​បង្ហាញ​ថា​នាំ​ឲ្យ​មានការ​កើនឡើង​នូវ ATP , a nucleotide ដែល​មាន​សារៈសំខាន់​សំរាប់​មុខងារ​របស់​កោសិកា​។

នៅ​ពេល​នោះ​បាន​លាតត្រដាង​ពី​បញ្ហា​នេះ មនុស្ស​មួយ​ចំនួន​ជឿ​ថា​ATP អាច​ផ្ដល់​ឲ្យ​កោសិកាលូតលាស់​សា​ជា​ថ្មី​។ មិន​ថា​ទ្រឹស្ដី​នេះ​ទទួល​បាន​ជោគជ័យ​ឬ អត់​នោះ​ទេ ការ​ញ៉ាំ បន្លែគ្រាម និង​បង្គា​មិន​បង្ក​ជា​បញ្ហា​នោះ​ទេ ដូច្នេះ ការ​ផ្ស​សំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​អាស៊ីត nucleic​ទៅ​នឹង​របប​អាហារ​របស់​អ្នក​គឺជា​ការ​ល្អ​។

ការ​រក្សា​ជាតិ​ទឹក​ឲ្យ​បាន​ច្រើន​នៅ​ក្នុង​ខ្លួន​ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​សុខភាព​ល្អ​ដែរ​ហើយ​ក៏​ជា​គន្លឹះ​មួយ​ដែល​ធ្វើ​ស្បែក​របស់​អ្នក​មើលទៅ​ក្មេង​។​ចូរ​ព្យាយាម​ទទួលទាន​ទឹក​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៨​កែវ​ក្នុង​មួយ​ថ្ងៃ​។ តែ​បៃតង និង​ទឹកក្រូច​ឆ្មា​ក៏​ជា​ប្រយោជន៍​ដែល​ផ្ដល់​នូវ​ប្រភព​នៃ​ថ្នាំ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ផង​ដែរ​នៅ​ពេល​ដែល​អ្នករក្សា​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន​បាន​ល្អ​។

ការ​កាត់​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​អារម្មណ៍ និង ការ​បន្ថែ​មកា​រគេង​ឲ្យ​បាន​ច្រើន​តាម​ការ​ស្ដាប់​មើលទៅ​ងាយស្រួល​ទេ ប៉ុន្តែ​វា​ពិតជា​ពិបាក​ក្នុង​ការ​ធ្វើ​ណាស់​។ មនុស្ស​ភាគច្រើន​ដឹកនាំ​ជីវិត​ដ៏​មមាញឹក ដោយ​ដាក់​សំពាធ​ដែល​ខ្លួន​មិន​អាច​គ្រប់គ្រង​បាន​។

ការ​គេង​បាន​តិចតួច និង​ការ​ដែល​មាន​អារម្មណ៍​តានតឹង​វា​ហាក់ដូចជា​ស្ថានភាព​នៅ​ក្នុង​គុក​។ ការ​សិក្សា​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា​ជំងឺ​រ៉ាំរ៉ៃ​គេង​មិន​លក់​គឺ​ផ្ដល់​ផល​អាក្រក់​ជាង​ការ​ដែល​អ្នក​ធាត់​ហួស ឬ មិន​បាន​ធ្វើ​លំ​ហាត់ប្រាណ​ទៅ​ទៀត​។ ភាព​តានតឹង​ក្នុង​អារម្មណ៍​ក៏​បង្ក​ផល​អាក្រក់​ដល់​រាង​កាយ​អ្នក​និង​ស្បែក​ផង​ដែរ​។ បញ្ហា​មួយ​ចំនួន​ទៀត ទាំង​ការ​គេង​មិន​គ្រប់គ្រាន់ និង ភាព​តានតឹង​ក្នុង​អារម្មណ៍​ពិតជា​បង្អាក់​សមត្ថភាព​ដល់​ការ​លូតលាស់​របស់​កោសិកា និង​ផលវិបាក​ផ្សេង​ៗ​ទៀត​។

ទោះបីជា​អ្នកមាន​សំណាង​ដែល​ទទួល​បាន​រូបរាង​ស្អាត​ពី​ធម្មជាតិ​ក៏​ដោយ អ្នក​នឹង​មិន​អាច​រក្សា​នូវ​សម្រស់​របស់​អ្នក​បាន​ដោយ​គ្មាន​ការ​យកចិត្តទុកដាក់​ក្នុង​ការ​ថែទាំ​សម្រស់​បាន​ឡើយ​។

ដូច្នេះ​ជំហាន​ដំបូង​គឺ ពង្រឹង​សុខភាព​របស់​អ្នកជា​មុន​សិន ។ ការ​គេង​ឲ្យ​បាន​ច្រើន​ជា​ជំហាន​ដ៏​ត្រឹម​ត្រូ​មួយ​ក្នុង​ការ​ប្រើ​យុទ្ធសាស្ត្រ​ផ្សេង​ៗ​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​អារម្មណ៍​។​ការ​ហាត់ប្រាណ​យ៉ូ​ហ្កា​( yoga )​ក៏​អាច​ជួយ​អ្នក​បាន​ដែរ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង