ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីឆ្នាំដែលរៀបការជាមួយគ្នារួច អាចបង្កើនបានទ្រព្យធំ។ តើមានអ្វីខ្លះទៅ?

  • ឆ្នាំជូត គួរតែរៀបការជាមួយឆ្នាំរោង វក ឬឆ្លូវ ទើបអាចចាប់ដៃគ្នា ដើម្បីបង្កើតមុខរបរបាន។ ជាពិសេស អ្នកអាចសហការគ្នា ដើម្បីនាំប្រាក់ធំចូលឃ្លាំងបានទៀតផង។
  • ឆ្នាំខាល គួរតែរៀបការជាមួយឆ្នាំថោះ ទើបអាចទទួលបានគ្រួសារដែលមានសុភមង្គល ហើយមិនព្រួយចិត្តព្រោះតែប្រាក់ឡើយ។
  • ឆ្នាំរោង គួរតែកសាងគ្រួសារជាមួយឆ្នាំម្សាញ់ ព្រោះឆ្នាំពីរនេះបើនៅជាមួយគ្នា នឹងអាចនាំបានភ្នំមាស និងភ្នំប្រាក់ចូលមកព្រមគ្នាតែម្តង។
  • ឆ្នាំមមី គួរតែរៀបការជាមួយឆ្នាំមមែ ដោយក្រោយពេលដែលរៀបការរួច នឹងអាចចុះសម្រុងគ្នាខ្លាំង ថែមទាំងអាចរកបានចំណូលខ្ពស់ទៀតផង។
  • ឆ្នាំវក គួរតែរៀបការជាមួយឆ្នាំរកា ទើបអ្នកទាំងពីរមានជំនឿចិត្ត ដោយដឹកនាំគ្នាដើម្បីអាចដើរដល់ផ្លូវដែលសម្បូរទ្រព្យបាន។
  • ឆ្នាំច គួរតែរៀបការជាមួយឆ្នាំកុរ ព្រោះអ្នកទាំងពីរមានគំនិតរកស៊ីខ្ពស់ដូចគ្នា ដោយអាចធ្វើឲ្យទ្រព្យក្នុងឃ្លាំងកើនបានយ៉ាងងាយ។
  • ឆ្នាំឆ្លូវ អាចរៀបការជាមួយឆ្នាំជូត ទើបមានរឿងល្អចូលច្រើន ថែមទាំងមានទ្រព្យអាចមកបានដូចគ្នាដែរ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង