តើ​អ្វី​ដែល​ធ្វើ​អោយ​អ្នក​មើលទៅ​ឆាប់​ចាស់​ជាងគេ​នោះ? វា​ប្រហែលជា​មិនមែន​មក​ពី​ភាព​ជ្រីវជ្រួញ ឬ​សក់​ពណ៌​ស្កូវ​នោះ​ទេ​។​ប៉ុន្តែ​រង្វង់​ខ្មៅ​នៅ​ខាងក្រោម​ភ្នែក​ទេ​ដែល​ធ្វើ​អោយ​អ្នក​ចាស់​។ វា​ជា​ទូទៅ​មិនមែន​ជា​សញ្ញា​នៃ​ការ​អស់កម្លាំង ខ្សោះ​ខ្លួន​ឬ​ជា​ជំងឺ​ធ្ងន់ធ្ងរ​នោះ​ទេ តែ​វា​អាច​ធ្វើ​អោយ​អ្នក​ឆាប់​ចាស់​, មិន​មាន​សុខភាព​ល្អ និង​អស់កម្លាំង​ជា​រឿយ​ៗ​។ ការ​មាន​រង្វង់​ខ្មៅ​នៅ​ក្រោម​ភ្នែក​អាច​ប៉ះពាល់​ទាំង​បុរស និង​ស្ត្រី ដែល​ជា​រឿយ​ៗ​វា​ចាប់ផ្តើម​មាននៅ​ពេល​ពេញវ័យ តែ​កុមារ​ក៏​អាច​មាន​រង្វង់​ខ្មៅ​នៅ​ក្រោម​ភ្នែក​ផង​ដែរ​។

មូលហេតុ

ប្រសិនបើ​អ្នក​គេង​បាន​គ្រប់គ្រាន់​ហើយ តែ​អ្នក​នៅ​តែ​មាន​រង្វង់​ខ្មៅ​នៅ​ក្រោម​ភ្នែក​របស់​អ្នក​, នេះ​មិនមែន​ជា​រឿង​មិនធម្មតា​នោះ​ទេ​។ ការ​អស់កំលាំង​គឺ​មិនមែន​ជា​ហេតុផល​តែ​មួយ​នៃ​ការ​មាន​រង្វង់​ភ្នែក​ខ្មៅ​នោះ​ទេ​។ វា​ក៏​អាច​អ្វី​ជា​ស្រមោល​ដោយ​ការ​ហើម​ត្របកភ្នែក ឬ​ភ្នែក​ខូង​ដែល​ជា​កា​រវិ​វត្ត​ទៅ​តាម​អាយុ​ធម្មតា​។​ខាងក្រោម​នេះ​គឺជា​មូលហេតុ​ជា​ទូទៅ​បំផុត​ដែល​នាំ​អោយ​មាន​រង្វង់​ភ្នែក​ខ្មៅ
:

-​អា​ឡែ​រ​ហ្ស៊ី
-​តំនពូជ​(​ការ​មាន​រង្វង់​ភ្នែក​ខ្មៅ​អោយ​កើត​មាន​តាម​កត្តា​តំនពូជ​)
-​កត្តា​នៃ​ជីវិត​រស់នៅ​ដូច​ជា សកម្មភាព​ប្រចាំ​ថ្ងៃ​, ស្ត្រេ​ស​, ការ​ជក់បារី ឬ​ការ​ទទួលទាន​ជាតិ​ស្រា​ច្រើន
-​តឹង​ច្រមុះ (​ដែល​អាច​ធ្វើ​អោយ​រីក និង​ជាំ​សរសៃឈាម​ដែល​នាំ​ឈាម​ចេញពី​ភ្នែក​ទៅ​កាន់​ច្រមុះ​របស់​អ្នក​)
-​ពណ៌​ស្បែក​មិន​ទៀងទាត់ ដែល​នេះ​ជា​ការ​ព្រួយបារម្ភ​ពិសេស​ចំពោះ​មនុស្ស​ស្បែក​ខ្មៅ និង​ជា​ជនជាតិ​អាស៊ី​។
-​ត្រដុស ឬ​អេស​ភ្នែក
-​ការ​ប៉ះ​នឹង​ពន្លឺព្រះអាទិត្យ​ដែល​ធ្វើ​អោយ​ខ្លួន​របស់​អ្នក​បង្កើត​បន្ថែម​នូវ​ជាតិ​មេឡានីន​ដែល​ជា ពណ៌​ដែល​អោយ​ស្បែក​ជា​ពណ៌​របស់​វា​។
-​ស្បែក​ស្តើង និង​ការ​ថយ​ចុះ​ជាតិ​ខ្លាញ់ និង​សរសៃ​កូ​ឡា​សែន (​ជា​ទូទៅ​ទៅ​តាម​អាយុ ) អាច​ធ្វើ​អោយ​សរសៃឈាម​មាន​ពណ៌​ខៀវ​ជាំ​នៅ​ក្រោម​ភ្នែក​របស់​អ្នក​។

នៅ​ពេល​ណា​ដែល​អ្នក​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ

ប្រសិនបើ​ការ​មាន​ពណ៌​មិនធម្មតា ឬ​ហើម​កើត​មាន​ក្រោម​ភ្នែក​ណាមួយ និង​ហាក់ដូចជា​អាក្រក់​ទៅ​ៗ​ពី​ពេល​មួយ​ទៅ​ពេល​មួយ​, សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។
ប្រសិនបើ​អ្នក​ត្រូវការ​ដំណោះស្រាយ​បាន​យូរ​ជា​ជាង​ការ​ប្រើប្រាស់​របស់​បិទ​បាំង និង ក្រែ​ម​តាម​ឪ​ស​ថ​ស្ថាន​នោះ​, អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយនឹង​អ្នកឯកទេស​ខាង​ស្បែក​ជា​មុន​សិន​។ មានការ​ព្យាបាល​បន្ថែម​ជា​ច្រើន​ចំពោះ​រង្វង់​ខ្មៅ​ក្រោម​ភ្នែក​កាន់តែ​ច្រើន​ជាង​ពី​មុន ដែល​មាន​ចាប់តាំងពី​ការ​ផាត់មុខ និង​ការ​ព្យាបាល​ដោយ​ឡា​សែរ ទៅ​ដល់​ការ​វះកាត់​។ ទោះបីជា​លទ្ធផល​មិន​តែងតែមាន​ភាពល្អ​ឥត​ខ្ចោះ​ក៏​ពិតមែន ក៏​ប៉ុ​នែ្ត​វា​អាច​ផ្តល់​ជា​ការ​សង្ឃឹម​។ ដោយ​ផ្អែក​ទៅ​លើ​មូលហេតុ​ដែល​បង្ក​ជា​រង្វង់​នៅ​ខាងក្រោម​ភ្នែក​របស់​អ្នក​នោះ វេជ្ជបណ្ឌិត​របស់​អ្នក​អាច​នឹង​ផ្តល់​ជា​ក្រែ​ម​ទៅ​តាម​វេជ្ជបញ្ជា ឬ​ក៏​ការ​ព្យាបាល​បញ្ចូល​គ្នា​ដើម្បី​បំបាត់ ឬ​កាត់​បន្ថយ​នូវ​ការ​បាត់បង់​ពណ៌​។ ការ​ព្យាបាល​ដោយ​ឡា​សែរ ឬ​ការ​បកស្បែក​អាច​មាន​ប្រយោជន៍​នៅ​ក្នុង​ករណី​ខ្លះ​។ រូង​ភ្នែក​ដែល​បង្ក​ជា​ស្រមោល​អាច​ត្រូវ​បាន​ធ្វើ​អោយ​ស្មើ​មក​វិញ​ដោយ​ការ​ប្រើប្រាស់​នូវ​ឧបករណ៍​ចាក់​បំពេញ ហើយ​ការ​វះកាត់​អាច​បំបាត់​នូវ​ការ​ហើម​ត្របកភ្នែក​។ ប៉ុន្តែ​រង្វង់​ខាងក្រោម​ភ្នែក​ពណ៌​ខ្មៅ​ជា​ធម្មតា​មិនមែន​ជា​បញ្ហា​នោះ​ទេ ហើយ​អ្នក​គួរ​មាន​ឪ​ស​ថ​ដែល​ព្យាបាល​រង្វង់​ខ្មៅ​ខាងក្រោម​ភ្នែក​នៅ​តាម​ផ្ទះ​សំរាប់​គ្រប់គ្រង​នូវ​លក្ខណៈ​នេះ​។

ពី​កំរិត​ទាប​ទៅ​មធ្យម​នៃ​ការ​មាន​រង្វង់​ភ្នែក​ខ្មៅ​ជា​រឿយ​ៗ​ឆ្លើយ​តប​យ៉ាង​ល្អ​ទៅ​នឹង​កា​ព្យាបាល​សាមញ្ញ​ៗ និង​ការ​ព្យាបាល​មាន​តម្លៃ​ថោក​ដូច​ជា​:

  • ភាព​ត្រជាក់ៈ សូម​ស្អំ​កន្សែង​ត្រជាក់​។​យក​សណ្តែកបារាំង​ក្លា​សេ​មួយ​កញ្ចប់ រុំ​ក្រណាត់​ទន់​ដើម្បី​កាត់​បន្ថយ​ជា​បណ្តោះ​អ​សន្ន​នូវ​សរសៃឈាម​ខាងក្រោម​ភ្នែក​ដែល​ប្រែ​ពណ៌ និង​រីក​ធំ​។ អាច​សាកល្បង​នូវ​កញ្ចប់​តែ​ជាក់​។
    -​កល់​ខ្នើយ​បន្ថែមៈ ធ្វើ​អោយ​ក្បាល​របស់​អ្នក​ខ្ពស់​ដោយ​ការ​ដាក់​បន្ថែម​នូវ​ខ្នើយ​ពីរ ឬ​ច្រើន​ដើម្បី​ការពារ​ការ​ហើម​ដែល​ជា​កា​រវិ​វត្ត​នៅ​ពេល​សារធាតុ​រាវរ​ត់ទៅ​ផ្នែក​ខាងក្រោម​នៃ​ត្របកភ្នែក​។
    -​គេង​បន្ថែមៈ ទោះបីជា​ការ​គេង​ពេល​យប់​បាន​តិច​មិន​បណ្តាល​អោយ​មាន​រង្វង់​ភ្នែក​ខ្មៅ​ក៏​ពិតមែន​, ប៉ុន្តែ​ការ​គេង​មិន​គ្រប់គ្រាន់​អាច​ធ្វើ​អោយ​ភ្នែក​របស់​អ្នក​ស្លេកស្លាំង និង​ធ្វើ​អោយ​រូង​, ដូចនេះ​អ្នក​នឹង​ឃើញ​ស្រមោល និង​ជា​រង្វង់​នៅ​ក្រោម​ភ្នែក​របស់​អ្នក​ច្បាស់​។
    -​វែ​នតា​ពណ៌​ខ្មៅ និង​វែ​នតា​ការពារ​ពន្លឺ​ថ្ងៃៈ ទោះបីជា​ការ​ហាលថ្ងៃ​អាច​លាក់បាំង​នូវ​រង្វង់​ភ្នែក​ពណ៌​ខ្មៅ​ក្នុង​រយៈពេល​ខ្លី​ក៏​ពិតមែន​, តែ​ពេល​យូរ​ទៅ​, ពណ៌​ស្បែក​ដែល​វា​បង្កើត​នោះ​អាច​ធ្វើ​អោយ​រង្វង់​ភ្នែក​នោះ​កាន់តែ​យ៉ាប់​ទៅ
    -​ការ​លាង​ដោយ​ទឹក​អំ​បឹ​ល​: លាង​រន្ធ​ច្រមុះ​របស់​អ្នក​ជាមួយនឹង​ទឹកអំបិល​(​ច្របល់ អំបិល សមុទ្រ​១/៤​នៃ​ស្លាបព្រា​តែ​ជាមួយនឹង​ទឹក​អ៊ុ​ន​ៗ​ពីរ​ពែង​) ឬ​ស្ប្រ៉ា​យ​បាញ់​នូវ​ជាតិ​អំបិល អាច​ជួយ​កាត់​បន្ថយ​នូវ​ការ​ស្ទះ​រន្ធ​ច្រមុះ​។
    -​គ្រឿង​ផាត់មុខ ក្រែ​ម​រក្សា​ស្បែក​រាប់រយ​មុខ​ដែល​អះអាង​ថា​អាច​កាត់​បន្ថយ ឬ​រារាំង ការ​ចេញ​រង្វង់​ខ្មៅ​ខាងក្រោម​ភ្នែក​ត្រូវ​បាន​មាន​លក់​យ៉ាងច្រើន​នៅ​តាម​បណ្តា​ឪ​ស​ថ​ស្ថាន​ជា​ច្រើន​។
    -​ការ​បិទ​បាំង ឧបករណ៍ ឬ​របស់​បិទ​បាំង​ដែល​ត្រឹមត្រូវ​អាច​ជួយ​ក្នុង​ការ​លាក់​នូវ​រង្វង់​ខ្មៅ​។ ប្រសិនបើ​រង្វង់​ខាងក្រោម​ភ្នែក​របស់​អ្នកមាន​ពណ៌​ខៀវ​ព្រឿ​ង​ៗ សូម​ប្រើប្រាស់​នូវ​ឧបករណ៍ ឬ​របស់​បិទ​បាំង​ដែល​មាន​ពណ៌​ដូច​ទៅ​នឹង​ផ្លែ​ប៉ែស មិនមែន​ពណ៌​ស ឬ​ប្រផេះ​នោះ​ទេ​។ ចៀសវាង​នូវ​ការ​ប្រើប្រាស់​ផលិតផល​ដែល​មាន ក្លិនក្រអូប​ឈួ​ល និង​ផ្ទុក​នូវ​ជាតិ​អាស៊ីត​សាលី​កសី​លី​ក ឬ​អាស៊ីត​គ្លី​កូ​លី​ក (salicylic or glycolic acid) ដែល​អាច​នឹង​ងាយ​ដាច់​នូវ​ជាលិកា​ភ្នែក​, ធ្វើ​អោយ​កំរិត​នៃ​ភាព​ក្រហម និង​ហើម​កាន់តែ​មាន​បញ្ហា​។
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង