ខាងក្រោមនេះ health.com.kh នឹងបង្ហាញអ្នកពីចំណុចដែលអ្នកគួរតែប្រយ័ត្នពេលដែលអ្នករួមភេទក្នុងរដូវធ្លាក់ខ្យល់។ តើមានអ្វីខ្លះទៅ?

  1. ពេលដែលអ្នកមិនទាន់ចូលដល់ចំណុចកំពូល អ្នកមិនគួរដោះខោអាវមុនឡើយ ព្រោះវាអាចធ្វើឲ្យអ្នកឈឺបាន។ ដូចនេះ ខោអាវគួរតែដោះពេលដែលចូលដល់ចំណុចកំពូល ហើយក្រោយពេលដែលបញ្ចប់ គួរតែពាក់វិញឲ្យលឿន ទើបមិនធ្វើឲ្យខូចសុខភាពអ្នក។
  2. ក្នុងបន្ទប់របស់អ្នក ក៏មិនគួរបើកម៉ាស៊ីនត្រជាក់ដែរ ព្រោះវាអាចធ្វើឲ្យអ្នកងាយផ្តាសាយខ្លាំងណាស់ ដោយសារតែគ្មានខោអាវលើរាងកាយ ហើយត្រូវម៉ាស៊ីនត្រជាក់ទៀត។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស។
  3. ក្រោយ និងមុនពេលដែលអ្នករួមភេទ បើអ្នកចង់ងូតទឹក អ្នកគួរតែប្រើទឹកក្តៅអ៊ុនៗដើម្បីងូត ទើបមិនធ្វើឲ្យខូចសុខភាពអ្នក។ ដូចនេះ អ្នកគួរតែប្រយ័ត្នចំពោះចំណុចទាំងឡាយខាងលើពេលរួមភេទក្នុងខែធ្លាក់ខ្យល់ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក៕