ការសិក្សាថ្មីមួយបានរកឃើញថា ការស្តាប់តន្ត្រីអាចជួយអោយខួរក្បាលបញ្ចេញដូប៉ាមីន (Dopamine), ដែលជាសារធាតិគីមីមួយធ្វើអោយមនុស្សមានអារម្មណ៍ល្អ ។

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ McGill ក្នុងក្រុង Montreal និយាយថា ការរកឃើញរបស់ពួកគេបានជួយពន្យល់ ថាតើហេតុអ្វីបានជាតន្ត្រីបានទទួល នូវប្រជាប្រិយភាពពីប្រជាជនគ្រប់ជាតិសាសន៍ទាំងអស់ ។
ការសិក្សានេះ ផ្តោតទៅលើមនុស្សចំនួន ៨ នាក់ ដែលពួកគេតែងតែញាក់ខ្លួន នៅពេលលឺសំលេង តន្ត្រីណាមួយ ។ការថតស្កែន ខួរក្បាលបាន
បង្ហាញពីទីកន្លែង និង ពេលវេលាដែលខួរក្បាលរបស់ ពួកគេបានបញ្ចេញនូវ dopamine នៅពេលពួកគេបានស្តាប់តន្ត្រី ។
អ្នកស្រាវជ្រាវម្នាក់ ឈ្មោះ Valorie Salimpoor បាននិយាយថា ៖ ឧបករណ៍តន្ត្រីតែមួយគត់ត្រូវបាន គេយកមកសិក្សា ដែលបង្ហាញថាការឆ្លើយតបរបស់ដូប៉ាមីនមិនមែនពឹងផ្អែកទៅលើសំលេងនោះទេ ។ ការងារបន្ថែមទៀតនោះត្រូវស្វែងយល់ថាតើសំលេងអាចចូលរូមជួយអោយមនុស្សរីករាយបានដោយ របៀបណានៅពេលដែលគេស្តាប់តន្ត្រីនោះ។
អ្នកសិក្សាមុនៗបានបង្ហាញថា ដូប៉ាមីន (dopamine) ជួយយើងអោយមានអារម្មណ៍រីករាយ នៅពេលកំពុងទទួលទានអាហារ និង រួមដំណេក ។