ការឈឺចាប់ពេលមកឈាមរដូវគឺជាការឈឺចាប់កើតឡើងនៅត្រង់ត្រកៀកនិងពោះ ។ ការឈឺចាប់ទាំងនេះ ជាទូ ទៅ គឺជាមូលហេតុនៃដំណើរមកឈាមរដូវ ហើយការឈឺចាប់នេះមិនដូចគ្នាទៅនឹង រោគសញ្ញា មុន ពេល មក ឈាមរដូវទេ ។ មានស្ដ្រីជាច្រើនទទួលរងនូវការឈឺចាប់ទាំងពីរយ៉ាង ប៉ុន្ដែពួកគេមិនអាចញែកវាបាន ហើយជា ញឹកញាប់ ប្រើប្រាស់ ពាក្យ ទាំងនេះផ្លាស់ប្ដូរគ្នា។ មានការឈឺចាប់ជាច្រើននៅក្នុងពោះក្នុង អំឡុង ពេលមកឈាមរដូវ ភាគច្រើន ការឈឺ ចាប់នេះមិនធ្ងន់ធរ្ងនោះទេ ហើយពេលខ្លះស្ទើរតែពុំមានអារម្មណ៏ថាឈឺផង ។ ប៉ុន្ដែក៏មានការឈឺចាប់ខ្លះ មាន លក្ខណៈ ធ្ងន់ធ្ងរ ហើយធ្វើឱ្យមានអាការះមិនសូវស្រួលនៅក្នុងខ្លួនផងដែរ។
រោគសញ្ញានៃការឈឺចាប់ពេលមកឈាមរដូវ
លក្ខណៈនៃការឈឺចាប់ពេលមកឈាមរដូវដោយមានការឈឺចាក់ដោតនៅត្រង់ម្ដុំត្រគាក និង ពោះ ។ ជាញឹកញាប់ចាប់ ផ្ដើមឈឺពីផ្នែកខាងក្រោមពោះ ហើយបន្ដរទៅត្រង់ម្ដុំត្រគាក ។ ករណីខ្លះក៏មាន ការឈឺចាប់ សាច់ ដុំកំភួន ជើងផងដែរ។ ការឈឺចាប់ទាំងនេះអាចកើតឡើងញឹកញាប់ក្នុងអំឡុងពេលមកឈាមរដូវ ឬអាចកើតឡើង បន្ទាប់ពី មកឈាម រដូវហើយ ។
ការឈឺចាប់ពេលមកឈាមរដូវនេះជាទូទៅមានអាការះផ្សេងៗទៀតកើតឡើងជាមួយដែរដូចជា ឈឺក្បាល រកកល់ចង់ក្អួតចង្អោរ ក្អួតចង្អោរ លាមកមិនទៀងទាត់ជាដើម ។
មូលហេតុដែលបណ្ដាលឱ្យមានការឈឺចាប់ពេលមកឈាមរដូវ
នៅក្នុងវដ្ដរដូវរបស់ស្ដ្រី ស្រទាប់សាច់ស្បូនខាងក្នុងបានរៀបចំខ្លួនវាសំរាប់ ទទួលមេជីវិតញីដែល ក្នុងអំឡុង ពេលវដ្ដនៃការបង្ករកំណើតម្ដងៗ ។ ប៉ុន្ដែបើសិនជាមេជីវិតញីនោះមិនបានជួបមេជីវិតឈ្មោលទេ ស្រទាប់ សាច់ស្បូន នោះ ដែលមានឈាមនិងជាលិកាផង របេះចេញមក ។ នៅពេលមេជីវិតញីមិនបានបង្ករកំណើត ចំនួននៃអ័រម៉ូន ភេទស្រីប្រូសេស្ដេរ៉ូន ដែលត្រូវបព្ចោញទៅតានវដ្ដរដូវនោះបានចាប់ផ្ដើមថយចុះបន្ដិច ហើយ ស្រទាប់សាច់ស្បូន ឡើងហើម ហើយក៏ចាប់ផ្ដើមរលាយ ។ ដើម្បីជួយក្នុងការរំលាយស្រទាប់សាច់ស្បូនក្នុងករណីនេះ មានមូលេគុលរួម ផ្សំដូចជាអ័រម៉ូន ផរៀសតាងលានដិនស ត្រូវបញ្ចេញចូលទៅក្នុងឈាម ។ ការជួយរួមផ្សំនៅក្នុងការ រំលាយស្រទាប់ ស្បូន ទាំងនេះ អនុញ្ញាតឱ្យជាសិកាខូចខាតទាំងឡាយ និង កាកសំណល់ឈាមហូរចេញមកក្រៅរាង កាយ ។ នៅវដ្ដរដូវ ខែ បន្ទាប់សាច់ស្បូនថ្មីត្រូវបានបង្កើតឡើងម្ដងទៀត ។
សកម្មភាពរបស់ អ័រម៉ូន ផរៀសតាងលានដិនស ដែលបណ្ដាលអោយសាច់ដុំស្បូនកន្រាក់ ហើយស្រទាប់ សាច់ស្បូន ក៏ធ្លាក់ចុះមកដែលជាហេុតធ្វើឱ្យស្ដ្រីទទួលនូវការឈឺចាប់។ មានការរួមផ្សំអ័រម៉ូនផ្សេងៗទៀតដែរដូចជាអ័រម៉ូន ផរៀសតាងលានដិនស ដែលត្រូវបញ្ចេញនៅក្នុងរាងកាយធ្វើឱ្យហើមនៅក្នុងស្បូនរបស់ស្ដ្រី ហើយវាអាច ជាមូល ហេតុបណ្ដាលអោយមាន ការឈឺចាប់ពេលមកឈាមរដូវផងដែរ។ មានសមាសធាតុផ្សេងទៀតដែលហៅថាម៉ូលេគុល លេុកៀតរិនេសេ ដែលត្រូវបញ្ចេញមកជាការតបតនឹងការហើមសាច់ស្បនអាចនឹងមានតួនាទីទាក់ទង នឹង ការឈឺ ចាប់ ពេលមកឈាមរដូវ។
ការសំរាកព្យាបាលនៅផ្ទះពេលមានរដូវ
ការឈឺចាប់ពេលមករដូវបណ្ដាលមក ពីសាច់ដុំរួមតូចដែលអាចច្របាច់បញ្ចេញចោលនូវឈាម និងធ្វើអោយ ស្រទាប់ កោសិការបេះចេញមកអាចនឹងធ្វើអោយមានការឈឺចាប់។ ហេតុដូចនេះហើយការសំរាកព្យាបាល ការឈឺ ចាប់ពេលមកឈាមរដូវនៅផ្ទះធ្វើអោយ សរសៃឈាមរីក និងធ្វើឱ្យសាច់ដុំបានធូរស្រាល ។
ការព្យាបាលដ៏ល្អបំផុតនោះគឺជាការសង្កត់ដោយកំដៅ ។ ត្រាំកន្សែងពោះគោនៅក្នុងទឹកក្ដៅឧណ្ឌៗរួច មួល ទឹកចេញអោយអស់។ រុំកន្សែងជុំវិញផ្នែកខាងក្រោមពោះរបស់អ្នក ធ្វើដូចនេះកំដៅអាចធ្វើអោយ សាច់ដុំបាន ធុរ ស្រាល ហើយ ឈាមនិងជាលិកាធ្លាក់ចុះមកក្រៅ ដូចនេះការឈឺចុកចាប់ក៏បាត់ទៅវិញយ៉ាងងាយ ។
ការទទួលទានអាហារពេលមករដូវ
ប្រសិនបើអ្នកមានការឈឺចាប់ពេលមកឈាមរដូវនោះ ចូរអ្នកញាុំទឹកក្ដៅអោយបានច្រើន ។ ធ្វើបែបនេះជួយ កំដៅ សាច់ដុំ របស់អ្នក ហើយជួយអោយវាបានធូរស្រាលទៀតផង ។
ការផ្ដល់អនុសាសន៏ផ្សេងទៀតសំរាប់ការមកឈាមរដូវ
ត្រូវធ្វើអោយខ្លួនរបស់អ្នកមានភាពកក់ក្ដៅដើម្បីចៀសវាងការឈឺចាប់ពេលមកឈាមរដូវ ។ ប្រសិន បើ ការឈឺចាប់ នោះ មានសភាពធ្ងន់ធ្ងរមិនធម្មតា អ្នកត្រូវពិគ្រោះជាមួយនឹងគ្រូពេទ្យ ។
តើអ្វីទៅជាការព្យាបាលសំរាប់ការឈឺចាប់ធម្មតាពេលមករដូវ?
ស្ដ្រីគ្រប់រូបចាំបាច់ត្រូវតែស្វែងរកការព្យាបាលណាមួយដែលសាកសមសំរាប់គាត់ ។ ការណែនាំមួយ ចំនួន ថ្មីៗនេះមាន មិនត្រឹមតែសំរាក និងគេងអោយបានគ្រប់គ្រាន់ប៉ុណ្ណោះទេ តែត្រូវហាត់ប្រាណអោយ បានទៀង ទាត់ ផងដែរ(ជាពិសេសគឺការដើរ) ។ ស្ដ្រីមួយចំនួនយល់ឃើញថាការម៉ាស្សាក្បាលពោះ ការហាត់យោហ្កា ឫក៏ការរួមភេទ ក៏អាចជួយបានផងដែរ ។ ការយកទ្រនាប់កំដៅមកដាក់លើក្បាលពោះអាចជួយបំបាត់ការឈឺចាប់ និងការស្ទះឈាម និង កាត់បន្ថយ រោគសញ្ញាផ្សេងបាន ។
កិច្ចការមួយចំនួនមិនចាំបាច់ចេញវេជ្ជបញ្ជារពីគ្រូពេទ្យក៏អាចជួយគ្រប់គ្រងការឈឺចាប់ ក៏ដូចជាការពារ ខ្លួន ឯងមិនឱ្យ មានការឈឺចាប់ពេលមកឈាមរដូវបានផងដែរ ។ សំរាប់ការឈឺចាប់ស្រាល ថ្នាំ aspirin ឫ acetaminophen (Tylenol) ឫ acetaminophen បូកថ្នាំ diuretic (Diurex MPR, FEM-1, Midol, Pamprin, Premsyn, និងប្រភេទថ្នាំផ្សេងៗទៀត) អាចនឹងគ្រប់គ្រាន់ ។ ប៉ុន្ដែ aspirin មានប្រសិទ្ធ ភាពកំណត់ ដើម្បីទប់ស្កាត់ការផលិត អ័រម៉ូន prostaglandins ហើយវាមានប្រយោជន៏សំរាប់កាត់បន្ថយការឈឺចាប់ដែលស្រាល។
ភ្នាក់ងារសំខាន់ក្នុងការព្យាបាលការឈឺចាប់ល្មមៗពេលមកឈាមរដូវ គឺ nonsteroidal anti-inflammatory drugs (NSAIDs)ដែលថ្នាំនេះជួយកាត់បន្ថយអ័រម៉ូនផរៀសតាងលានដិនស។
NSAIDs ដែលមិនចាំ បាច់មានចេញវេជ្ជបញ្ជារ មានដូចជា ៖
- ibuprofen (Advil, Midol, IB, Motrin, Nuprin, and others)
- naproxen sodium (Aleve, Anaprox)
- ketoprofen (Acron, Orudis KT)
ស្ដ្រីគួរតែចាប់ផ្ដើមលេបថ្នាំប្រភេទណាមួយក្នុងចំណោមថ្នាំទាំងនេះមុនពេលឈឺចាប់ពិបាកគ្រប់គ្រង។ គឺមានន័យ ថាត្រូវលេបថ្នាំ ១ ទៅ ២ ថ្ងៃមុនថ្ងៃមកឈាមរដូវ និងបន្ដលេប ១ ទៅ ២ថ្ងៃទៀតក្នុងអំឡុងពេលមករដូវ។ លទ្ធផល ដែលទទួលបានល្អបំផុតនោះគឺត្រូវលេបថ្នាំណាមួយរបស់ (NSAIDs) ទៅតាមកាលវិភាគ ដោយមិនរងចាំរហូតដល់ ពេលឈឺនោះទេ ។