Join with Health.com.kh on Telegram

សេ​លេ​រី (celery) ត្រូវ​បាន​គេ​ប្រើ​ដើម្បី ព្យាបាល​ជំងឺលើសឈាម ជា​យូរ​មក​ហើយ​។ អ្នកឯកទេស​ខាង​ឪ​ស​ថ​វិទ្យា និយាយ​ថា​សេ​លេ​រី​នេះ មាន​លក្ខ​ណះ

ពិសេស​ជាងគេ នៅ​ក្នុង​ការ​បញ្ចុះ​សម្ពាធ​ឈាម​។ សារធាតុ​នៅ​ក្នុង​បន្លែ​សេ​លេ​រី​ដែល​អាច​បញ្ចុះ សម្ពាធ​ឈាម​នោះ​គឺជា​សារធាតុ​ម្យ៉ាង​ឈ្មោះ​3-n-butyl phthalide ដែល​ផ្តល់ ខ្លិ​ន ដល់​បន្លែ​សេ​លេ​រី​នេះ​ដែរ​។ គេ​បានដឹង​អំពី​ប្រ​សិ​ទ្ឋិ​ភាព​របស់​វា​បន្ទាប់ ពី​គេ​បាន​ពិសោធន៍​ទៅ​លើ​សត្វ​កណ្តុរ​។

បន្លែ​នេះ​មាន​ប្រ​សិ​ទ្ឋ​ភាព​បញ្ចុះ សម្ពាធ​ឈាម​ដោយ​កាត់​បន្ថយ​អ័រម៉ូន ដែល​នាំ​អោយ​មាន​ភាព​តានតឹង​អារម្មណ៍​។ ដូច្នេះ​គេ​អោយ​យោបល់​ថា​វា មាន​ប្រ​សិ​ទ្ឋ​ភាព បំផុត​ចំពោះ អ្នក មាន​ជំងឺលើសឈាម ដែល​ទាក់ទង នឹង​ភាព​តានតឹង​ផ្នែក​អារម្មណ៍​។