Join with Health.com.kh on Telegram

អ្នកមាន​ជំងឺលើសឈាម នៅ​ពេល​ដែល​សម្ពាធ​ឈាម​របស់​អ្នក​ខ្ពស់​ជាង​១៤០​លើ​៩០

អ្វី​ទៅ​ហៅ​ថា​សម្ពាធ​ឈាម?

មនុស្ស​ណាខ្លះ​ដែល​ប្រឈម​មុខ​នឹង​កើត​ជំងឺលើសឈាម?

នៅ​ពេល​ណា​ទើប​គេ​ដឹង​ថា​មនុស្ស​ម្នាក់​លើសឈាម​ឬ​អត់?

តើ​នឹង​មាន​អ្វី​កើតឡើង​នៅ​ក្នុង​ខ្លួន​យើង​នៅ​ពេល​មាន​ជំងឺលើសឈាម?

មូលហេតុ​នៃ​ជំងឺលើសឈាម

ជំងឺលើសឈាម​មាន​រោគ​សញ្ញា​អ្វីខ្លះ?

គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺលើសឈាម​តាម​របៀប​ណា?

ការ​ព្យាបាល​ជំងឺលើសឈាម

តើ​គួរ​សម្រក​ទម្ងន់​ដូច​ម្តេច​ដើម្បី​កាត់​បន្ថយ​ការ​លើសឈាម?

អាហារ​ដែល​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម

ការ​ព្យាបាល​ដោយ​ឱសថ

ការ​ព្យាករណ៍​ពី​ការ​វិវត្ដន៍​នៃ​ជំងឺ

ជំងឺលើសឈាម ត្រូវ​បាន​ចាត់ទុកជា “​ឃាតក​ស្ងៀមស្ងាត់​” ។ មនុស្ស​ម្នាក់​នឹង​ត្រូវ​ចាត់​ទុក​ថា មាន​ជំងឺលើសឈាម បើសិនជា​សម្ពាធ​ឈាម​ផ្នែក​ខាង លើ​ខ្ពស់​ជាង​១៤​ហើយ​សម្ពាធ​ឈាម​ផ្នែក​ខាង ក្រោម​ខ្ពស់​ជាង​៩​។ ក្នុង​វេជ្ជសាស្ដ្រ សម្ពាធ​ឈាម​ខាងលើ តំណាង​អោយ​សម្ពាធ​ឈាម​ស៊ី​ស​ស្ដូ​លិ​ក (systolic pressure) ដែល​កើត​មាន​ដោយ សារ​កា​រក​ន្ក្រា​ក់ របស់​បេះដូង​បញ្ជូន​ឈាម​ចូល តាម​សរសៃឈាម​អាកទែរ​។ ចំណែក​សម្ពាធ​ឈាម ផ្នែក​ខាងក្រោម គេ​ហៅ​ថា សម្ពាធ​ឈាម​ឌី​យ៉ា​ស្ដូ​លិ​ក (diastolic pressure) ដែល ជា​សម្ពាធ​ឈាម​មុន​ពេល ការ​កន្ដ្រាក់​របស់​បេះ ដូង​ដើម្បី​បញ្ចេញ ឈាម​ចូល​តាម​សរ​សរសៃឈាម​អាកទែរ​។ ជា​ទូទៅ គ្រូពេទ្យ​អាន​សម្ពាធ​ឈាម ទាំង​ពីរ​។ ឧទាហរណ៍ បើសិនជា​សម្ពាធ​ឈាម ខាងលើ​មាន​ចំនួន ១៤០ ហើយ​សម្ពាធា​ឈាម ខាងក្រោម​មាន ចំនួន​៩០ ពេល​នោះ គ្រូពេទ្យ នឹង​សរសេរ​សម្ពាធ​ឈាម ១៤០/៩០​ហើយ អាន​ថា​សម្ពាធ ឈាម ១៤០​លើ​៩០​។ នៅ​ក្នុង​ការ​សន្ទនា​ធម្មតា បើសិនជា​សម្ពាធ​ឈាមមាន ចំនួន ១៤០​លើ​៩០ គេ​ច្រើន អាន​ត្រឹម តែ​១៤​លើ​៩​។