ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំថោះ(១៩៧៥ និង១៩៨៧)
ឆ្នាំថោះដែលកើតក្នុងឆ្នាំ១៩៧៥ និងឆ្នាំ១៩៨៧ ជាបុគ្គលដែលមានខួរក្បាលរសរវើកខ្លាំងណាស់ មិនថាផ្នែកការងារ ឬមុខរបរទេ តែងតែសម្រេចបានផលល្អទាំងអស់។ ដូចនេះ ក្នុង៣ជំនាន់នឹងមានលុយចាយជានិច្ច។
ឆ្នាំកុរ(១៩៨៣ និង១៩៩៥)
ឆ្នាំកុរកើតក្នុងឆ្នាំ១៩៨៣ និង១៩៩៥ មានចរិតនឹងនរ។ ថ្វីត្បិតតែមានពេលខ្លះ គេមិនចូលចិត្តនិយាយស្តី ប៉ុន្តែពេលដែលបំពេញការងារ គឺយកចិត្តទុកដាក់ខ្ពស់ណាស់។ ជាហេតុដែលធ្វើឲ្យគេអាចចំណេញបានលុយយ៉ាងច្រើនចូលមកទុកក្នុងផ្ទះ។
ឆ្នាំម្សាញ់(១៩៧៧ និង១៩៨៩)
ឆ្នាំម្សាញ់ដែលកើតក្នុងឆ្នាំ១៩៧៧ និង១៩៨៩ ពូកែក្នុងការបំពេញការងារណាស់ ដោយអាចទទួលបានផលខ្ពស់ជានិច្ច។ ជាពិសេស អាយុកាន់តែច្រើន ទ្រព្យធំនឹងកាន់តែចូលមក។ ជាហេតុដែលធ្វើឲ្យគេមានលុយចាយចំនួន៣ជំនាន់តែម្តង៕