ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល
បុគ្គលដែលកើតក្នុងឆ្នាំខាល ជាឆ្នាំដែលមានសមត្ថភាពខ្ពស់ណាស់។ ជាពិសេស ក្បែរខ្លួនរបស់អ្នកតែងតែមានអ្នកតាមជួយជានិច្ច។ មិនថាជួបនឹងបញ្ហាបែបណា ក៏អាចដោះស្រាយបានដែរ។ ជាហេតុដែលធ្វើឲ្យមុខរបររីកចម្រើនខ្លាំងណាស់។
ឆ្នាំម្សាញ់
អ្នកដែលកើតក្នុងឆ្នាំម្សាញ់ ជាបុគ្គលដែលមិនចេះចុះចាញ់នឹងឧបសគ្គនោះទេ។ ជាពិសេស ខួរក្បាលគេឆ្លាតណាស់ ហើយងាយប្រតិកម្មខ្លាំង។ ជាហេតុដែលធ្វើឲ្យគេអាចក្លាយជាអ្នកមានក្នុងថ្ងៃអនាគត។
ឆ្នាំជូត
មនុស្សដែលកើតក្នុងឆ្នាំជូត មានខួរក្បាលឆ្លាត ថែមទាំងអាចគេចផុតពីសំណាងអាក្រក់ទាំងឡាយបាន។ ជាពិសេស គេមានថ្វីមាត់ដែលពូកែខ្លាំង ថែមទាំងមានជំនឿចិត្តខ្ពស់។ ជាហេតុដែលធ្វើឲ្យគេអាចក្លាយជាសេដ្ឋីក្នុងថ្ងៃណាមួយជាមិនខានឡើយ៕