ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីពេលវេលាដែលអ្នកគួរតែរួមភេទ ព្រោះវាអាចធ្វើឲ្យអ្នកទាំងពីរអាចឡើងដល់ចំណុចកំពូលបាន។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកសប្បាយចិត្តខ្លាំង អ្នកគួរតែធ្វើការរួមភេទ ព្រោះវាអាចជួយបង្កើនមនោសញ្ចេតនាអ្នកបាន ថែមទាំងធ្វើឲ្យអ្នកកាន់តែមានអារម្មណ៍ស្រស់ស្រាយជាងមុនទៀតផង។
- នៅពេលដែលអ្នកមានសុខភាពល្អ ជាពេលដែលអ្នកអាចរួមភេទបាន ព្រោះអ្នកមានកម្លាំងគ្រប់គ្រាន់ក្នុងការអនុវត្ត។ ជាពិសេស អារម្មណ៍អ្នកក៏អាចល្អតាមនោះដែរ ដោយធ្វើឲ្យអ្នកទាំងពីរកាន់តែស្រឡាញ់គ្នាបាន។
- នៅពេលដែលអាកាសធាតុប្រែជាល្អ ដោយមិនក្តៅពេក ឬត្រជាក់ពេក អ្នកអាចរួមភេទបានក្នុងពេលនោះ ព្រោះវាអាចធ្វើឲ្យអ្នកទាំងពីរកាន់តែចុះសម្រុងគ្នា ហើយមិនឈ្លោះគ្នាច្រើនឡើយក្នុងពេលធម្មតា។
- អ្នកក៏អាចរួមភេទក្នុងបរិស្ថានដែលស្ងាត់ដែរ ព្រោះនៅពេលដែលគ្មានសម្លេងអ្វីរំខាន អ្នកនឹងអាចសប្បាយជាមួយគ្នាបានយូរ ហើយអាចឡើងដល់ចំណុចកំពូលផងដែរ។ ដូចនេះ អ្នកអាចរួមភេទក្នុងស្ថានភាព៤នេះ ដើម្បីអាចបង្កើនមនោសញ្ចេតនាអ្នកបាន៕