ការ​ដែល​មាន​អាកា​រៈ​ឈឺ​សុដន់ (mastalgia) គឺជា​បញ្ហា​ដែល​ស្ត្រី​ជា​ច្រើន​តែង​ជួប​ប្រទះ ហើយ​ការ​ឈឺ​នោះ​ប្រហែលជា​មាន​លក្ខណៈ ឈឺ​រ៉ាំរ៉ៃ ក្រហាយ​ខ្លាំង ឬ​តឹង នៅ​ក្នុង​សាច់​ដោះ ។ ការ​ឈឺចាប់​នេះ​អាច​ជា​ការ​ឈឺ​ងុំ ឬ​ឈឺ​ម្តងម្កាល ។ ស្ត្រី​មួយ​ចំនួន​មានការ​ឈឺ​សុដន់​ធ្ងន់ធ្ងរ មាន​ន័យ​ថា​ការ​ឈឺ​នោះ​មាន​រយៈពេល​ប្រាំ​ថ្ងៃ​ក្នុង​មួយ​ខែ ហើយ ការ​ឈឺ​នោះ​គឺ​ឈឺ​ជាប់​ក្នុងអំឡុងពេល​មក​រដូវ ។ ចំណែក​ស្ត្រី​ដែល​មក​រដូវ​រួច​វិញ ពេល​ខ្លះ​ក៏​មាន​អាកា​រៈ​ឈឺ​សុដន់​ដែរ ប៉ុន្តែ​រោគ​សញ្ញា​ដូច្នេះ​គឺ​វា​ច្រើន​តែ​កើត​លើ​ស្ត្រី​ដែល​នៅ​វ័យក្មេង អ្នក​ដែល​ជិត​អស់​រដូវ និង កំពុង​ជិត​អស់​រដូវ ។ រាល់​ការ​ឈឺ​សុដន់​ទាំងអស់​ជា​សញ្ញា​ចង្អុលបង្ហាញ​ពី លក្ខ​ខ័​ណ្ឌ​ដែល​មិនមែន​មហារីក (benign) ហើយ​ក៏​ជា​លក្ខណៈ​កម្រ​មួយ​ដែល​អា​វិវត្តន៍​ទៅ​ជា​មហារីក​ដែរ ។ ក្នុង​ករណី​នេះ គ្រូពេទ្យ​នៅ​តែ​មិន​ទាន់​អាច​ធ្វើការ​ពន្យល់​បាន​ពី​ការ​ឈឺ​សុដន់​ដែល​មិន​បាន​ធូរស្រាល​ទៅ​វិញ ក្រោយ​ពី​ការ​មក​រដូវ​ម្តងទៀត ឬ​វា​នៅ​តែ​ឈឺ​ជាប់​បន្ទាប់​ពី​រាំងរដូវ​ហើយ​ក៏​ដោយ ។

រោគ​សញ្ញា

រោគ​សញ្ញា​របស់​ការ​ឈឺ​សុដន់​គឺ​ត្រូវ​បាន​ចាត់ជា ២​ចំណាត់ថ្នាក់ ហើយ​ចំណាត់ថ្នាក់​នីមួយ​ៗ​សុទ្ធតែ​បង្ហាញ​លក្ខណ​:​ពិសេស​របស់​វា​៖

ការ​ឈឺ​សុដន់​ដែល​ទាក់ទង​នឹង​ការ​មក​រដូវ
ឈឺ​ណែន ហើយ​ធ្ងន់
មាន​ទាក់ទង​នឹង​សុដន់​រីក​ធំ ឬ​មាន​ដុំ​អ្វីមួយ
ជា​ធម្មតា​ការ​ឈឺ​នោះ​គឺ​ទាំង​សងខាង ពិសេស​គឺ​ផ្នែក​ខាងលើ និង​ផ្នែក​ខាង​សើ​ៗ​ខាងក្រៅ ហើយ​អាច​ឈឺ​ចាក់​ទៅ​ក្លៀក​ទៀត​ផង ។ 
ឈឺ​រឹតតែ​ខ្លាំង​នៅ​ពេល​មុន​មក​រដូវ ២​ស​ប្តា​ហ៍
ភាគច្រើន​ការ​ឈឺ​នេះ​កើត​លើ​ស្ត្រី​ដែល​ជិត​អស់​រដូវ ក្នុង​អាយុ 20 ទៅ 30​ឆ្នាំ​និង កំពុង​ជិត​អស់​រដូវ អាយុ 40​ឆ្នាំ ។ 
ការ​ឈឺ​សុដន់​ដែល​មិន​ទាក់ទង​នឹង​ការ​មក​រដូវ
លក្ខណៈ​នៃ​ការ​ឈឺ​គឺ តឹង​ៗ  និង​ក្រហាយ
ឈឺ​ម្តង​ៗ​គឺ​ងុំ ឬ​ម្តង​ឈឺ​ម្តង​បាត់
ភាគច្រើន​ឈឺ​តែ​ម្ខាង ហើយ​នៅ​តែ​មួយ​កន្លែង​ណាមួយ​ជាក់លាក់ ប៉ុន្តែ​វា​ក៏​អាច​រាលដាល់​ចេញពី​សុដន់​ទៅ​កន្លែង​ផ្សេង​ៗ​ផង​ដែរ ។ 
ការ​ឈឺ​ដូច្នេះ​គឺ​ច្រើន​កើត​លើ​មនុស្ស​ស្រី​ដែល​លែង​មាន​រដូវ

ការ​ឈឺ​ឈឺ​សុដន់​មក​ពី​មូលហេតុ​ផ្សេង​ក្រៅពី​សុដន់

ការ​ដែល​មានការ​ឈឺ​សុដន់​ដែល​មក​ពី​បញ្ហា​ផ្សេង វា​ហាក់បីដូចជា​ឈឺ​ក្នុង​សាច់​សុដន់​តែ​ម្តង់ ប៉ុន្តែ​មូលហេតុ​របស់​វា​គឺ​នៅ​កន្លែង​ណាមួយ​ផ្សេង​ទេ ដូច​ជា​ការ​ទាញ (​ច្របាច់​) សាច់ដុំ​ដើមទ្រូង ដែល​វា​អាច​បង្ក​អោយ​ឈឺ​នៅ​ក្នុង​ជញ្ជាំង​ទ្រូង ឬ​ឆ្អឹងជំនីរ ។

ពេល​ដែល​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ

សុដន់​ឈឺ​ជាប់​លើស​ពី​ពី​រស​ប្តា​ហ៍
ការ​ឈឺ​នោះ​ស្ថិត​នៅ​កន្លែង​ណាមួយ​ជាក់លាក់
ឈឺ​កាន់តែ ខ្លាំង​ទៅ​ៗ
ប៉ះពាល់​ដល់​ការងារ​ប្រចាំ​ថ្ងៃ
ការ​ដែល​ឈឺ​ក្នុង​កន្លែង​ណាមួយ​ជាក់លាក់​នៅ​លើ​ផ្ទៃ​សុដន់​អាច​ជា​សញ្ញា​នៃ​ជំងឺមហារីក​សុដន់​ក្នុង​ភាគរយ​មួយ​ដែល​តិចតួច​ប៉ុណ្ណោះ ។

មូលហេតុ

អ័ក​ម៉ូ​ន​សំរាប់​បន្ត​ពូជ​៖ ការ​ឈឺ​សុដន់​ដែល​បណ្តាល​មក​ពី​ការ​មក​រដូវ គឺ​មានការ​ធូរស្រាល​មក​វិញ ឬ​បាត់​ទៅ​វិញ​ក្រោយ​ពេល​មាន​ផ្ទៃពោះ ឬ​រាំងរដូវ ដែល​វា​ជា​មូលហេតុ​មួយ​ធ្វើ​អោយ​អ្នកឯកទេស​ជា​ច្រើន​ចោទ​ថា​អ័រម៉ូន​ជា​អ្នក​បង្ក​បញ្ហា ។ ទោះបីជា​យ៉ាងនេះ​ក្តី ក៏​វា​គ្មាន​ការ​សិក្សា​ណាមួយ​បាន​បញ្ជាក់​ពី​ភាព​មិន​ប្រក្រតី​របស់​អ័រម៉ូន​ធ្វើ​អោយ​កើតជា​ការ​ឈឺ​សុដន់​នោះ​ទេ ។ 
កតា្ត​កាយ​វិភាគ​៖ មូលហេតុ​ដែល​មិន​ទាក់ទង​នឹង​ការ​មក​រដូវ​គឺ​ស្ថិត​លើ​សុដន់​ផ្ទាល់​ដូច​ជា មាន​ពងទឹក ការ​ប៉ះទង្គិច ការ​វះកាត់ ឬ​កត្តា​ផ្សេង​ៗ​ទៀត​ដែល​កើត​លើ​សុដន់​ខ្លួនឯង  ។ ការ​ឈឺ​នេះ​ក៏​អាច​បណ្តាល​មក​ពី​បញ្ហា​ក្រៅពី​សុដន់​ដូច​ជា ជញ្ជាំង​ទ្រូង សាច់ដុំ សន្លាក់ ឬ​បេះដូង ហើយ​វា​មានការ​ចាក់​រាលដាល​ដល់​សុដន់ ។
អ​តុល្យភាព​អាស៊ីត​ខ្លាញ់​៖ អ​តុល​ល្យ​ភាពអាស៊ីត​ខ្លាញ់​ក្នុង​កោសិកា នាំ​អោយ​សុដន់​ងាយ​នឹង​មាន​ប្រតិកម្ម​ទៅ​នឹង​អ័រម៉ូន​ដោយ​នាំ​អោយ​ឆាប់​ឈឺ​លើ​ជាលិការ​សុដន់ ។ យោង​តាម​ទ្រឹស្តី​នេះ​ធ្វើ​អោយ​មានការ​ព្យ​បាល​សុដន់​ដែល​ឈឺ តាម​រយៈ​ថ្នាំ​ដែល​ធ្វើ​ឡើង​ពី Evening Primrose Oil ដែល​វា​ផ្សំ ឡើង​ដោយ Gamma-linolenic Acid (GLA) និង​ជា​ប្រភេទ​ខ្លាញ់​មួយ​ប្រភេទ​ផង​ដែរ ។ GLA ត្រូវ​បាន​ចាត់ទុកជា​អ្នក​ស្តា​ឡើង​វិញ​នូវ​តុល្យភាព​ជាតិ​ខ្លាញ់ និង​កាត​បន្ថយ​នូវ​ការ​ឈឺចាប់​របស់​ជាលិការ​សុដន់​ដោយសារ​អ័រម៉ូន​។
ការ​ប្រើប្រាស់​ថ្នាំ​៖ ការ​ពិត​ណាស់ ប្រការ​ដែល​មានការ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​អ័រម៉ូន​សំរាប់​ព្យាបាល​អាកា​រៈ​មិន​អាច​មានកូន និង​ថ្នាំ​ពន្យា​កំនើត អាច​ទាក់​ទង់​គ្នា​នឹង​ការ​ឈឺ​សុដន់​ផង​ដែរ ។ ការ​ឈឺ​សុដន់​អាច​ជា​ផលវិបាក​មួយ​នៃ​ការ​ប្រើ​អ័រម៉ូន estrogen និង progesterone ។​នេះ​ជា​មូលហេតុ​អាច​ពន្យល់​បាន​ថា​ពួក​គេ​នៅ​តែ​ឈឺ​រហូត​ទៀត​ក្រោយ​ពី អស់​រដូវ​ហើយ ។ មាន​របាយការណ៍​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​ឈឺ​សុដន់​គឺ​មាន​ទំនាក់ទំនង​គ្នា​នឹង​ការ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​ការ​បាក់ទឹកចិត្ត ដូច​ជា Selective Serotonin Reuptake Inhibitor (SSRI), Fluoxetine (Prozac) និង Sertraline (Zoloft) ។ 
ទំហំ​របស់​សុដន់​៖ ស្រី្ត​ដែល​មាន​សុដន់​ធំ អាច​អោយ​មានការ​ឈឺ​សុដន់​ដែរ ដោយសារ អ័រម៉ូន​ភេទ​ចេញ​ច្រើន និង​ធ្វើ​អោយ​ទំហំ​របស់​សុដន់​រីក ។ ការ​ដែល​មាន​សុដន់​ធំ​ដូច្នេះ គឺ​វា​មិន​មាន​ផា​សុខភាព​ល្អ​ទេ​ចំពោះ តំបន់​ក ស្មា និង​អោយ​ឈឺ​ខ្នង​ទៀត​ផង ។ តាម​ការ​សិក្សារ​មួយ​ចំនួន​បាន​បង្ហាញ​ថា​ការ​វះកាត់​បន្ថយ​ទំហំ​សុដន់ អាច​បន្ថយ​នូវ​រោគ​សញ្ញា​ទាំងនេះ​បាន ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ការ​វះកាត់​សុដន់​ធ្វើ​អោយ​ឈឺ​នៅ​កន្លែង​ដែល​វះ​នោះ​ដដែល ។

ការ​ធ្វើ​តេស និង​ការ​ធ្វើ​រោគវិនិច្ឆ័យ

ការ​ពិនិត្យ​សុដន់ និង​ការ​ពិនិត្យ​លើ​រាង​កាយ​៖ ចំពោះ​ការ​ពិនិត្យ​នេះ គ្រូពេទ្យ​ធ្វើការ​វាយតំលៃ​លើ​ការ​ប្រែប្រួល​របស់​សុដន់​បាន តាម​រយៈ​ការ​មើល និង​ការ​ស្ទាប​រក​មើល​ដុំ​ដែល​កើត​មាន​មិនធម្មតា​នៅ​ក្រោម​ក និង​ក្រោម​ក្លៀក ។ លើស​ពី​នេះ​ទៀត​ក៏​មានការ​ស្តាប់​ចង្វាក់បេះដូង សំលេង​សួត និង​ពិនិត្យ​លើ​ជញ្ជាំង​ទ្រូង និង​ពោះ ដើម្បី​បញ្ជាក់​ថា​មាន​បញ្ហា​អ្វី​ផ្សេង​ៗ​ទៀត​ដែរ ឬទេ ។ 
ការ​ថត​សុដន់​(Mammography)៖ ប្រសិនបើ​មានការ​រក​ឃើញ​ដុំ​ក្នុង​សុដន់​ដែល​វា​ក្រាស់​មិនធម្មតា ឬ​អោយ​ឈឺ អ្នក​គួរតែ​ធ្វើការ​ថត​សុដន់ (mammography) ជា​ការ​ថត x-ray លើ​ជាលិការ​សុដន់ ។ ប្រសិនបើ​ការ​ពិនិត្យ​លើ​សុដន់​មាន​សភាព​ធម្មតា​ក៏​ដោយ គ្រូពេទ្យ​នៅ​តែ​ផ្តល់​អនុសាសន៍​អ្នកធ្វើការ​ថត​សុដន់​បន្ថែម​ទៀត ក្នុង​ករណី​អាយុ​លើស​ពី 30​ឆ្នាំ ។
ថត​អេកូ​៖ ការ​ពិនិត្យ​ជំងឺ​តាម​រយៈ​ការ​ប្រើ​រលក​សំលេង​បង្ហាញ​ពី​រូបភាព​របស់​សុដន់​គឺ​ត្រូវ​មានការ​ប្រើ​ផ្សំគ្នា​ជាមួយ ការ​ថត​សុដន់ ។
ច្រិ​ប​សាច់​សុដន់​ទៅ​ពិនិត្យ​៖ ករណី​ដែល​រក​ឃើញ​នូវ​ដុំ​ដុះ​ដែល​សង្ស័យ ក្នុង​តំបន់​ណាមួយ​នៅ​ពេល​ថត​គ្រូពេទ្យ​ត្រូ​សុំ​ច្រិ​ប​សាច់​សុដន់​យក​ទៅ​ពិនិត្យ​មុន​ពេល​ធ្វើ​រោគវិនិច្ឆ័យ ។

ការ​ព្យាបាល និង​ការ​ប្រើប្រាស់​ថ្នាំ

ជា​ធម្មតា​ការ​ឈឺ​សុដន់​វា​នឹង​ធូរស្រាល​មក​វិញ​ដោយ​ខ្លួនឯង​ក្នុងអំឡុងពេល ពីរ​បី​ខែ​ក្រោយ តែ​មាន​តែ ចំនួន​ស្ត្រី​ពីរ​បី​អ្នក​ប៉ុណ្ណោះ​ដែល​ត្រូវការ​ការ​ព្យាបាល​ដូច​ជា​៖

លុប​បំបាត​នូវ​មូលហេតុ ឬ​ការ​ធ្វើ​អោយ​ឈឺ​កាន់តែ​ខ្លាំង​៖ មធ្យោបាយ​នេះ​អាច​ធ្វើ​បាន​ដូច​ជា ការ​ពាក់អាវ​ត្រ​នា​ប់​ដែល​មាន​ប៉ុង ឬ​ធ្វើការ​ផ្លាស់​ប្តូរ​នូវ​របៀប​ពន្យា​កំណើត ។ 
ប្រើ​ថ្នាំ​បំបាត់​ការ​រលាក​ប្រភេទ Nonsteroid ៖ អាច​បំបាត់​ការ​ឈឺចាប់​បាន​ក្នុង​ករណី​ដែល​វា​មិន​បង្ក​ដោយ​ការ​មក​រដូវ ។ 
ប្រើ​ថ្នាំ​ពន្យា​កំណើត​៖ ប្រសិនបើ​អ្នក​ប្រើ​ថ្នាំ​ពន្យា​កំណើត អ្នក​ត្រូវ​តែ​ផ្លាស់​ប្តូរ​កំរិត​ថ្នាំ​ប្រើប្រាស់ ។
កាត់​បន្ថយ​នូវ​កំរិត​ថ្នាំ​ក្នុង​ការ​ព្យាបាល​អាកា​រៈ​អស់​រដូវ
ប្រើប្រាស់​ថ្នាំ​ដែល​មានការ​ទទួលស្គាល់​ត្រឹមត្រូវ​៖ ថ្នាំ​ប្រភេទ Danazol ជា​ថ្នាំ​ដែល​ត្រូវ​បាន​យល់ព្រម​ពី​សំនាក់ រដ្ឋបាល​ថ្នាំ និង​ចំនីអាហារ ក្នុង​ការ​ព្យាបាល ការ​ឈឺ​សុដន់ ប៉ុន្តែ​វា​ប្រឈម​មុខ​នឹង​ការ​ឡើង អ័រម៉ូន androgen ច្រើន តាម​រោគ​សញ្ញា​ដូច​ជា​៖ ចេញ​មុន ឡើង​ទំងន់ និង​ប្តូរ​សំលេង ។ ចំនែក Tamoxifen វិញ គឺ​សំរាប់​ព្យាបាល និង​បង្កា​ជំងឺមហារីក​ដោះ ។

របៀប​រស់នៅ និង​ការ​ព្យាបាល​តាម​ផ្ទះ

ស្អំ​ទឹក​ក្តៅ ឬ​ត្រជាក់
ពាក់អាវ​ទ្រនាប់​ដែល​មិន​រឹង​ពេក ឬ​ទន់​ពេក 
ពាក់អាវ​ទ្រនាប់​សំរាប់​ហាត់​កីឡារ និង​ពេលដេក 
សំរាក​អោយ​បាន​ច្រើន
ប​ញ្ឍ​ប់​ការ​ផឹក​ការ​ហ្វេ 
បន្ថយ​នូវ​អាហារ​ដែល​សំបូរ​ជាតិ​ខ្លាញ់ 
ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ដូច​ជា acetaminophen (Tylenol) ឬ Ibuprofen (Adevil, Mortrin) 
កត់​ទុក​នូវ​រោគ​សញ្ញា​ដែល​ធ្លាប់​មាន​ថា​តើ​មក​ពី ការ​មក​រដូវ ឬ​មិនមែន​មក​រដូវ
ការ​ប្រើប្រាស់​ថ្នាំ​ផ្សេង​ៗ
វីតាមីន និង​របប​អាហារ​ត្រឹមត្រូវ​អាច​បន្ថយ​នូវ​ការ​ឈឺ​សុដន់​បាន និង​ជួយ​បាន​ច្រើន​ចំពោះ​អ្នក​ដែល​ឈឺ​ខ្លាំង ។ 
ប្រេង Evening Primose៖ វា​ជា​ប្រភេទ​ប្រេង​ដែល​ជួយ​ធ្វើ​អោយ​មាន​តុល្យភាព​អាស៊ីត​ខ្លាញ់​ក្នុង​កោសិការ ហើយ​កាត់​បន្ថយ​នូវ​ការ​ឈឺចាប់​ក្នុង​សុដន់ ។ ការ​ប្រើប្រាស់ គឺ 1,000 មី​លី​ក្រាម បី​ដង​ក្នុង​មួយ​ថ្ងៃ ។ 
វិ​តា​មីន E៖ តាម​ការ​សិក្សា​ថ្មី​ៗ​នេះ​បានអោយ​ដឹង​ថា អត្ថប្រយោជន៍​នៃ​វិ​តា​មីន E អាច​ជួយ​សំរួល​នូវ​ការ​ឈឺ​សុដន់​បាន​មុន​ពេល​មក​រដូវ ។ ការ​ប្រើប្រាស់ 400 International Unit បី​ដង់​ក្នុង​មួយ​ថ្ងៃ ។
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង