និយាយពីការព្រួយបារម្ភរបស់អ្នក។ នៅដើមឆ្នាំនេះ British National Health Service បានចេញសៀវភៅមួយដែលប្រកាសថា “ការដល់ទីបំផុតនៃតម្រេកម្តងក្នុងមួយថ្ងៃអាចចៀសផុតពីជំងឺ” វាបានបង្កើតការមិនពេញជាខ្លាំងចំពោះអ្នកសិក្សានិងអ្នកជំនាញផ្នែកសុខភាពដែលចាត់ទុកវាថាជារឿងអាក្រក់មួយ និងបានព្រមានថាវាអាចនឹងជម្រុញឱ្យមានគ្រោះថ្នាក់ និង ជំងឺកាមរោគ។
វេជ្ជបណ្ឌិត Yvonne K. Fulbright អ្នកនិពន្ធរបស់ Pleasuring: The Secrets of Sexual Satisfaction បាននិយាយថា “មានផលប្រយោជន៍មួយចំនូនដែលអាចទទួលបានពីការរួមភេទ ឬ ការដល់ទីបំផុតនៃតម្រេកម្តងឬច្រើនដងក្នុងមួយថ្ងៃ”។ ជាក់ស្តែងវាអាចបំបាត់ភាពតានតឹង រួមនឹងការគេងបានស្រួល និង ការបំបាត់ការឈឺចាប់ពេលមានរដូវ។ ប៉ុន្តែវាគ្រាន់តែជារឿងតូចប៉ុណ្ណោះ។
រួមភេទធ្វើអោយអាយុវែង
អ្នកជំនាញយល់ស្របថាភស្តុតាងលើផលប្រយោជន៍សុខភាពពីការដល់ទីបំផុតនៃតម្រេកកាន់តែកើនឡើង ចាប់ផ្តើមជាមួយនឹងរឿងសំខាន់បំផុតគឺ ការមានអាយុវែង។ ការស្រាវជ្រាវបានបង្ហាញថា បុរសដែលមានការដល់ទីបំផុតនៃតម្រេក ចាប់ពី ២ ដងឡើងទៅក្នុងមួយសប្តាហ៍ រស់បានយូរជាងអ្នកដែលមានការដល់ទីបំផុតនៃតម្រេកតិចជាងនេះ។ ក្នុងអំឡុងពេលដែលការដល់ទីបំផុតនៃតម្រេកនៃស្ត្រីមិនទាន់ត្រូវបានគេសិក្សាឱ្យដាច់ពីគ្នា មានការសិក្សាមួយទៀតបានបង្ហាញថា ស្ត្រីដែលចូលចិត្តរួមភេទរស់យូរជាងស្ត្រីដែលមិនចូលចិត្តរួមភេទ។
មូលហេតុមួយដែលបន្ថែមលើអាយុរស់នៅ អាចមកពីការដល់ទីបំផុតនៃតម្រេកមានឥទ្ធិពលវិជ្ជមានលើសរីរាង្គនិងប្រព័ន្ធរាងកាយ។ ឧទាហរណ៍៖ វេជ្ជបណ្ឌិត Beverly Whipple អ្នកនិពន្ធ The Orgasm Answer Guide និយាយថា “ការសិក្សាបង្ហាញថានៅពេលដែលសកម្មរួមភេទកើនឡើង គ្រោះថ្នាក់នៃជំងឺមហារីកសុដន់ថយចុះ”។ ការស្រាវជ្រាវបានណែនាំថា នេះអាចមកពីការកើនឡើងនៃអរម៉ូន ដូចជា oxytocin ដែលមកជាមួយនឹងការធ្វើឱ្យមានអារម្មណ៍ផ្លូវភេទនិងការដល់ទីបំផុតនៃតម្រេក។
វាក៏មានភស្តុតាងដែលថា ការដល់ទីបំផុតនៃតម្រេកញឹកញាប់អាចការពារនឹងជំងឺបេះដូងនិងរក្សាខួរក្បាលឱ្យមានសុខភាពល្អ។ វេជ្ជបណ្ឌិត Barry Komisaruk អ្នកនិពន្ធ The Science of Orgasm និយាយថា “រូបភាពដែលបានមកពីការប្រើបច្ចេកទេសថតMRI បង្ហាញថាខួរក្បាលស្ត្រីប្រើប្រាស់ អុកស៊ីហ្សែន ជាច្រើនក្នុងពេលដល់ទីបំផុតនៃតម្រេកដែលច្រើនជាងពេលធម្មតា ដែលប្រហាក់ប្រហែលនឹងប្រសិទ្ធភាព នៃការហាត់ប្រាណ។ ឬអាចនិយាយបានថាខួរក្បាលកំពុងតែរីកលូតលាស់ ដែលអាចជួយឱ្យសតិរបស់ អ្នកភ្លឺថ្លា។
នៅពេលនោះដែរ អ្នកកំពុងតែរារាំងការឈឺចាប់។ ការសិក្សាបានបង្ហាញថា ការដល់ទីបំផុតនៃតម្រេកអាចមានមុខងារជាថ្នាំបំបាត់ការឈឺចាប់ធម្មជាតិដែលជួយបន្ថយការចុករមួលសាច់ដុំពេលមានរដូវ, រោគឈឺមួយចំហៀងក្បាល, និងការឈឺផ្សេងៗទៀត។ វេជ្ជបណ្ឌិត Whipple និយាយថា “ជំនួសពីការនិយាយថា ‘យប់នេះមិនបានទេ, ខ្ញុំឈឺក្បាល’ គួរតែនិយាយថា ‘យប់នេះហើយ, ខ្ញុំឈឺក្បាល’”។
វេជ្ជបណ្ឌិត Whipple បន្ថែមថា វាអាចនឹងថាអរម៉ូនមមាញឹកក្នុងអំឡុងពេលដល់ទីបំផុតនៃតម្រេក ក៏អាចមានមុខងារជាថ្នាំបំបាត់ការឈឺចាប់ធម្មជាតិ។ ការសិក្សាមួយដែលមានអ្នកចូលរួមជាស្ត្រីអាមេរិកជាង ១៨០០ នាក់ ដែលបាននិយាយថាពួកគេបានបំពេញតម្រេកដោយខ្លួនឯង (masturbating) បានរកឃើញថា ៣២ ភាគរយ និយាយថាពួកគេធ្វើនេះដើម្បីជួយឱ្យពួកគេគេងលក់។
ម្យ៉ាងវាអាចដោយសារបំបាត់ភាពតានតឹងនិងការគេងដើម្បីសម្រស់, ការដល់ទីបំផុតនៃតម្រេកក៏សម្រាប់សម្រស់របស់អ្នកដែរ។ ក្នុងការសិក្សាលើមនុស្ស ៣៥០០ នាក់, អ្នកដែលចាត់ថាមានសម្រស់ក្មេងជាងវ័យពី ៧ ទៅ ១២ ឆ្នាំ ពួកគេទទួលបានការដល់ទីបំផុតនៃតម្រេកដោយខ្លួនឯងស្ទើរតែគ្រប់ពេល ក្នុងខណៈដែលមនុស្សតិចជាងពាក់កណ្តាលនិយាយថាវាត្រឹមត្រូវក្នុងពេលរួមភេទជាមួយដៃគូ។
ការធានាពីភាពពេញចិត្ត
ប៉ុន្តែប្រសិនបើអ្នកមានគម្រោងនឹងមានការដល់ទីបំផុតនៃតម្រេករាល់ថ្ងៃដូចគម្រោងញ៉ាំទឹកដោះគោជូររាល់ព្រឹកនោះ តើវាមិនធ្វើឱ្យការរួមភេទមិនមែនជាលក្ខណៈធម្មជាតិ? វេជ្ជបណ្ឌិត Fulbright និយាយថា “ការដល់ទីបំផុតនៃតម្រេករាល់ថ្ងៃគឺល្អបំផុត។ អ្នកអាចនឹងមិនមានពេលឬកម្លាំង ប៉ុន្តែហេតុអ្វីមិនកំណត់គោលដៅឱ្យខ្ពស់? គាត់ណែនាំថា ដកវាចេញពីបញ្ជីដែលត្រូវធ្វើ ហើយគិតថាវាជាការបណ្តាក់ទុនផ្ទាល់ខ្លួន។ ហើយប្រើភាពញឹកញាប់នេះដូចជាគ្រឿងលើកទឹកចិត្តដើម្បីការពិសោធន៍។ គាត់និយាយថា “ស្វែងរកភាពខុសគ្នាទៅនឹងការឆ្លើយតបនិងភាពខុសគ្នានៃទីបំផុតនៃតម្រេកដែលអ្នកអាចមាន”។