ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីមុខសញ្ញាដែលអាចប្រាប់អ្នកថាកូនក្តៅក្នុងហើយ។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលកូនបៅទឹកដោះគោច្រើន ហើយក្តៅក្នុង នោះកូននឹងមានអាចម៍ភ្នែកច្រើន។ ជាពិសេស ក្រោយពេលដែលក្រោកពីគេងក្នុងពេលព្រឹកតែម្តងដោយអ្នកអាចមើលឃើញនៅចុងភ្នែករបស់កូន។ បើធ្ងន់ធ្ងរ អាចស្អិតជាប់មិនងាយបេះចេញក៏មានដែរ។
- ប្រសិនជាកូនកើតមានអាការៈក្តៅក្នុង នៅពេលដែលគេបត់ជើងធំ នឹងមានលក្ខណៈរឹង ហើយពិបាកបត់ជើងធំចេញមកណាស់ ដោយធ្វើឲ្យរន្ធគូថគេឈឺខ្លាំង។ ជាហេតុដែលធ្វើឲ្យគេយំពេលដែលបត់ជើងធំម្តងៗ។
- ស្បែកកូននឹងចាប់ផ្តើមសួត ដោយអ្នកអាចសង្កេតឃើញបាន។ ដូចនេះ នៅពេលដែលអ្នកឃើញកូនកើតមានអាការៈទាំងឡាយខាងលើនេះ អ្នកគួរតែឲ្យកូនញ៉ាំទឹកឲ្យបានច្រើន ទើបអាចធ្វើឲ្យអាការៈគេបានធូលស្រាល៕