តើការចាញ់កូនគឺជាអ្វី?
ការចាញ់កូនសំដៅទៅលើការក្អួត និងចង្អោ នៅពេលដែលស្រី្តមានផ្ទៃពោះ ។ បញ្ហានេះបង្កឡើងដោយមានការកើនឡើងនូវអ័រម៉ូនភ្លាមៗក្នុងពេលមានផ្ទៃពោះ ។ ដូច្នេះការចាញ់កូនគឺជាបញ្ហាដែលច្រើនតែកើតឡើងនៅពេលព្រឹក ហើយអាចកើតឡើងគ្រប់ពេលទាំងពេលថ្ងៃ ឬពេលយប់ ។
តើការចាញ់កូនមានរយៈពេលយូរប៉ុណ្ណា?
ការចាញ់កូនច្រើនតែកើតឡើងនៅពេលមានផ្ទៃពោះភ្លាមៗ ។ វានឹងបាត់ទៅវិញក្នុងពេលមានផ្ទៃពោះហើយក៏អាចបាត់ទៅវិញក្នុងពេលត្រីមាសទី២ដែរ ។ ទោះជាយ៉ាងណាក៏ដោយ ចូរចងចាំថា មិនមានពេលវេលាណាជាក់លាក់សំរាប់បញ្ឈប់ការចាញ់កូននេះទេ ព្រោះមនុស្សស្រីម្នាក់ៗមានភាពខុសគ្នា ។
តើការចាញ់កូនប៉ះពាល់ដល់កូនរបស់ខ្ញុំទេ?

ការចាញ់កូនអាចមានបញ្ហាដល់កូនរបស់អ្នកបាន ប្រសិនបើអ្នកមិនអាចតមចំនីអាហារបាន ហើយអ្នកចាប់ផ្តើមស្រក់ទំងន់ច្រើនទៀតផង ។ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើ៖
• ស្រក់ទំងន់ច្រើន
• ក្អួតមានឈាម (ឈាមអាចខ្មៅ ឬក្រហម)
• ក្អួតច្រើនជាង ៤ដងក្នុងមួយថ្ងៃ
មធ្យោបាយក្នុងការបំបាត់នូវការចាញ់កូន
• បរិភោគអាហារអោយតិចៗក្នុងមួយថ្ងៃ ដោយមិនអាចឆ្អែតពេក ឬឃ្លានពេក
• មិនត្រូវបរិភោគអាហារដែលហិល ឬមានខ្លាញ់ច្រើនទេ
• ចៀសវាងអាហារដែលមានក្លិនធ្វើអោយចង់ក្អួត
• បរិភោគអាហារដែលមានជាតិ Carbohydrate អោយបានច្រើន (ដំឡូង បាយ ឬនំបុ័ង)
• បរិភោគអាហារដែលទន់ៗនៅពេលដែលអ្នកមានអារម្មណ៍ថាចង់ក្អួត
• ទទួលថ្នាំជាតិដែក ។ ប្រសិនបើអ្នកគិតថាការចាញ់កូនរបស់អ្នកទាក់ទងនឹងវីតាមីន ចូរនិយាយជាមួយគ្រូពេទ្យដើម្បីអោយមានការផ្លាស់ប្តូរវីតាមីនសំរាប់ប្រើ ។
• មុនពេលងើបពីគ្រែនៅពេលព្រឹក ចូរបរិភោគនំប្រៃអោយឆ្អែតសិន
ប្រសិនបើមធ្យោបាយទាំងនេះមិនអាចបំបាត់ការចាញ់កូនបានទេ ចូរពិគ្រោះជាមួយគ្រូពេទ្យ ។ ចូរចងចាំថាការចាញ់កូនមិនមែនមានន័យថាកូនរបស់អ្នកឈឺនោះទេ ។