ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យសុខភាពអ្នកល្អ គ្មានជំងឺ។ តើមានអ្វីខ្លះទៅ?
- អ្នកគួរតែរៀបចំការងារអ្នកឲ្យបានល្អ ដោយគួរតែបែងចែកការងារធ្វើឲ្យបានត្រឹមត្រូវ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក។ នៅពេលដែលការងារអ្នកមានម៉ោងត្រឹមត្រូវក្នុងការធ្វើ នោះអ្នកនឹងអាចសម្រាកបានល្អ ហើយគ្រប់ម៉ោង។ ដូចនេះ សុខភាពអ្នកនឹងមិនទ្រុឌទ្រោមឡើយ។
- អ្នកគួរតែទុកពេលខ្លះ ដើម្បីហាត់ប្រាណ ព្រោះការហាត់ប្រាណអាចធ្វើឲ្យសុខភាពអ្នកល្អខ្លាំងណាស់ ថែមទាំងអាចធ្វើឲ្យរាងអ្នកស្អាតទៀតផង។ ជាពិសេស អ្នកនឹងមិនងាយផ្តាសាយឡើយ ព្រោះប្រព័ន្ធការពាររាងកាយអ្នករឹងមាំ ហើយជំងឺផ្សេងក៏មិនអាចចូលមកដែរ។
- ចុងក្រោយ អ្នកគួរតែពិសារបន្លែ និងផ្លែឈើដែលមានសារធាតុចិញ្ចឹម ព្រមទាំងវីតាមីនទាំងឡាយ ព្រោះវាអាចជួយការពាររាងកាយអ្នកឲ្យរឹងមាំ។ ដូចនេះ សុខភាពអ្នកនឹងល្អខ្លាំង មិនចាំបាច់ញ៉ាំថ្នាំច្រើនឡើយ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855