ការឆ្លងទន្លេមិនគ្រប់ខែគឺមានន័យថាទារកកើតចេញមកមុនសប្តាហ៍ទី៣៧នៃការមានផ្ទៃពោះ។នៅអាមេរិកមានការសំរាលកូន មិនគ្រប់ខែប្រហែល១០ភាគរយ។មន្ត្រីសុខាភិបាលកម្ពុជាមិនអាចផ្តល់តួលេខបានអំពីបញ្ហានេះ។ប៉ុន្តែយើងគួរស្វែងយល់កត្តាមួយចំនួនដែលអាចនាំអោយមានបញ្ហាកូនកើតមិនគ្រប់ខែ។ខាងក្រោមនេះជាកត្តាហានិភ័យមួយចំនួននៃកូនកើតមិនគ្រប់ខែដែលកំណត់ដោយអង្គការគ្រូពេទ្យឯកទេសរោគស្ត្រីអាមេរិក (the American Congress of Obstetricians and Gynecologists)។
- ធ្លាប់មានកូនកើតមិនគ្រប់ខែកាលពីពេលកន្លងមក
- ធ្លាប់ប្រើថ្នាំកូកាអ៊ីន ឬជក់បារី
- ធ្លាប់មានកូនក្នុងភ្លោះឬច្រើនជាងនេះ
- ធ្លាប់មានកូនកើតមកមានជំងឺដែលទាក់ទងនឹងក្រូមូសូម
- មានភាពមិនធម្មតាចំពោះកស្បូន និងស្បូន
- ធ្លាប់មានការវះកាត់ពោះអំឡុងពេលមានផ្ទៃពោះ
- មានជំងឺឆ្លងអំឡុងពេលមានផ្ទៃពោះ
- មានហូរឈាមអំឡុងពេលត្រីមាសទី២ ឬទី៣នៃការមានផ្ទៃពោះ
- ស្ត្រីដែលស្គមពេកឬខ្វះខាតការថែទាំទារកនៅក្នុងផ្ទៃ
- មានអ្នកជាម្តាយ ឬយាយដែលបានប្រើប្រាស់ថ្នាំពពួក DES (diethylstilbestrol)។