Join with Health.com.kh on Telegram

តើ​ការ​រលូត​កូន​ជា​អ្វី​ទៅ​?

ការ​រលូត​កូន​មាន​ន័យ​ថា​ការ​បាត់បង់​​ភាព​មាន​ផ្ទៃពោះ​ក្នុងអំឡុងពេល​ ២០​ស​ប្តា​ហ៍​ដំបូង​នៃ​ការ​ពរ​ពោះ​ ។​ ជា​ធម្មតា​វា​តែងតែ​ធ្វើ​អោយ​ជីវិត​ដែល​កំពុកងមាន​ផ្ទៃពោះ​របស់​អ្នក​វិវត្តន៍ទៅ​រក​​ផលវិបាក​ ។​ ការ​បាត់បង់​នូវ​កូន​នៅ​ក្នុង​ផ្ទៃ​ដែល​កំពុង​មាន​នេះ​គឺ​មានការ​ពិបាក​ណាស់​ក្នុង​ការ​ទទួលយក​ ។​ អ្នក​ប្រហែលជា​ឆ្ងល់​ថា​ តើ​មូលហេតុ​អ្វី​ទើ​បណ្តាល​អោយ​រឿង​នេះ​កើតឡើង​ ។​ ប៉ុន្តែ​ការ​រលូត​នេះ​វា​មិនមែន​ជា​កំហុស​ របស់​នរណា​ម្នាក់​នោះ​ទេ​ ហើយ​អ្នក​ក៏​មិន​អា​ចបង្ការ​វា​បាន​ដែរ​ ។​

ការ​រលូត​ច្រើន​ឃើញ​ជា​ញឹកញាប់​សំរាប់​ស្ត្រី​ដែល​ដឹងខ្លួន​ថា​មាន​ផ្ទៃពោះ​ហើយ​ ក្នុង​នោះ​មាន​ស្ត្រី​មាន​ ផ្ទៃពោះ​ ៦​នាក់​ មាន​ ១​នាក់​ទទួល​នូវ​ហេតុការណ៍​ដូចនេះ​ ។​

តើ​មាន​មូលហេតុ​អ្វីខ្លះ​ដែល​បណ្តាល​អោយរ​លូត​កូន​បែប​នេះ​ ?

ភាគច្រើន​ការ​រលូត​កូន​កើតឡើង​ដោយសារ​ពង​កូន​ (Fertilized​ Egg)​ ដែល​កំពុង​កាច់​សំបុក​ក្នុង​ស្បូន​ម្តាយ​មិន​មានការ​ធំធាត់​ និង​លូតលាស​ជា​ធម្មតា​ទេ​ ។​ ការ​រលូត​កូន​មិនមែន​កើត​ដោយសារ​ភាព​តានតឹង​អារម្មណ៍​ ការ​ធ្វើ​លំ​ហាត់ប្រាណ​ ឬ​ការ​រួម​ភេទ​នោះ​ទេ​ តែ​ក៏​មាន​ករណី​ជា​ច្រើន​ដែល​គ្រូពេទ្យ​ពុំ​បានដឹង​ពី​មូលហេតុ​នៃ​ការ​រលូន​កូន​នេះ​ច្បាស់​ដែរ​ ។​ 

តើ​មាន​សញ្ញា​អ្វីខ្លះ​ដែល​ចង្អុល​បញ្ហា​ពី​ការ​រលូត​កូន​ ?

សញ្ញា​ដែល​ច្រើន​ជួប​ជាងគេ​នៅ​ពេល​រលូត​កូន​មាន​ដូច​ជា​៖

  • ហូរ​ឈាម​តា​ទ្វា​មាស​ ដែល​ឈាម​នោះ​មាន​សភាព​ក្រហមព្រឿងៗ​ ឬ​ក្រហម​ដាស់​ ដែល​ អាច​ហូរ​រហូត​ រឺ​ម្តង់​មាន​ ម្តង់​អត់​ ។​ ពេល​ខ្លះ​មានការ​ពិបាក​ដែរ​ ក្នុង​ការ​សំគាល់​ពី​ សភាព​ របស់​ឈាម​ដែល​មាន​នោះ​ និង​សញ្ញា​របស់​ការ​រលូត​ ។​ ប៉ុន្តែ​ប្រសិនបើ​អ្នក​មានការ​ហូរ​ឈាម​ ហើយ​ឈឺ​ទៀត​មាន​ន័យ​ថា​ ឱកាស​ក្នុង​ការ​រលូត​កូន​មាន​កំរិត​ខ្ពស់​ហើយ​ ។​
  • ​ឈឺ​នៅ​ក្បាលពោះ​ ចង្កេះ​ និង​អាង​ត្រគៀក​
  • ​មាន​កំទេច​ជាលិការ​ធ្លាក់​តាម​ទ្វា​រមាស

តើ​គេធ្វើរោគវិនិច្ឆ័យការ​រលូត​កូន​​ដូច​ម្តេច​ ?

អ្នក​គួរតែ​សុំ​ជំនួយ​ពី​គ្រូពេទ្យ​ប្រសិនបើ​អ្នក​គិត​ថា​អ្នក​កំពុង​មានការ​រលូត​កូន​ហើយ​ ។​ ខណៈ​ដែល​រោគ​សញ្ញា​របស់​អ្នក​ និង​ការ​ពិនិត្យ​លើ​អាង​ត្រគៀក​មិន​បាន​បង្ហាញ​ពី​ការ​រលូត​ក៏​ដោយ​ គ្រូពេទ្យ​អាច​ធ្វើតេស្ត​ជា​ច្រើន​ទៀត​ដើម្បី​បញ្ជាក់​បន្ថែម​ ។​

តើ​មានការ​ព្យាបាល​ដូច​ម្តេច​ដែរ​ ?

គ្មាន​ម​ធ្យោ​បាល​ណា​ដើម្បី​ព្យាបាល​នូវ​ការ​រលូត​កូន​ទេ​ ។​ ការ​ដែល​អ្នក​មិន​ទាន់​មានការ​បាត់បង​ឈាម​ ច្រើន​ ក្តៅខ្លួន​ អស់កំលាំង​ ឬមាន​សញ្ញា​នៃ​ការ​ការ​ឆ្លង​ជំងឺ​ គឺ​អ្នក​អាច​នឹង​ឈាន​ទៅ​រក​ការ​រលូត​កូន​ផង​ដែរ​ ។​

ប្រសិនបើ​ឈាម​របស់​អ្នកមាន​ប្រភេទ​ Rh-negative​ អ្នក​ត្រូវ​តែ​ប្រើ​ថ្នាំ​ Rhogam​ ។​ ការ​ធ្វើ​ដូច្នេះ​ គឺ​អាច​បង្ការ​នូវ​បញ្ហា​ក្នុង​ការ​មាន​ផ្ទៃពោះ​នៅ​ថ្ងៃក្រោយ​ ហើយ​ប្រសិនជា​អ្នក​មិន​បាន​ពិនិត្យ​នូវ​ប្រភេទ​ឈាម​ទេ​ អ្នក​ត្រូវ​តែ​ធ្វើ​តេស​ឈាម​រក​មើល​ Rh-negative​ ទៅ​ ។​
មានការ​រលូត​ជា​ច្រើន​ កើតឡើង​ដោយសារ​ខ្លួន​ពួក​គេ​ផ្ទាល់​ ប៉ុន្តែ​អាច​មានការ​ព្យាបាល​ផង​ដែរ​ ។​ ប្រសិនជា​អ្នក​កំពុង​មានការ​រលូត​កូន​ អ្នក​គួរតែ​ធ្វើការ​សហការ​ឬ​ធ្វើការ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ ទទួល​បាន​នូវ​ការ​បង្កា​ កុំអោយ​មាន​បញ្ហា​ច្រើន​ទៀត​ ហើយ​បើ​ស្បូន​របស់​អ្នក​មិន​បាន​សំអាត​អោយ​បាន​លឿន​នោះ​ទេ​ អ្នក​អាច​ប្រឈម​មុខ​នឹង​ការ​ហូរ​ឈាម​ច្រើន​ និង​ឆ្លង​ជំងឺ​ច្រើន​ទៀត​ ។​ ករណី​នេះ​គេ​អាច​ ប្រើ​វិធីសាស្ត្រ​មួយ​ហៅ​ថា​ ការ​គៀ​សុក​ (Dilation​ and​ Curettage)​ សំរាប់​សំអាត​ជាលិការ​នៅ​ក្នុង​ស្បូន​ ។