ជំងឺមហារីក​មាន​រោគ​សញ្ញា​អាស្រ័យ​ទៅ​តាម​ប្រភេទ​និង​ទីកន្លែង​ដែល​ដុះ​សាច់​។ ឧទាហរណ៍ មហារីក​សួត​អាច​បណ្តាល​ធ្វើ​ឲ្យ​ក្អក មាន​ដង្ហើមញាប់ ឬ​ឈឺទ្រូង​។ មហារីក​ពោះវៀនធំ​អាច​ធ្វើ​ឲ្យ​រាក​រុះ ទល់លាមក និង​មាន​ឈាម​ក្នុង​លាមក​។

មាន​ជំងឺមហារីក​ខ្លះ​មិន​មាន​រោគ​សញ្ញា​អ្វី​ទេ​។ ដូច​ជា​មហារីក​ថង់​ប្រមាត់ រោគ​សញ្ញា​ភាគច្រើន​មិន​លេច​ចេញ​មក​ទេ​ដរាបណា​ជំងឺ​មិន​ទាន់​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ទៅ​ហើយ​នោះ​។

មហារីក​ភាគច្រើន​មាន​រោគ​សញ្ញា​ដូច​ៗ​គ្នា ដូច​ខាងក្រោម​នេះ :

  • រងា​ញាក់
  • អស់កម្លាំង
  • គ្រុនក្តៅ
  • ហូប​មិន​បាន
  • រសាប់រសល់
  • បែកញើស​ពេល​យប់
  • ស្រក​ទម្ងន់​។
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង