ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរោង
ឆ្នាំរោង ក្រោយពេលដែលចូលដល់ខែ១១ ផ្លូវទ្រព្យនឹងបើកធំណាស់ ដោយធ្វើឲ្យអ្នកអាចចាប់បានឱកាសជាច្រើនក្នុងការបង្កើតបានលុយធំ។ ជាពិសេស ការងាររបស់អ្នកក៏អាចសម្រេចដូចការគិតផងដែរ។
ឆ្នាំថោះ
ឆ្នាំថោះ ក្នុងខែ១១ នឹងអាចដើរចូលក្នុងវិថីជោគជ័យ ដោយមុខរបរគឺរីកខ្លាំងណាស់។ ជាពិសេស ខួរក្បាលដ៏ឆ្លាតរបស់អ្នកអាចបង្កើតបានលុយយ៉ាងច្រើនមិនគួរឲ្យជឿ។ ដូចនេះ អ្នកនឹងមិនព្រួយរឿងលុយទៀតទេ។
ឆ្នាំឆ្លូវ
ឆ្នាំឆ្លូវ ចូលដល់ខែ១១ ផ្កាយសំណាងនឹងរះខ្ពស់ខ្លាំង ដោយធ្វើឲ្យមានទ្រព្យជាច្រើនរត់មករកអ្នក។ ជាពិសេស ផែនការគ្រប់យ៉ាងនឹងចាប់ផ្តើមដំណើរការបានល្អទាំងអស់។ ជាហេតុដែលធ្វើឲ្យគេប្រមូលលុយឡើងទន់ដៃតែម្តង៕