បញ្ហា​នៃ​ការ​សន្លប់ អាច​កើត​មាននៅ​ពេល​ណា ដែល​ការ​ផ្គត់​ផ្គត់​ឈាម​ទៅ​កាន់​ខួរក្បាល មាន​សភាព មិន​គ្រប់ គ្រាន់​ក្នុង​ពេល​មួយស្របក់ ដែល​វា​អាច​ធ្វើ​អោយ​អ្នក​បាត់បង់​ស្មារតី​បាន​ភ្លាម​ៗ​ដែរ​។ ជា​ធម្មតា វា​អាច​កើត​មាន ក្នុង​រយៈពេល​ខ្លី​នោះ​ទេ​។
ការ​សន្លប់ អាច​នឹង​មិន​មាន​ស្ថានភាព​សំខាន់​ផ្នែក​វេជ្ជសាស្ត្រ ឬ មូលហេតុ​របស់​វា អាច​បណ្តាល​មក​ពី ស្ថានភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ណាមួយ​។ ដូច្នេះ អ្នក​ត្រូវ​ចាត់​ទុក​ថា ការ​បាត់បង់​ស្មារតី​នេះ ជា​ស្ថានភាព សង្គ្រោះ​បន្ទាន់​ផ្នែក​វេជ្ជសាស្ត្រ​មួយ រហូត​ដល់ សញ្ញា និង រោគ​សញ្ញា របស់​ជន​រង​គ្រោះ​មាន​សភាព​ធូរ ស្រាល និង មូលហេតុ​ដែល​បង្ក​អោយ​មាន​បញ្ហា​នេះ អាច​ធ្វើការ​កំណត់​បាន​។ អ្នក​ត្រូវ​ធ្វើការ​ពិភាក្សា បញ្ហា​នៃ​ការ​សន្លប់​ដែល​តែងតែ​កើត​មាន​ម្តង​ហើយ​ម្តងទៀត ជាមួយនឹង​វេជ្ជបណ្ឌិត​អោយ​បាន​ត្រឹមត្រូវ ។

ប្រសិនបើ​អ្នកមាន​អារម្មណ៍​ហាក់ដូចជា ចង់​សន្លប់​នោះ​អ្នក​ត្រូវ ៖

· ធ្វើការ​ត​ម្រេ​ត​ខ្លួន ឬ អង្គុយ​ចុះ ដើម្បី​ជួយ​កាត់​បន្ថយ​ឱកាស នៃ​ការ​ដួល​សន្លប់ ហើយ​អ្នក​មិន​ត្រូវ ក្រោកឈរ​វិញ​ភ្លាម​ៗ ពេក​នោះ​ទេ​។

· ដាក់​ក្បាល​របស់​អ្នក​នៅ​ចន្លោះ​ក្បាលជង្គង់ ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​អង្គុយ ។

ប្រសិនបើ​អ្នក​ឃើញ​នរណា​ម្នាក់​សន្លប់ នោះ​អ្នក​ត្រូវ​ជួយ​គេ​ដោយ​៖

· ដាក់​ជន​រង​គ្រោះ​អោយ​គេង​ផ្ងារ​។ ប្រសិនបើ​ជន​រង​គ្រោះ​នៅ​ដកដង្ហើម នោះ​ត្រូវធ្វើ​អោយ​ដំណើរ ឈាមរ​ត់ទៅ​កាន់​ខួរក្បាល​មាន​ឡើង​មាន ដោយ​ការ​ដាក់​ជើង​របស់​ជន​រង​គ្រោះ អោយ​ខ្ពស់​ជាង កម្រិត​បេះដូង ប្រហែលជា ៣០​សង់ទីម៉ែត្រ ប្រសិនបើ​អ្នក​អាច​ធ្វើ​បាន​។ ធ្វើការ​បន្ធូរ​ចង្កេះ​ខោ ឬ សំពត់​, ក្រ​វ៉ា​ត់ក ឬ ផ្នែក​នៃ​សំលៀក​បំពាក់​ដែល​មាន​សភាព​តឹង​ណែន​។ ដើម្បី​កាត់​បន្ថយ​នូវ ឱកាស​នៃ​ការ​ដួល​សន្លប់​ឡើង​វិញ នោះ​អ្នក​មិន​ត្រូវ​អោយ​ជន​រង​គ្រោះ​ឆាប់ ក្រោកឈរ​វិញ​ភ្លាម​ពេក នោះ​ទេ​។ ប្រសិនបើ​ជន​រង​គ្រោះ នៅ​មិន​ទាន់​ដឹងខ្លួន ក្នុង​រយៈពេល​១​នាទី នោះ​អ្នក​ត្រូវ ប្រញាប់ ហៅរក​ក្រុម​សង្គ្រោះ អោយ​បានជា​បន្ទាន់ ។

· ធ្វើការ​ពិនិត្យ​ផ្លូវដង្ហើម​របស់​ជន​រង​គ្រោះ ដើម្បី​អោយ​ប្រាកដ​ថា វា​គ្មាន​ឧបសគ្គ​ដែល ធ្វើ​អោយ​ស្ទះ ដង្ហើម​។ ពិនិត្យ​តាមដាន រក​សញ្ញា​នៃ​ការ​ក្អួត​។

· ធ្វើការ​ពិនិត្យ​រក​សញ្ញា នៃ​ដំណើរការ​ឈាម​រត់ ( ការ​ដកដង្ហើម​, ក្អក ឬ ការ​ធ្វើ​ចលនា​) ។ ប្រសិនបើ គ្មាន​សញ្ញា​ទាំងនេះ​ទេ នោះ​អ្នក​ត្រូវ​ចាប់ផ្តើម ធ្វើ​ចលនា​សង្គ្រោះ​បេះដូង​។ បន្ត​ធ្វើការ​សង្គ្រោះ រហូត​ដល់​ក្រុម​សង្គ្រោះ​មក​ដល់ ឬ ជន​រង​គ្រោះ អាច​ចាប់ផ្តើម​មានការ​ដកដង្ហើម​ឡើង​វិញ​បាន ។
ប្រសិនបើ​ជន​រង​គ្រោះ មានការ​រង​របួស ដោយសារ​ការ​ប៉ះទង្គិច​នៅ​ពេល​ដួល​សន្លប់ នោះ​អ្នក​ត្រូវធ្វើ ការ​ព្យាបាល ស្នាម​ជាំ និង កន្លែង​ដាច់​រលាត់​នោះ អោយ​បាន​ត្រឹមត្រូវ និង ធ្វើការ​ឃាត់ឈាម ដោយ​ការ ដាក់​សម្ពាធ​ដោយ​ផ្ទាល់ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង