ដើម្បី​កាត់​បន្ថយ​នូវ​គ្រោះថ្នាក់​ប្រឈម​នឹង ពស់​ចឹក នោះ​អ្នក​ត្រូវ​ជៀសវាង​នូវ​ការ​ប៉ះពាល់ រាល់​ប្រភេទ ពស់​ទាំងអស់​។ ប្រសិនបើ​អ្នក​បាន​ជួប​វា នៅ​កន្លែង​ណាមួយ នោះ​អ្នក​ត្រូវ​ព្យាយាម ដើរ​ថយក្រោយ​វិញ យឺត​ៗ ។ ប្រសិនបើ​អាច​ទៅ​រួច សត្វ​ពស់​ភាគច្រើន តែង​ជៀស​ចេញពី​មនុស្ស ហើយ​វា​នឹង​ចឹក​យើង តែ នៅ​ពេល​ណា ដែល​ពួក​វា​ត្រូវ​បាន​រង​ការ​គំរាមកំហែង ឬ ភ័យ​ខ្លាច​ប៉ុណ្ណោះ ។

ប្រសិនបើ​ពស់​បាន​ចឹក​អ្នក នោះ​អ្នក​ត្រូវ​៖

· រក្សា​ភាព​ស្ងប់ស្ងាត់​។

· ដាក់​ដៃ ឬ ជើង ដែល​ត្រូវ​បាន​ពស់​ចឹក​អោយ​មាន​លំនឹង ដោយ​ជៀសវាង​នូវ​ការ​ធ្វើ​ចលនា ដើម្បី ទប់ស្កាត់​ជាតិពុល ឬ ពិស កុំអោយ​រាលដាល​ទៅ​កាន់​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​។

· ធ្វើការ​ដោះ​ចេញ​នូវ គ្រឿងអលង្ការ​ដែល​អ្នក​កំពុង​ពាក់ មុន​ពេល​ដែល​អ​វយ​វះ​អ្នក​ចាប់ ផ្តើម​ហើម ប៉ោង ។

· ប្រសិនបើ​អាច​ទៅ​រួច ដាក់​ស្ថានភាព​ខ្លួន​អ្នក ដោយ​ត្រូវ​ដាក់​តំបន់​ដែល​រង​គ្រោះ​នេះ អោយ​បាន ត្រឹម ឬ ទាប​ជាង​កម្រិត​បេះដូង​របស់​អ្នក​។

· ធ្វើការ​សម្អាត​មុខរបួស ប៉ុន្តែ​អ្នក​មិន​ត្រូវ​ជះ​ទឹក​ទៅ​លើ​វា​នោះ​ទេ ហើយ​ត្រូវ​ធ្វើការ​គ្របដណ្តប់​មុខ របួស​ជាមួយនឹង ក្រណាត់​ស្ងួត​ស្អាត​។

· ដាក់​ប្រដាប់​អម​នៅ​មុខរបួស ដើម្បី​ជៀសវាង​នូវ ការ​ធ្វើ​ចលនា ប៉ុន្តែ​ត្រូវ​រក្សា​វា​អោយ​រាង​រលុង​បន្តិច ដោយ​មិន​ត្រូវ​អោយ​គាបសង្កត់​ចរន្តឈាម​រត់​នោះ​ទេ​។

· អ្នក​មិន​ត្រូវ​ប្រើ​ប្រដាប់​កៀប​ស​សៃ​ឈាម ឬ ដាក់​ទឹកកក ស្អំ​នៅ​លើ​មុខរបួស​នោះ​ទេ​។

· អ្នក​មិន​ត្រូវ​ធ្វើការ កាត់មុខ​របួស ឬ ព្យាយាម​យក​ពិស​ចេញពី មុខរបួស​ទេ​។

· អ្នក​មិន​ត្រូវ ធ្វើការ​ផឹក​ភេ​ស​ជ្ជះ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន ឬ សុរា​ទេ​។

· អ្នក​មិន​ត្រូវ ព្យាយាម​ចាប់​ពស់​យក​មក​ជាមួយ​ទេ ប៉ុន្តែ​អ្នក​ត្រូវ​ព្យាយាម ចង​ចាំ​នូវ ពណ៌ និង រូបរាង របស់​ពស់ ដើម្បី​អាច​ធ្វើការ​ពិពណ៌នា​ពី​វា​បាន តាម​ដែល​វា​អាច​ជួយ​ក្នុង​ការ​ព្យាបាល បន្សាប​ជាតិ ពិស​បាន ។

ធ្វើការ​ស្វែងរក​ជំនួយ​សង្គ្រោះ​អោយ​បានជា​បន្ទាន់ ជា​ពិសេស​ប្រសិនបើ​តំបន់ ដែល​ត្រូវ​បាន​ពស់ ចឹក​នោះ បាន​ផ្លាស់​ប្តូរ​ពណ៌ ចាប់ផ្តើម​ហើម​ប៉ោង ឬ មាន​សភាព​ឈឺចាប់​ខ្លាំង ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង