ប្រតិកម្ម​អា​លែ​ហ្សី​ដែល​មាន​ភាព​គំរាមកំហែង​ដល់​អាយុជីវិត (​ប្រតិកម្ម​ថ្នាំ​) អាច​បណ្តាល​អោយ អ្នកមាន​ស្ហុ​ក គឺជា ការ​ធ្លាក់​ចុះ​នូវ​សម្ពាធ​ឈាម និង មាន​វិបត្តិ​ក្នុង​ការ​ដកដង្ហើម​ភ្លាម​ៗ ។ ចំពោះ​មនុស្ស ដែល​មាន​ប្រតិកម្ម​អា​លែ​ហ្សី ប្រតិកម្ម​ថ្នាំ​អាច​កើត​មាន​ក្នុង​រយៈពេល តែ​ប៉ុន្មាន​នាទី បន្ទាប់​ពី ជន​រង​គ្រោះ បាន​ប្រឈម​នឹង សារធាតុ​បង្ក​អោយ​មាន​ប្រតិកម្ម​អា​លែ​ហ្សី​ជាក់លាក់​ណាមួយ ។ នៅ​ក្នុង​ករណី​មួយ ចំនួន វា​អាច​នឹង​មាន​ប្រតិកម្ម ឬ ប្រតិកម្ម​ថ្នាំ​កើត​មាន​ក្នុង​រយៈពេល​យូរ ដែល​វា​អាច​នឹង​កើត​មាន ដោយ មិន​មាន​កត្តា​ជម្រុញ​ណាមួយ ច្បាស់លាស់​ឡើយ​។

ប្រសិនបើ​អ្នក​កំពុង​ស្ថិត​នៅ​ជាមួយ នឹង​នរណា​ម្នាក់​ដែល​កំពុង​មាន​ប្រតិកម្ម​អា​លែ​ហ្សី ជាមួយនឹង​សញ្ញា នៃ​ប្រតិកម្ម​ថ្នាំ នោះ​អ្នក​ត្រូវ ៖

· ធ្វើការ​ទូរស័ព្ទ​ទៅ​កាន់​ក្រុម​សង្គ្រោះ​បន្ទាន់ អោយ​បាន​ភ្លាម​ៗ ។

· ធ្វើការ​សាកសួរ​ជន​រង​គ្រោះ ប្រសិនបើ​ពួក​គេ មាន​ផ្ទុក​នូវ epinephrine autoinjector សម្រាប់ ព្យាបាល​នូវ​ការ​វាយប្រហារ របស់​ប្រតិកម្ម​អា​លែ​ហ្សី​នេះ ( ឧទាហរណ៍​មាន EpiPen, Twinject ) ។

· ប្រសិនបើ ជន​រង​គ្រោះ​បាន​និយាយ​ថា គេ​ត្រូវការ​ប្រើ autoinjector នោះ​អ្នក​ត្រូវ​សាកសួរ​ថា តើ​អ្នក អាច​ជួយ​ចាក់​ថ្នាំ​នោះ ទៅ​កាន់​ពួក​គេ​បាន​ដែរ​ឬទេ?ជា​ធម្មតា វា​ត្រូវ​បាន​គេ​ចាក់​នៅ​ត្រង់​កំ​ភ្លៅ​។

· ដាក់​ស្ថានភាព​ជន​រង​គ្រោះ អោយ​ដេក​ផ្ងារ​។

· ធ្វើការ​បន្ធូរ​ខោអាវ​របស់​ជន​រង​គ្រោះ និង ប្រើ​ភួយ​ដណ្តប់​រាង​កាយ​របស់​ជន​រង​គ្រោះ​។ អ្នក​មិន ត្រូ​ផ្តល់​អ្វី អោយ​ជន​រង​គ្រោះ​ផឹក​នោះ​ទេ​។

· ប្រសិនបើ​មានការ​ក្អួត ឬ ហូរ​ឈាម​ចេញពី​ក្នុង​មាត់ នោះ​អ្នក​ត្រូវ​ដាក់​ដំណេក​របស់​ជន​រង​គ្រោះ អោយ​គេង​ផ្អៀង​វិញ ដើម្បី​ជៀសវាង​នូវ​ការ​ឈ្លក់​។

· ប្រសិនបើ​ជន​រង​គ្រោះ គ្មាន​សញ្ញា​នៃ​ការ​ដកដង្ហើម ក្អក ឬ ការ​ធ្វើ​ចលនា​អ្វី​នោះ​ទេ នោះ​អ្នក​ត្រូវ ចាប់ផ្តើម​ធ្វើ​ចលនា​សង្គ្រោះ​បេះដូង ។

· ត្រូវ​ទទួល​នូវ ការ​ព្យាបាល​ផ្នែក​វេជ្ជសាស្ត្រ​ជា​បន្ទាន់ បើ​ទោះជា​រោគ​សញ្ញា​ចាប់​មាន​ភាព​ប្រសើរ ហើយ​ក៏​ដោយ​។ បន្ទាប់​ពី​មាន​ប្រតិកម្ម​ថ្នាំ នោះ​វា​នឹង​អាច​ទៅ​រួច ដែល​រោគ​សញ្ញា​ទាំងនេះ អាច​នឹង ចាប់​កើត​មាន​ឡើង​វិញ​បាន​។ ការ​តាមដាន​នៅ​ក្នុង​មន្ទីរពេទ្យ ក្នុង​រយៈពេល​ជា​ច្រើន​ម៉ោង គឺជា​អ្វី ដែល​ចាំបាច់​ត្រូវ​មាន​។

 ប្រសិនបើ​អ្នក​កំពុង​ស្ថិត​នៅ​ជាមួយ​នរណា​ម្នាក់ ដែល​កំពុង​មាន​សញ្ញា​ទាំងនេះ នៃ​ប្រតិកម្ម​ថ្នាំ នោះ​អ្នក មិន​ត្រូវ​រង់ចាំ មើល​ថា​តើ​រោគ​សញ្ញា​ទាំងនោះ​បាន​ប្រសើរ​ឡើង​វិញ​ហើយ​ឬ​នៅ​នោះ​ទេ​។ អ្នក​ចាំបាច់ ត្រូវ តែ​ស្វែងរក​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ អោយ​បាន​ភ្លាម​ៗ​។ នៅ​ករណី​ធ្ងន់ធ្ងរ ប្រតិកម្ម​ថ្នាំ​ដែល​មិន​បាន​ទទួល ការ​ព្យាបាល គឺ​អាច​បណ្តាល​អោយ​ជន​រង​គ្រោះ​ស្លាប់ បាត់បង់​ជីវិត នៅ​ក្នុង​រយៈពេល​ត្រឹមតែ​កន្លះ​ម៉ោង ប៉ុណ្ណោះ ។ ថ្នាំ​គ្រាប់​ប្រភេទ antihistamine មាន​ដូច​ជា diphenhydramine ( Benadryl ) គឺ​មិន​មាន​ប្រសិទ្ធ ភាព ក្នុង​ការ​ព្យាបាល​ប្រតិកម្ម​ថ្នាំ​នេះ​ទេ ។​ពពួក​ឱសថ​ទាំងនេះ គឺ​អាច​ត្រឹមតែ​ជួយ​សម្រាល​នូវ​រោគ​សញ្ញា នៃ​ប្រតិកម្ម​អា​លែ​ហ្សី ប៉ុន្តែ វា​មានដំណើរ​ការ​បាន​យឺត​បំផុត នៅ​ក្នុង​ករណី​ប្រតិកម្ម​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​។

សញ្ញា និង រោគ​សញ្ញា​នៃ​ប្រតិកម្ម​ថ្នាំ រួម​មាន​ដូច​ជា ៖

· ប្រតិកម្ម​អា​លែ​ហ្សី​នៅ​លើ​ស្បែក មាន​ដូច​ជា បន្ទាល​ត្រ​អាក​,​រ​ម៉ាស់ និង ស្បែក​ក្រហម ឬ ស្លេកស្លាំង​។

· មានការ​ហើម​ប៉ោង​នៅ​លើ​មុខ​, ភ្នែក​, បបូរមាត់ និង បំពង់ក​។

· មាន​ឧបសគ្គ​នៅ​ផ្លូវដង្ហើម ដែល​អាច​នឹង​នាំ​អោយ​មានការ​ដកដង្ហើម​លាន់លឺ​ងឺ​ត​ៗ ឬ មាន​វិបត្តិ​ក្នុង ការ​ដកដង្ហើម ។

· ចង្វាក់ជីពចរ ខ្សោយ ឬ ញាប់​។

· ក្អួតចង្អោរ ឬ មាន​រាគ​។

· វិលមុខ​, សន្លប់ ឬ បាត់បង់​ស្មារតី ។

មូលហេតុ​គន្លឹះ​ដែល​នាំ​អោយ​មាន ប្រតិកម្ម​ថ្នាំ​មាន​ដូច​ជា​៖

· ពពួក​ឱសថ​មួយ​ចំនួន​។

· ប្រភេទ​អាហារ​មាន​ដូច​ជា សណ្តែកខៀវ និង ត្រី​។

· សត្វល្អិត​ខាំ មាន​ដូច​ជា​ឃ្មុំ​, ឱ​ម៉ា​ល់ និង ស្រមោច​ភ្លើង​។

ប្រសិនបើ​អ្នក​ធ្លាប់​មាន ប្រតិកម្ម​អា​លែ​ហ្សី​ក្នុង​កម្រិត​ធ្ងន់ធ្ងរ កាលពីមុន​មក នោះ​អ្នក​ត្រូវធ្វើ​ការ​សាក សួរ​វេជ្ជបណ្ឌិត ថា​តើ​អ្នក​គួរ​ចេញ​នូវ​វេជ្ជបញ្ជា ក្នុង​ការ​ប្រើប្រាស់​នូវ epinephrine autoinjector ដើម្បី​ដាក់​ជាប់​នៅ​តាម​ខ្លួន​បាន​ដែរ​ឬទេ ។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង