Join with Health.com.kh on Telegram

បន្ទាប់​ពី​ត្រូវ​បាន​សត្វ​ខាំ​ជា​លើក​ដំបូង​មក កន្លែង​ដែល​ខាំ​នោះ​អាច​មាន​រោគ​ស​ញ្ញ​ជា​ការ​រមាស់ ឬ​ហាក់ដូចជា​មាន​ម្ជុលចាក់​ឆៀប​ៗ​។ លើស​ពី​នេះ​ទៅ​ទៀត អ្នកជំងឺ​ប្រហែលជា​មាន​អាកា​រៈ​ក្តៅខ្លួន និង​ឈឺក្បាល​។ អ្នក​ស្រាវជ្រាវ​អោយ​យោបល់​ថា រោគ​សញ្ញា​ទាំងនេះ​ប្រហែលជា​កើត​ក្នុង​រយៈ ២​ថ្ងៃ​ទៅ​ច្រើន​ស​ប្តា​ហ៍​ក្រោយ​សត្វ​ខាំ​។ នេះ​គឺជា​ដំណាក់កាល​ស្រួច​ស្រាវ​របស់​ជំងឺ​។ ជា​អ​កុស​ល្យ វា​នៅ​មាន​រយៈពេល​ផ្សេង​មួយទៀត​មុន​នឹង​កើត​មាន​រោគ​សញ្ញា​ថ្មី​ទៀត​។

វិទ្យាស្ថាន​ជាតិ​សុខាភិបាល​អា​មេ​រិ​ក​អោយ​យោបល់​ថា មធ្យមភាគ​នៃ​រយៈ​សម្ងំ​របស់​ជំងឺ​ឆ្កែ​ឆ្គួ​ត​ប្រហែលជា ៣​ទៅ ៧​ស​ប្តា​ហ៍ ថ្វីបើ​មាន​សេចក្តីរាយការណ៍​ថា​ជា​មធ្យម​គឺ ៧​ថ្ងៃ​ទៅ ១០​ឆ្នាំ ឬ​យូរ​ជាង​នេះ​ក៏​ដោយ​។

បើ​យោង​ទៅ​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ ហើយ​និង​វិទ្យាស្ថាន​ជាតិ​សុខាភិបាល រោគ​សញ្ញា​របស់​ជំងឺ​ឆ្កែ​ឆ្គួ​ត​លើ​មាន​មនុស្ស​មាន​ដូច​ជា​៖

· ថប់​អារម្មណ៍ ស្ត្រេ​ស និង​តឹងតែង​ក្នុង​អារម្មណ៍

· រវើរវាយ

· ហៀរ​ទឹកមាត់

· ប្រកាច់

· ឈឺ​កាន់តែ​ខ្លាំង​នៅ​កន្លែង​សត្វ​ខាំ

· ភ្ញាក់​ៗ ឬ​វាយ​គេ​វាយ​ឯង

· មើលឃើញ​អ្វី​ដែល​គេ​មើល​មិនឃើញ ឬលឺ​អ្វី​ដែល​គេ​មិន​លឺ

· កន្លែង​ណាមួយ​នៃ​រៀង​កាយ​លែង​មាន​ញៀន

· សាច់ដុំ​លែង​ធ្វើការ​កើត

· មិនសូវ​ជា​ក្តៅខ្លួន​ទេ

· ឈឺ​សាច់ដុំ

· ស្ពឹក និង​មាន​អារម្មណ៍​ថា​ដូច​មាន​ម្ជុលចាក់

· ឈឺ​នៅ​កន្លែង​ខាំ

· សម្រាក​មិនកើត អត់ងងុយ​ដេក

· ពិបាក​ក្នុង​ការ​លេប​អាហារ (​ការ​លេប​អាហារ​ធ្វើ​អោយ​បំពង់ក​ឈឺ និង​ធ្វើ​អោយ​មនុស្ស​នោះ​ខ្លាច​ទឹក​)
នៅ​ពេល​រោគ​សញ្ញា​ទាំងនេះ​កើត​មាន​ឡើង អ្នកជំងឺ​ទំនងជា​នឹង​អាច​ស្លាប់​ដោយសារ​ជំងឺ​នេះ​បាន​។ មាន​មនុ​ស្សតិ​ជាង ១០​នាក់​ប៉ុណ្ណោះ​ដែល​អាច​មានជីវិត​រស់​ក្រោយ​ពី​កើត​មាន​រោគ​សញ្ញា​របស់​ជំងឺ​ឆ្កែ ឆ្គួ​ត​ហើយ និង​ភាគច្រើន​អ្នកមាន​ជីវិត​រស់​តែ​ពីរ​បី​នាក់​ប៉ុណ្ណោះ​ដែល​ធ្លាប់​បាន​ទទួល​នូវ​ការ​ព្យាបាល ។ នៅ​ពេល​អ្នកជំងឺ​កើត​មាន​រោគ​សញ្ញា​របស់​ជំងឺ​ឆ្កែ​ឆ្គួ​ត ការ​ព្យាបាល​ដ៏​ល្អ​បំផុត​គឺជា​ការ​ថែទាំ​ជំងឺ​។