ខាងក្រោមនេះ health.com.khនឹងបកស្រាយពីបញ្ហាមួយនេះ ដោយជួយស្រាយចម្ងល់អ្នករាល់គ្នា។ ហេតុអ្វីបានជាបែបនេះទៅ?

  1. បុរសក្មេងស្រឡាញ់នារីមានអាយុច្រើនជាងខ្លួន មកពីមនុស្រីដែលមានអាយុច្រើនមានចិត្តធ្ងន់ជាងនារីវ័យក្មេង ដោយមិនសូវកើតមានជម្លោះឡើយ។ ជាពិសេស នារីអាយុច្រើន នឹងចេះគ្រប់គ្រងលុយបានល្អ មិនចាយច្រើនឡើយ។ ជាហេតុដែលធ្វើឲ្យលុយក្នុងផ្ទះមានកាន់តែច្រើនឡើងៗ។
  2. មានសង្សារ ឬភរិយាដែលមានអាយុច្រើនជាងខ្លួន អាចធ្វើឲ្យបុរសមានអារម្មណ៍ស្រស់ស្រាយពេលដែលចូលដល់ផ្ទះ ព្រោះការងារផ្ទះទាំងឡាយ មនុស្សស្រីអាយុច្រើនអាចធ្វើបានទាំងអស់ មិនដូចជានារីវ័យក្មេងមានទម្លាប់ខ្ចិលឡើយ។
  3. មនុស្សស្រីដែលមានអាយុច្រើនជាងមនុស្សប្រុស នឹងមិនតាមរកកំហុសនរណាត្រូវ ឬខុសឡើយ ដោយគេចេះអធ្យាស្រ័យ និងអត់ធ្មត់គ្រប់ពេល ទើបអាចធ្វើឲ្យគ្រួសារទទួលបានសុភមង្គល។
  4. ជាពិសេស នារីដែលមានអាយុច្រើនចេះមើលថែទាំគ្រួសារបានល្អ ដោយមិនចំណាយពេលវេលាច្រើននៅក្រៅឡើយ។ ជាពិសេស គេនឹងមើលថែបុរសបានយ៉ាងល្អទៀតផង៕