ជឿ ឫមិនជឿស្រេចតែអ្នកគិតចុះ។ ប៉ុន្តែការស្រាវចជ្រាវបង្ហាញថា ការផឹកទឹកអាចសម្រកទម្ងន់បាន ។ ការស្រាវជ្រាវបានបង្ហាញថា ផឹកទឹកច្រើនមិនត្រឹមតែធ្វើអោយ យើងមានអារម្មណ៍តឹងពោះទេ ប៉ុន្តវាក៏ធ្វើអោយយើងមិនមានអារម្មណ៍ឃ្លានអាហារផងដែរ ។
សាស្ត្រាចារ្យរងប្រេនដាដេវី(Brenda Davy) នៅសហរដ្ឋអាមេរិកបានធ្វើការសិក្សាស្រាវជ្រាវមួយ ជាមួយនឹងជនជាតិអាមេរិកវ័យកណ្តាល និងវ័យចំណាស់ដែលធាត់លើសទម្ងន់ ។ អ្នកទាំងនោះត្រូវបានអោយបរិភោគអាហារដែលមាន កាឡូរីទាប និងមានជាតិខ្លាញ់ទាបដូចគ្នា ។ ប៉ុន្តែអ្វីដែលខុសគ្នានោះ គឺមានមួយក្រុមនោះគាត់អោយផឹកទឹកពីរកែវ មុនពេលអាហារនីមួយៗ ។
រយៈពេល១២សប្តាហ៍ ក្រោយមកក្រុមដែល ផឹកទឹកនោះ បានសម្រកទម្ងន់ជាមធ្យម៨គីឡូក្រាមដោយ ឡែកក្រុមផ្សេងទៀត ស្រកតែជាង៥គីឡូក្រាមប៉ុណ្ណោះ ។ ដូច្នេះវាមានការខុសផ្លែកគ្នាក្នុងការ សម្រកទម្ងន់ដល់ទៅក្នុងរង្វង់៣០ភាគរយ ៕