Join with Health.com.kh on Telegram

សង្វារ ឬ​ស្នាម​ជ្រួញ គឺជា​ការ​ពិភាក្សា​ខ្លាំង​ជាងគេ និង​ខ្លាច​ជាងគេ​នៃ​ការ​ផ្លាស់​ប្តូរ​រួប​រាង​នៃ​ខ្លួន​អំឡុង​ពេល​មាន​ផ្ទៃពោះ​ ។​ ស្នាម​នេះ​អាច​លេចឡើង​ពី​៥០​ទៅ​៩០%​គ្រប់​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​, ជា​ធម្មតា​វា​បង្ហាញ​ឡើង​ពេល​ក្រោយ​បន្ទាប់​ពី​មាន​ផ្ទៃពោះ​នៅ​ពេល​ដែល​វា​ចេញ​ខ្សែ​ពណ៌​ក្រហម​, ជួនកាល​ជា​ពណ៌​ស្វាយ​។

ភាគច្រើន​នឹង​កើត​មាននៅ​ផ្នែក​ខាងក្រោម​នៃ​ពោះ ដែល​ពួក​វា​ត្រូវ​បាន​គេ​រក​ឃើញ​ត្រង់​, ចង្កេះ​, ត្រគាក​, គូថ​, ដោះ និង​ដៃ​របស់​ស្ត្រី​។​សង្វា​នឹង​លេច​ឡើងជា​ពណ៌​ផ្កាឈូក​នៅ​លើ​ស្ត្រី​ស ហើយ​ចំពោះ​ស្ត្រី ស្បែក​ខ្មៅ វា​មាន​ពណ៌​ស្រាល​ជាង​ស្បែក​ផ្សេង​ទៀត​នៅ​ជុំវិញ​នោះ​បន្ទាប់​ពី​មាន​ផ្ទៃពោះ​ ។ ពួក​វា​បង្ហាញ​នូវ​ការ​ដាច់​ចេញពី​គ្នា​នៃ​សរសៃ​កូ​ឡា​សែន​នៃ​ស្បែក​។ នៅ​ពេល​ដែល​វា​មិន​បង្ក​អោយ​ឈឺ​, សង្វា​លើ​ស្បែ​អាច​បណ្តាល​អោយ​មាន​អារម្មណ៍​រមាស់ ឬ​ឈឺចាប់​ឆៀប​ៗ​។

ឡេ​ដែល​ល្អ​អាច​ជួយ​អ្នក​ពី​ការ​កើនឡើង​នូវ​ភាព​ស្ងួត ឬ​ការ​រមាស់​នៃ​ស្បែក​, ប៉ុន្តែ​វា​នឹង​មិន​អាច​ការពារ​ពី​ការ​មិន​អោយ​មាន​សង្វា​នោះ​ទេ​ ទោះបីជា​អ្នក​ចំណាយ​ប៉ុន្មាន​ទៅ​លើ​ក្រែ​ម​ដែល​លាប​ស្បែក​នោះ​ទេ ​។

អ្នក​គួរតែ​ដឹង​ថា​តើ​ហេតុ​អ្វី​បាន​មាន​សង្វា​ទាំងនោះ​។
-​កត្តា​គ្រួសារ​(​ប្រសិនបើ​ម្តាយ ឬ​បងស្រី​របស់​អ្នកមាន​វា​, សូម​ទាយ​ថា​ជា​អ្វី?
-​ប្រសិនបើ​អ្នកមាន​វា​នៅ​ពេល​អ្នកមាន​ផ្ទៃពោះ​កាលពី​លើក​មុន អ្នក​អាច​នឹង​មាន​វា​ម្តងទៀត​។
-​ការ​ឡើង​ទំងន់​(​ការ​ឡើង​ទំងន់​លឿន អាច​ធ្វើ​អោយ​វា​អាក្រក់​ទៅ​ៗ
-​កត្តា​ចំនីអាហារ​(​សារធាតុ​ទឹក​ច្រើន និង​ធ្វើ​អោយ​ស្បែក​ដែល​មាន​សង្វា​រវិ​វត្ត​ទៅ​ជា​ល្អ​)
-​ពួក​វា​នឹង​បាត់​ទៅ​វិញ​បន្តិច​ម្តង​ៗ​បន្ទាប់​ពី​អ្នក​មានកូន និង​ក្លាយទៅជា​ស្នាម​ខ្សែ​មួយ​។ នៅ​ពេលដែល​ស្ត្រី​មិនសូវ​ជា​គិត​វា​ច្រើន​ពេក​ទេ ឬ​ក៏​ចាត់​ទុក​វា​ជា​រឿង​សញ្ញា​មួយ​នៃ​ភាព​ជា​ម្តាយ​, ដែលអ្នក​ដទៃ​ទៀត​ចង់កំ​ចាត់​វា​ចេញ​ ។ មាន​បច្ចេកទេស​ថ្មី​ និង​ការ​វះ កាត់​ដែល ត្រូវ​បាន ស្វែ​ក រក​គ្រប់ពេល​។

សូម​និយាយ​ទៅ​កាន់​គ្រូពេទ្យ​ផ្នែក​ស្បែក ឬ​គ្រូពេទ្យ​ផ្នែក​កែស​ម្ផ​ស្ប ប្រសិនបើ​អ្នក​ព្រួយបារម្ភ​ពី​រឿង​នេះ​ ៕