របស់​មួយ​ក្នុង​ចំណោម​របស់​ជា​ច្រើន​ដែល​ឆក់​យក​សម្រស់​ពីមុខ​របស់​អ្នក​ គឺ​ភាព​ចាស់​ ។ វា​បង្ហាញ​ឃើញច្បាស់​ដោយ​ចំនួន​នៃ​ស្នាម​ជ្រីវជ្រួញ​លើ​មុខ​របស់​អ្នក​។ ប្រសិនបើ​អ្នក​ពិចារណា​ពី​គោលការណ៍​រាង​កាយ​សំខាន់​ៗ​មួយ​ចំនួន នោះ​អ្នក​អាច​នឹង​ធ្វើ​ឱ្យ​មុខ​របស់​អ្នក​កាន់តែ​ស្អាត​ និង​មាន​សម្រស់​បាន​យូរ​ ។

ការ​ណែនាំ
-​ទទួលទាន​ទឹក​ឱ្យ​បាន ៨ កែវ រៀងរាល់ថ្ងៃ​។ អាស៊ីត​ខ្លាញ់ (Fatty acids) គឺ​អស្ចារ្យ​។ ទទួលទាន​គ្រាប់ ground flax ជាមួយ​អាហារ ឬ ទឹក ដែល​មាន Omega-3 និង Lignans ខ្ពស់ អាច​ផ្តល់​អាស៊ីត​ខ្លាញ់​ដែល​អ្នក​ត្រូវការ​សម្រាប់​ការពារ​ស្បែក​។
-​ប្រើ Vaseline ឬ petroleum jelly លើ​មុខ​របស់​អ្នក ហើយ​លាប​វា​ម្តុំ​មាត់​ខាងលើ​និង​សងខាង​មាត់ និង កន្ទុយភ្នែក ដែល​ជា​កន្លែង​ងាយ​នឹង​មាន​ស្នាម​ជ្រួញ​។

តើ​អ្នក​ធ្លាប់​ចាប់អារម្មណ៍​ប្រៀបធៀប​អ្នកមាន​ស្បែក​សម្បូរ​ខ្លាញ់​មានមុខមាត់​ក្មេង​ជាង​អ្នកមាន​អាយុ​ដំណាលគ្នា​ប៉ុន្តែ​មាន​ស្បែក​ស្ងួត​ឬទេ?
-​ប្រើ​គ្រឿងសម្អាង​ដែល​សាក​សម​ជាមួយនឹង​ផលិតផល​ទាំងនេះ ដើម្បី​បន្ថយ​ភាព​សម្បូរ​ខ្លាញ់​។
-​ហាត់ប្រាណ ឬ ចំហុយ​មុខ​របស់​អ្នក​យ៉ាងតិច ៥ ថ្ងៃ ក្នុង​មួ​យស​ប្តា​ហ៍ នោះ​អ្នក​នឹង​ចេញ​ញើស​។ វា​អាច​ជួយ​រក្សា​រន្ធ​ញើស​ឱ្យ​ស្អាត​។ អ្នក​ត្រូវ​តែ​ធ្វើ​វា ប្រសិនបើ​អ្នក​ប្រើ​ក្រែ​ម​ដូច​ជា Vaseline លើ​មុខ​អ្នក ព្រោះ​វា​អាច​ធ្វើ​ឱ្យ​រន្ធ​ញើស​អ្នក​ស្ទះ​។
-​លាងមុខ​ពេល​យប់​ដោយ​ប្រើ​ក្រែ​ម​ជាតិ​សំណើម (moisturizing solution)​។
-​មិន​ត្រូវ​ហាល​ក្រោម​កម្តៅ​ថ្ងែ​។ កម្តៅ​ព្រះអាទិត្យ​គឺ​ខ្លាំង​ណាស់​។ ការ​ប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ​អាច​ជួយ​អ្នក​បាន​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង