អ្នក​រាល់គ្នា​ដឹងថា​ត្រី​គឺជា​អាហារ​ដែលមាន​ជីវជាតិ​ល្អ​សម្រាប់​ការអភិវឌ្ឍ​ខួរក្បាល​។ ទោះយ៉ាងណា​ក៏ដោយ​ក្រៅពី​ត្រី នៅមាន​អាហារ​ជាច្រើន​មុខ​ទៀត ដែល​ល្អ​សម្រាប់​សុខភាព​ទារក​ដែល​ម្តាយ​គួរ​ដឹង​។

​ស៊ុត​

​អា​សេ​ទីល​ខូ​ល​លីន គឺជា​ឧបករណ៍​បញ្ជូន​សរសៃ​ប្រសាទ​ដ៏​សំខាន់​ដែល​ត្រូវបាន​ប្រើ​សម្រាប់​ការចងចាំ​បទបញ្ជា​ចង្វាក់បេះដូង និង​មុខងារ​រាងកាយ​មូលដ្ឋាន​ដទៃទៀត​។ ទន្ទឹមនឹងនេះ កូ​លីន​គឺជា​សារធាតុ​ចាំបាច់​សម្រាប់​បង្កើត​អា​សេ​ទីល​ខូ​ល​លីន​។ ស៊ុត​គឺជា​អាហារ​សម្បូរ​ខូលីន​មួយទៀត​។​

​ទារក​ខ្លះ​ចូលចិត្ត​ញ៉ាំ​តែ​ពណ៌​ស មិនមែន​ផ្នែក​ពណ៌​លឿង​ទេ​។ ទោះយ៉ាងណា​ក៏ដោយ​សារធាតុ​ចិញ្ចឹម​ភាគច្រើន​ដែល​ខួរក្បាល​ត្រូវការ​គឺមាន​នៅក្នុង​ស៊ុត​លឿង​។ ដូច្នេះ ម្តាយ​គួរ​ផ្តល់ឱ្យ​ទារក​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​ញ៉ាំ​ផ្នែក​ទាំងពីរ​នៃ​ស៊ុត​។

​ផ្លែ​ប៊ឺ​រី​

​ពពួក​ផ្លែ​ប៊ឺ​រី ដូចជា​ស្ត្រ​បឺ​រី ប្លូ​បឺ​រី រ៉ា​ស់​បឺ​រី ជាដើម មាន​ផ្ទុក​សារជាតិ flavonoids ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​ការពារ​កោសិកា​ខួរក្បាល​ពី​ការខូចខាត​អុកស៊ីតកម្ម​។ ការស្រាវជ្រាវ​បានបង្ហាញ​ថា​សារជាតិ flavonoids អាចធ្វើអោយ​ប្រសើរឡើង​នូវ​មុខងារ​ខួរក្បាល​មួយចំនួន​ដូចជា​សមត្ថភាព​យល់ដឹង សមត្ថភាព​សិក្សា​។ ល​។​

​វ៉​ល​ណាត់​

​នេះ​គឺជា​ផ្លែឈើ​ដែលមាន​ជីវជាតិ សម្បូរ​ទៅដោយ​អាស៊ីត a-linoleic ដែល​អាច​បំ​លែង​ទៅជា DHA នៅក្នុង​រាងកាយ​មាន​ឥទ្ធិពល​ល្អ​ដល់​ការអភិវឌ្ឍ​ខួរក្បាល​របស់​កុមារ បង្កើន​ការចងចាំ​។​

ផ្លែ​បឺ​រ​

​ផ្លែ​បឺ​រ គឺជា​អាហារ​ដ៏​ល្អ​សម្រាប់​ការអភិវឌ្ឍ​ខួរក្បាល​របស់​កុមារ​។ ផ្លែ​បឺ​រ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ដែល​ពីរភាគបី គឺជា​ខ្លាញ់​មិន​ឆ្អែត ដែល​អាច​ជំរុញ​ការផលិត​អា​សេ​ទីល​កូ​លីន​។ លើសពីនេះ​ផ្លែ​បឺ​រ​ក៏​ផ្តល់នូវ​សារធាតុចិញ្ចឹម​សំខាន់ៗ​ជាច្រើន​ទៀត​ដូចជា​វីតាមីន E, C, B, K ។​

​ខាត់ណា​

​ខាត់ណា​សម្បូរ​អាស៊ីត​ហ្វូ​លិ​ក​ដែល​ល្អ​សម្រាប់​ការអភិវឌ្ឍ​ខួរក្បាល​។ ខាត់ណា​ឆ្អិន​កន្លះ​ពែង (​ប្រហែល ៧៨ ក្រាម​) មាន​អាស៊ីត​ហ្វូ​លិ​ក ៨៤ មី​លី​ក្រាម ដែល​បំពេញតម្រូវការ​អាស៊ីត​ហ្វូ​លិ​ក​ប្រចាំថ្ងៃ​របស់​រាងកាយ ២១ ភាគរយ​។ លើសពីនេះ បន្លែ​នេះ​ក៏មាន​ផ្ទុក​នូវ​វីតាមីន B ជាច្រើន​ដែល​ជួយ​ជំរុញ​ការអភិវឌ្ឍ​ខួរក្បាល​។​

​សា​រ៉ា​យ​សមុទ្រ​

​សា​រ៉ា​យ​សមុទ្រ​មាន​ផ្ទុក​អូ​មេ​ហ្គា ៣ យ៉ាងច្រើន – ជា​សម្ភារៈ​សំខាន់​សម្រាប់​ការសាងសង់​កោសិកា​ប្រសាទ​។ សារធាតុ​ទាំងនេះ មិនអាច​សំយោគ​ដោយ​រាងកាយ​បានទេ ប៉ុន្តែ​ត្រូវតែ​ទទួលបាន​តាមរយៈ​អាហារ​។

​ទឹកដោះគោ​

​ទឹកដោះគោ​មិន​ត្រឹមតែ​សំបូរ​ជាតិ​កាល់ស្យូម​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​អាស៊ីត​អា​មី​ណូ ឡេ​ស៊ី​ទីន និង​សារធាតុចិញ្ចឹម​ផ្សេងៗ​ទៀត​ដែល​ចាំបាច់​សម្រាប់​ខួរក្បាល​។ ដូច្នេះ កុំ​ភ្លេច​បន្ថែម​ទឹកដោះគោ​ទៅក្នុង​របប​អាហារ​របស់​កូន​អ្នក​។​

ធញ្ញជាតិ​ទាំងមូល​

​ធញ្ញជាតិ​ទាំងមូល​សម្បូរ​ទៅដោយ​វីតាមីន B (​ជាពិសេស B1 និង B2) ដែលមាន​សារៈសំខាន់​សម្រាប់​ការអភិវឌ្ឍ​ខួរក្បាល​។ នៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក អាច​បន្ថែម​គ្រា​ប់ធញ្ញជា​តិ​ខ្លះ​ដល់​កូន​របស់​អ្នក​ដូចជា​ស្រូវ​សាលី​ជាដើម​។​

​ប្រេង​អូ​លីវ​

​ដូច​ផ្លែ​ប័​រដែរ ប្រេង​អូ​លីវ​មាន​ជាតិ​ខ្លាញ់​មិន​ឆ្អែត​ខ្ពស់ ដែល​អាចជួយ​បង្កើន​ការចងចាំ និង​ការយល់ដឹង​។ លើសពីនេះ​វីតាមីន E, K នៅក្នុង​ប្រេង​អូ​លីវ​ក៏មាន​ប្រសិទ្ធភាព​ការពារ​ការធ្លាក់ចុះ​ប្រព័ន្ធ​ប្រសាទ​ផងដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង