ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំច
បុគ្គលដែលកើតក្នុងឆ្នាំច មានចិត្តស្មោះត្រង់ ថែមទាំងម៉ត់ចត់ក្នុងការងារ។ ជាពិសេស ក្នុងពេលថ្មីៗនេះ មិនដឹងលាភមកពីណាទេសុទ្ធតែខ្ពស់ទាំងអស់។ ជាហេតុដែលធ្វើឲ្យចំណូលរបស់គេកើនឡើងខ្លាំងតែម្តង។
ឆ្នាំរកា
អ្នកដែលកើតក្នុងឆ្នាំរកា មានខួរក្បាលឆ្លាត ថែមទាំងរួសរាយរាក់ទាក់ផងដែរ។ ជាពិសេស គេជាបុគ្គលដែលពូកែរកបានប្រាក់ធំខ្លាំងណាស់។ ក្នុងពេលមួយខែខាងមុខនេះ បំណងប្រាថ្នារបស់គេអាចសម្រេចទាំងអស់។ ដូចនេះ គ្មានអ្វីអាចរារាំងមិនឲ្យប្រាក់ចូលទេ។
ឆ្នាំមមែ
មនុស្សដែលកើតក្នុងឆ្នាំមមែ មានចរិតទន់ភ្លន់ ថែមទាំងខ្លាំងផ្នែកទំនាក់ទំនង។ ជាពិសេស ក្នុងពេលមួយខែខាងមុខ មិនថាការងារ ឬមុខរបរទេសុទ្ធតែរីកចម្រើនទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ លាភក្រៅក៏ចូលមកច្រើនផងដែរ៕