មនុស្សស្រីទាំងអស់សុទ្ធតែសង្ឃឹមចង់ទទួលបានស្វាមីដែលល្អដែលស្រឡាញ់ខ្លួនជារៀងរហូត ប៉ុន្តែមានស្វាមីមួយចំនួនក្រោយពេលដែលរៀបការរួច គឺបែរជាប្រែប្រួលចិត្តទៅវិញ ។ ប៉ុន្តែមានគេនិយាយថា ប្តីដែលមានឆ្នាំឆ្លូវ គឺជាមនុស្សដែលកាន់តែចាស់កាន់តែស្រឡាញ់ប្រពន្ធ ។ តើនេះជាការពិតឬ?

នារីភាគច្រើន ដែលរៀបការជាមួយស្វាមីដែលមានឆ្នាំនេះ ពីដំបូងសុទ្ធតែយល់ថា គេជាមនុស្សដែលមិនចេះប្រើពាក្យផ្អែមល្ហែម ហើយគិតតែពីការងាររបស់ខ្លួន ដោយពុំសូវមានពេលនិយាយគ្នាលេងឡើយ ។
ប៉ុន្តែឆ្លងកាត់រយៈពេលដែលរស់នៅជាមួយគ្នាកាន់តែយូរ នោះគេនឹងកាន់តែចាត់ទុកប្រពន្ធគេដូចជា គុជអញ្ចឹង ដោយកាន់តែស្រឡាញ់ ហើយគ្មាននរណាអាចប្រៀបបានជាមួយប្រពន្ធខ្លួនឡើយ ហើយគេនឹងរក្សាមនោសញ្ចេតនានេះដល់ចាស់ ទោះបីប្រពន្ធមិនស្អាត ក៏ចិត្តគេមិនប្រែប្រួលដែរ៕