Join with Health.com.kh on Telegram

ចង់ស្រកទម្ងន់បានឆាប់ដោយមិនបាច់ប្រើថ្នាំឬ? មិនពិបាកឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិ ៩មុខជួយឱ្យស្រកទម្ងន់ក្នុងរយៈពេលត្រឹមតែ ២សប្តាហ៍ ៖

១. ទឹកខ្មេះផ្លែប៉ោម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗ ១កែវ។ កូរឱ្យសព្វ សឹមបន្ថែមទឹកឃ្មុំចូលបន្តិចដើម្បីបង្កើនរសជាតិ។ ទទួលទានឱ្យបាន ២ដងក្នុងមួយថ្ងៃ។

២. តែបៃតង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែបៃតង ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅ ១ពែងសម្រាប់រយៈពេលពី ៥ ទៅ ៧នាទី។ ត្រងកាកតែចេញ និងបន្ថែមទឹកឃ្មុំចូលបន្តិចដើម្បីបង្កើនរសជាតិ។ ទទួលទានឱ្យទាន់នៅក្ដៅឧណ្ហៗឱ្យបាន ៣ដងក្នុងមួយថ្ងៃ។

៣. ក្រូចឆ្មារនិងទឹកឃ្មុំ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ទឹកក្រូចឆ្មារស្រស់ៗម្ខាងក្នុងទឹកក្ដៅឧណ្ហៗ ១កែវ។ កូរឱ្យសព្វ សឹមបន្ថែមទឹកឃ្មុំ ២ស្លាបព្រាកាហ្វេចូល។ កូរឱ្យសព្វម្ដងទៀត និងទទួលទានឱ្យទាន់ក្ដៅឧណ្ហៗពី ៣ ទៅ ៤ដងជាប្រចាំ។

៤. ម្រេចខ្មៅ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមរមៀតខ្មៅម៉ដ្ឋ ១ស្លាបព្រាកាហ្វេក្នុងតែ ឬម្ហូបផ្សេងៗជាប្រចាំ។

៥. ទឹកប្រទាលកន្ទុយក្រពើស្រស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែព្យាយាមទទួលទានទឹកប្រទាលកន្ទុយក្រពើស្រស់ៗ (ដែលគ្មានជាតិផ្អែម ឬបន្ថែមស្ករ) ១ពែងឱ្យបានពី ២ ទៅ ៣ដងជាប្រចាំ។

៦. ឈើអែម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមម្សៅឈើអែមពី ១ ទៅ ២ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១កែវ។ បន្ទាប់មកបន្ថែមទឹកក្រូចឆ្មារស្រស់ម្ខាងចូល រួចកូរឱ្យសព្វសឹមទទួលទានឱ្យបានម្ដងជាប្រចាំពេលពោះទទេរ។

៧. ខ្ញី

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកោសខ្ញីឱ្យបាន ១ស្លាបព្រាកាហ្វេ រួចដាក់ចូលក្នុងទឹកក្ដៅ ១ពែង។ ឆុងសម្រាប់រយៈពេល ៧នាទី សឹមត្រងកាកចេញ។ បន្ថែមទឹកឃ្មុំបន្តិចចូល រួចកូរឱ្យសព្វ សឹមទទួលទានឱ្យទាន់ក្ដៅឧណ្ហៗ ៣ដងជាប្រចាំ ពិសេសនៅចន្លោះមុនអាហារទាំង ៣ពេល។

៨. យ៉ាអួរ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានយ៉ាអួរសុទ្ធ ១ចានគោមឱ្យបាន ២ដងជាប្រចាំ។

កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវ។ វាមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង ដែលមិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបជាមួយគ្រូពេទ្យដើម្បីទទួលការពិនិត្យនិងព្យាបាលបានត្រឹមត្រូវ៕