Join with Health.com.kh on Telegram

ប្រសិនជា​អ្នក​ជ្រើសរើស​កូន​ដែល​ត្រូវ​នឹង​អ្នក នោះ​គេ​នឹង​អាច​នាំ​សំណាង​មក​ឲ្យ​អ្នក ដូចនេះ​ចំពោះ​អ្នក​ដែល​កើត​ចំ​ឆ្នាំច ហើយ​មិន​ទាន់​មានកូន ឬ​ទើបនឹង​រៀប​ការ​ថ្មីថ្មោង ហើយ​ចង់បាន​កូន អ្នក​អាច​ជ្រើសរើស​តាម​ឆ្នាំ​ខាងក្រោម​បាន​។ តើ​មាន​ឆ្នាំ​ណាខ្លះ​ទៅ?

ចំពោះ​អ្នក​ដែល​កើត​នៅ​ឆ្នាំច គួរតែ​យក​កូន​ដែល​មាន​ឆ្នាំខាល ថោះ និង​មមី ព្រោះ​កូន​ដែល​មាន​ឆ្នាំ​ទាំង​៣​ខាងលើ​នេះ ជា​កាដូរ​ដែល​ទេវតា​ប្រទាន​ឲ្យ​អ្នក​ ដែល​កើត​នៅ​ឆ្នាំច​នេះ​ ។

ក្រោយ​ពេល​ដែល​កូន​កើត​ចេញ​មក មុខរបរ​អ្នក​នឹង​រីក​ចម្រើន​ទៅ​មុខ និង​កាន់តែ​ធ្វើ​កាន់​ធំ​។ ម្យ៉ាងទៀត​នឹង​មានរឿង​ល្អ​ៗ​ជា​ច្រើន​ចូល​មក​ក្នុងផ្ទះ​របស់​អ្នក​។ ជាង​នេះ​ទៅ​ទៀត​កូន និង​អ្នក​នឹង​អាច​រស់នៅ​ក្នុង​គ្រួសារ​ដែល​សុខ​ស្រួល​មួយ ដោយ​អាច​ក្លាយជា​អ្នកមាន​ដោយ​មិនដឹង​ខ្លួន​៕