Join with Health.com.kh on Telegram

គ្រប់​សន្លាក់​ទាំងអស់​ក្នុង​រាង​កាយ​មនុស្ស​យើង តែងតែមាន​ឆ្អឹងខ្ចី​ជា​ទ្រនាប់​ក្នុង​សន្លាក់​នោះ​ដើម្បី​អាច​ងាយស្រួល​ដល់​ការ​បត់បែន កាត់​បន្ថយ​ការ​កកិត​គ្នា​រវាង​ឆ្អឹង​នឹង​ឆ្អឹង​។ ម្យ៉ាងវិញទៀត ឆ្អឹងខ្ចី​ដើរតួ​នាទី​ជួយ​សម្រាល​កម្លាំង​ក្នុង​ប្រព័ន្ធ​គ្រោងឆ្អឹង​ផង​។ ចំពោះ​ការ​ខូចខាត​ឆ្អឹងខ្ចី​នេះ អាច​បង្ក​ជា​ការ​ឈឺចាប់ ហើម និង​គាំង​សន្លាក់​បាន ជា​ពិសេស​នៅ​ត្រង់​សន្លាក់​ទ្រ​ទម្ងន់​តែ​ម្តង​។

វា​មិន​ខុស​គ្នា​នឹង​ជាលិកា​ផ្សេង​ៗ​ទៀត​ឡើយ ឆ្អឹងខ្ចី​មិន​មាន​ឈាម​ទៅ​ចិញ្ចឹម​វា​ឡើយ​។ ដូច្នេះ​ហើយ​វា​តែងតែ​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​ឱ្យ​ឆ្អឹងខ្ចី​នោះ​ជា​សះ​វិញ​។ ការ​បង្កើន​រយៈពេល​ជា​សះស្បើយ​អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​ការ​ញ៉ាំ​ប្រេង​ពិសេស​ខាងក្រោម​នេះ​។

បើសិនជា​អ្នកមាន​និន្នាការ​ឈឺសន្លាក់ និង​គាំង​សន្លាក់​នៅ​ជង្គង់ កែងជើង ស្មា កែងដៃ ឬ​កន្លែង​ណា ផ្សេង​ៗ​ទៀត​នៃ​រាង​កាយ គ្រូពេទ្យ​ច្រើន​តែ​អាច​និយាយ​ថា វា​អាច​ដោយសារ​តែ​ការ​ខូចខាត​ឆ្អឹងខ្ចី​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​ប្រេង​ពីរ​ប្រភេទ​ដែល​អាច​ជួយ​បង្កើន​ឆ្អឹងខ្ចី​បាន​។

ប្រេង​អូ​លីវ
អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​គឺថា ខ្លាញ់​អាស៊ីត​ប្រភេទ​អូ​មេ​ហ្គា​បី​របស់​ប្រេង​អូ​លីវ​អាច​កាត់​បន្ថយ​ការ​រលាក និង​ជួយ​ព​ន្លឿ​ន​ដល់​ការ​ជួសជុល និង​ការ​ផលិត​ឆ្អឹងខ្ចី​បាន​។ ដូច្នេះ​អ្នក​គួរតែ​បន្ថែម​ប្រេង​អូ​លីវ​នេះ​ទៅ​ក្នុង​របប​អាហារ​ញ៉ាំ​ផង​ទៅ​។ អ្នក​ក៏​អាច​ញ៉ាំ​ប្រេង​នេះ​មួយ​ទៅ​ពី​ឬ​ស្លាបព្រា​បាយ​រាល់ថ្ងៃ​ដើម្បី​សន្លាក់ និង​ប្រព័ន្ធ​បេះដូង​សរសៃឈាម​មាន​សុខភាព​ល្អ​ដែរ​។

ប្រេងដូង
ក្រៅពី​ប្រេង​អូ​លីវ មាន​ប្រេង​មួយទៀត​ដែល​អាច​ជួយ​ដល់​ការ​ផលិត ព្រម​ទាំង​ព​ន្លឿ​ន​ការ​ជា​សះស្បើយ​របស់​ឆ្អឹងខ្ចី​ដែរ​។ អ្វី​ដែល​អស្ចារ្យ​ចំពោះ​ប្រេងដូង​គឺ អ្នក​អាច​ប្រើ​វា​ដើម្បី​ម៉ាស្សា​នៅ​សន្លាក់​ដែល​ហើម​ដើម្បី​ព​ន្លឿ​ន​ការ​បាត់​ឈឺចាប់ ហើម និង​គាំង​សន្លាក់​បាន​។ មុន​ពេល​ប្រើ​ប្រេងដូង យក​ល្អ​គួរតែ​កម្តៅ​វា​ឱ្យ​ក្តៅ​ឧណ្ហ​ៗ​ពីរ​បី​វិនាទី​សិន​៕