សំបកក្រូចឆ្មារពណ៌លឿង គឺផ្ទុកសំបូរទៅដោយសារធាតុចិញ្ចឹមដ៏មានប្រយោជន៍ជាច្រើនដូចជា សារធាតុរ៉ែ, វីតាមីន និងជាតិសរសៃដែលល្អចំពោះសុខភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាជាការពិតដែលសំបកក្រូចសម្បូរទៅដោយសារធាតុចិញ្ចឹមមិនចាញ់នឹងសាច់ ឬទឹករបស់វា។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍មួយចំនួននៃសំបកក្រូចឆ្មារចំពោះសុខភាព រួមជាមួយវិធីក្នុងការទទួលទាន ៖

– អត្ថប្រយោជន៍ចំពោះសុខភាព

១. សុខភាពឆ្អឹង

សំបកក្រូចឆ្មារពណ៌លឿងអាចជួយបង្កើនសុខភាពឆ្អឹង។ វាមានផ្ទុកសម្បូរទៅដោយវីតាមីន C និងកាល់ស្យូមដែលជួយក្នុងការរក្សា និងធ្វើឲ្យសុខភាពឆ្អឹងកាន់តែប្រសើរឡើង។ លើសពីនេះទៅទៀត សំបកក្រូចឆ្មារក៏ជួយការពារឆ្អឹងពីជំងឺផ្សេងៗទាក់ទងនឹងឆ្អឹងរួមបញ្ចូលទាំងជំងឺរលាកសន្លាក់រ៉ាំរ៉ៃ, ជំងឺពុកឆ្អឹង និងជំងឺរលាកសន្លាក់ឆ្អឹង។

២. សុខភាពភ្នែក

សារធាតុ Carotenoids បម្លែងទៅជាវីតាមីន A នៅក្នុងរាងកាយ។ វីតាមីន A ជួយរក្សាសុខភាពភ្នែកកាតបន្ថយហានិភ័យនៃការឆ្លងមេរោគក្នុងភ្នែក។ សំបកក្រូចឆ្មារពណ៌លឿង គឺមានផ្ទុកសម្បូរទៅដោយសារធាតុ Carotenoids និងដើរតួក្នុងការលើកកម្ពស់សុខភាពភ្នែក។ វីតាមីន C ដែលមាននៅក្នុងសំបកក្រូចឆ្មារក៏ជួយបង្ការបញ្ហានៃការថយចុះការមើលឃើញបានច្បាស់ដែលជាបញ្ហាភ្នែកទាក់ទងនឹងវ័យ។

៣. សុខភាពបេះដូង

សំបកក្រូចឆ្មារពណ៌លឿងមានផ្ទុកនូវសារធាតុ ម៉ាញ៉េស្យូម, ប៉ូតាស្យូម និងកាល់ស្យូមក្នុងកម្រិតខ្ពស់ដែលជួយផ្ដល់ការសម្រាកដល់ជញ្ចាំងនៃសសៃឈាម និងរក្សាកម្រិតត្រឹមត្រូវនៃសម្ពាធឈាម។ នៅពេលសម្ពាធឈាមមានស្ថេរភាពនោះបានន័យថា សុខភាពបេះដូងនឹងល្អប្រសើរជាងមុន។ គួរបញ្ជាក់ផងដែរ សារធាតុចិញ្ចឹមផ្សេងទៀតដែលមានវត្តមាននៅក្នុង សំបកក្រូចឆ្មារដូចជា flavonoid , hesperidin, ជាតិសរសៃ និង pigment carotenoid ជួយគ្រប់គ្រងសម្ពាធឈាម។ Flavonoids ក៏អាចកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ដែលរួមចំណែកដល់ការលើកកម្ពស់សុខភាពបេះដូង ។

៤. បង្ការជំងឺមហារីក

សារធាតុ limonene និង flavonoids ផ្សេងទៀតដែលមានវត្តមាននៅក្នុងសំបកក្រូចឆ្មារត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងការបង្ការការបង្កើត និងការរីករាលដាលនៃដុំសាច់មហារីកជាពិសេសមហារីកមាត់, បំពង់ក និងក្រពះ។

៥. កាត់បន្ថយកូឡេស្តេរ៉ូល

សំបកក្រូចឆ្មារពណ៌លឿង ក៏អាចជួយក្នុងការកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលនៅក្នុងរាងកាយរបស់អ្នកផងដែរ។ នេះ គឺដោយសារតែវត្តមាននៃសារធាតុ polyphenol flavonoids នៅក្នុងសំបកក្រូចឆ្មារ។ ការថយចុះនៃកម្រិតកូឡេស្តេរ៉ុលអាក្រក់ គឺល្អចំពោះសុខភាពបេះដូង។

៦. កម្ចាត់ជាតិពុល

ជាតិពុលមានវត្តមាននៅក្នុងរាងកាយ គឺមិនត្រឹមតែធ្វើឱ្យអ្នកខ្សោយពីខាងក្នុងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កើនភាពញៀនទៅនឹងការទទួលទានអាហារ ក៏ដូចជាភេសជ្ជៈដែលមិនល្អចំពោះសុខភាពផងដែរ។ ទោះជាយ៉ាងណា អ្នកអាចដោះស្រាយបញ្ហានេះបានជាមួយនឹងសំបកក្រូចឆ្មារ ដោយសារតែសារធាតុ bioflavonoids citrus នៃសំបកក្រូចឆ្មារពណ៌លឿងមានប្រសិទ្ធិភាពក្នុងការកម្ចាត់ចោលនូវរាល់ជាតិពុលដែលមានវត្តមានក្នុងរាងកាយ។

៧. ស្រកទម្ងន់

សំបកក្រូចឆ្មារពណ៌លឿងជួយលើកកម្ពស់ការស្រកទម្ងន់។ នេះ គឺដោយសារតែសមាសធាតុដែលត្រូវបានស្គាល់ថាជា pectin មានវត្តមានក្នុងសំបកក្រូចឆ្មារ ហើយទទួលខុសត្រូវជម្រុញការស្រកទម្ងន់។

-របៀបដ៏ល្អបំផុតក្នុងការទទួលទានសំបកក្រូចឆ្មារពណ៌លឿង

បង្កកក្រូចឆ្មារពណ៌លឿងទាំងមូល ហើយរក្សាទុកក្នុងកន្លែងកកនៃទូរទឹកកក។ អ្នកអាចឈូស ឬកោសសំបកក្រូច ហើយរោយវាលើអាហាររបស់អ្នកជាការស្រេច៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង