ការសិក្សាស្រាវជ្រាវបង្ហាញថាអ្នកមានផ្ទៃពោះមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺធ្ងន់ធ្ងរនិងផលវិបាកពីកូវីដ ១៩ បើប្រៀបធៀបជាមួយ អ្នកមិន មានផ្ទៃពោះ។
គេក៏បានរកឃើញអត្ថប្រយោជន៍មួយទៀតនៃការចាក់វ៉ាក់សាំងចំពោះស្ត្រីមានផ្ទៃពោះផងដែរ។ នោះគឺទារកទើបនឹងកើតចេញពីម្តាយ ដែលបាន ចាក់វ៉ាក់សាំងមានអង់ទីករខ្ពស់ដែលជាកងទ័ពប្រឆាំងនឹងជំងឺកូវីដ១៩។
អ្នកជំនាញអាមេរិកកំពុងដាស់តឿនអ្នកមានផ្ទៃពោះឱ្យចាក់វ៉ាក់សាំងដើម្បីការពារសុខ ភាពរបស់ពួកគេចំពេលមានការរីករាលដាលនៃជំងឺកូវីដ១៩។
គេសង្ឃឹមថាការរកឃើញថ្មីនេះនឹងជាការលើកទឹកចិត្តដល់ស្ត្រីមានផ្ទៃពោះអោយទៅចាក់វ៉ាក់សាំងដើម្បីការពារខ្លួនផងនិងដើម្បីការពារជីវិតកូនដែលនឹងកើតមកផង។
គ្រូពេទ្យកម្ពុជាម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ស្ត្រីមាន ផ្ទៃពោះដែលបានចាក់វ៉ាក់សាំងនិងបានមកសម្រាកព្យាបាលជំងឺកូវីដ១៩គឺហាក់ដូចជាមិនមានសញ្ញាធ្ងន់ធ្ងរឡើយ។ ពួកគេគ្រាន់តែមានរោគ សញ្ញា ដូចជាផ្តាសាយប៉ុណ្ណោះ។ ពួកគេក៏បានជាត្រឡប់ទៅផ្ទះវិញ។